Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាចារ្យវត្ត ០២​នាក់ ត្រូវ​រថយន្ត​បើក​បុកស្លាប់​

spot_img

​ខេត្ត​កណ្តាល ​៖ អាសូ​រណាស់​!!! លោក​អាចារ្យវត្ត ០២​នាក់ ត្រូវ​រថយន្ត​បើក​បុក ស្លាប់ គួរ​ឲ្យ​អនិច្ចា​ពន់ពេក ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នេះ កើតហេតុ​នៅ​ថ្ងៃ​ច័ន្ទ ៣​រោច ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩និង៣០​នាទី នៅ​ចំណុច​លើ​ស្ពាន ស្ថិតក្នុង​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ​។​

នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q.0077 បើកបរ​ដោយ​ឈ្មោះ គ្រី វ៉ាន់​ស៊ុយ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ បុគ្គលិក​លក់​ថ្នាំពេទ្យ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ត​កណ្តាល បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

លុះ​ពេល​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក គុប​ជ្រុង C៥០ ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1N.2636 បើកបរ​ដោយ​ឈ្មោះ ហ៊ុន គា ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ រួម​ដំណើរ​ដោយ​ឈ្មោះ ស៊ន ឈាង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ទាំង​ពីរ​នាក់​គឺជា​អាចារ្យ នៅក្នុង​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​កំពុង​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិសដៅ​ជាមួយ​រថយន្ត បណ្តាល​អោយ​ម៉ូតូ​ដួល ហើយ​អ្នកបើកបរ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់ រួច​បាន​ស្លាប់​តាមផ្លូវ​ពេល​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ទាំង​ពីរ​នាក់​។

ក្រោយពេល​កើតហេតុ សព​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន រី​ឯ​វត្ថុតាង និង​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ដកហូត និង​ឃាត់ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើការ​រក្សា​ទុក និង​សាកសួរ ដើម្បី​បន្ត​នីតិវិធី​ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×