Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​អាមេរិក ចលាចល ព្រោះ​ខិតប័ណ្ណ​របស់​កូរ៉េខាងជើង​

spot_img

​កងកម្លាំង​យោធា​អាមេរិក បាន​ព្រមាន​ទុកជា​មុន​ដល់​ពលទាហាន​របស់ខ្លួន ជុំវិញ​ខិតប័ណ្ណ​ឃោសនា​របស់​កូរ៉េខាងជើង ដែល​កំពុង​ធ្លាក់ចុះ​នៅ​មូលដ្ឋាន​យោធា​របស់​អាមេរិក នា​ប្រទេស​កូរ៉េខាងត្បូង​។​

​ការព្រមាន​ទុក​អំពី​កូរ៉េខាងជើង បង្ហាញ​វត្តមាន​លើ facebook របស់​កងកម្លាំង​យោធា​អាមេរិក នៅ​កូរ៉េ​ខាងត្បូង​។​

​តាម RT សេចក្តីប្រកាស​មួយ​មាន​ចំណងជើង​ថា “​ប្រកាសអាសន្ន​! ការឃោសនា​របស់​កូរ៉េ​ខាង​” បានបង្ហាញ​វត្តមាន​លើ facebook ផ្លូវការ​នៃ​កងកម្លាំង​ថ្មើរជើង​លេខ​៨ បោះជុំរំ​នៅ​មូលដ្ឋាន Yongsan ជិត​រដ្ឋធានី​សេ​អ៊ូ​ល​។ ពលទាហាន​អាមេរិក​ត្រូវបាន​ប្រកាស​ឲ្យដឹង​ជាមុន​ពី​ការពង្រាយ​ខិតប័ណ្ណ​ឃោសនា​របស់​កូរ៉េខាងជើង នា​មូលដ្ឋាន​យោធា​អាមេរិក ក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​

រូបភាព​ប្រធានាធិបតី​ត្រាំ ដែល​គូរ​ជា “​ថ្លុក​ក្នុង​ខិតប័ណ្ណ​ពេបជ្រាយ​” មួយ​ត្រូវបាន​រកឃើញ​នៅ​កូរ៉េ​ខាងត្បូង​។​

​​មុន​នោះ​រូបភាព​នៃ​ខិតប័ណ្ណ​របស់​កូរ៉េខាងជើង បានបង្ហាញ​វត្ត​មាន​បណ្តាញ​សង្គម​នៅ​ថ្ងៃ​១១/១២​នេះ​។ រីឯ​នៅ​ខែ​៩ មាន​ខិតប័ណ្ណ​បោះពុម្ព​ជា​ង 900​ស្លឹក ដែល​មាន​រូប​ថ្លុក​ពេបជ្រាយ​ប្រធានាធិបតី​ដុល​ណា​ល់ត្រា គេ​រកឃើញ​នៅ​កូរ៉េខាងត្បូង​។ បណ្តា​ខិតប័ណ្ណ​ទាំងនេះ ត្រូវបាន​បញ្ជូន​តាម​ប៉េងប៉ោង​ហោះ ដែល​ជា​វិធី​ពេញនិយម​ក្នុង​ការបញ្ជូន​ឯកសារ​របស់​កូរ៉េខាងត្បូង​ទៅ​កាន់​កូរ៉េខាងជើង​៕ ចន្ទ្រា​

 

spot_img
×