Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​គាំទ្រ​ការផ្ដល់ប្រាក់​រង្វាន់​ដល់​កីឡាករ​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក​

spot_img

​លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃ​ទី ២៣​មេសា​នេះ បាន​សរសេរ​លើ​ផេក facebook ផ្លូវការ​របស់​លោក​ថា​ ​វិស័យ​កីឡា​ទាំងមូល​នឹង​កាន់តែ​រីក​ចម្រេី​ន រឹងមាំ ខ្ពស់​មុខ​ខ្ពស់​មាត់ តាម​ស្មារតី​រួម​គិត រួម​ធ្វេី រួម​ទទួលខុសត្រូវ​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​ជា​ពហុ​វិស័យ​។​

​បន្ទាប់​ពី​កីឡាករ​កាយ​វប្បកម្ម​ទទួលបាន​មេដាយមាស​ពី​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ ក្រសួង​អប់រំ​បាន​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បើក​ប្រាក់រង្វាន់​ជូន (​ទោះបីជា​មកដល់ពេលនេះ​មិន​ទាន់​ធ្លាក់​ពី​ក្រសួងសេដ្ឋកិច្ច​ក្ដី​)​។ ប៉ុន្តែ​មាន​ការយល់ច្រឡំ​គ្នា​បន្តិចបន្តួច​អំពី​កម្រិត​នៃ​ការប្រកួត និង​ការទទួល​ប្រាក់រង្វាន់​។ ការភាន់ច្រឡំ​នេះ បណ្ដាល​ឱ្យ​សារព័ត៌មាន​មួយចំនួន​ចេញផ្សាយ​ថា ក្រសួង​អប់រំ​កិបកេង​ប្រាក់រង្វាន់​កីឡាករ​១០០​លាន​រៀល ខុស​ពី​ការពិត​ ។​

​ដើម្បី​បញ្ជាក់​អំពី​ភាពត្រឹមត្រូវ​តាម​គតិយុត្តិ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​របាយការណ៍​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​អំពី​បញ្ហា​នេះ​។ ជា​ការឆ្នើយតប ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៩ ក្នុង​ស្មារតី​គាំទ្រ​ការអនុវត្ត​របស់​ក្រសួង ដោយ​ខ្លឹមសារ​ថា របាយការណ៍​ស្ដីពី​ការផ្ដល់ប្រាក់​រង្វាន់​ជូន​ជ័យលាភី​នៃ​ការចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ប្រចាំ​ឆ្នាំ និង​ការផ្ដល់​ប្រាក់រង្វាន់​ជ័យលាភី​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក រាជរដ្ឋាភិបាល​យល់ឃើញ​ថា ការអនុវត្ត​តាមគោលការណ៍​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រប់គ្រាន់​ហើយ​។​

​ចំពោះ​ខ្លឹមសារ​របាយការណ៍ ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្ដម ហង់ ជួន ណារ៉ុន ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នោះ​មាន​ខ្លឹមសារ​ថា «​ករណី​កីឡា​កាយ​វប្បកម្ម​ដែល​ទទួលបាន​មេដាយមាស​ពិភពលោក នៅ​ប្រទេស​ថៃ​កន្លង​មកនេះ ក្រសួង​បាន​ស្នើ​ប្រាក់​រង្វាន់​ជូន​ជ័យលាភី និង​គ្រូបង្វឹក​តាម​ប្រកាស​អន្តរក្រសួង​លេខ​៧១៦ សហវ ប្រក ដែល​បាន​កំណត់​ក្នុង​ប្រការ​៦ ចំណុច​ខ​.១ ប្រាក់រង្វាន់​ជ័យលាភី​ចំនួន​២០.០០០.០០០ (២០​លាន​) រៀល និង​គ្រួ​បង្វឹក​ចំនួន​២០.០០០.០០០ (២០​លាន​) រៀល ប៉ុន្តែ​កីឡា​ករពុំ​ពេញចិត្ត ចង់បាន​១២០.០០០.០០០ (១២០​លាន​) រៀល​»…​។ នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៩ ក្រសួង​បាន​អញ្ជើញ​ប្រធាន​សហព័ន្ធ អគ្គលេខាធិការ គ្រូបង្វឹក និង​កីឡាករ​មក​ពន្យល់​អំពី​គោលការណ៍​ស្នើសុំ​ប្រាក់រង្វាន់​ជាក់ស្ដែង​រួចរាល់ ហើយ​គ្រូបង្វឹក និង​កីឡាករ​ក៏​បាន​យល់ព្រម​តាម​ការបំភ្លឺ​នេះ​ផងដែរ​…»​។​

​យោងតាម​ប្រកាស​អន្តរក្រសួង ស្ដីពី គោលការណ៍​សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​ប្រចាំឆ្នាំ ចេញ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៥ ចុះហត្ថលេខា​រួមគ្នា​ដោយ​ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រង់​ប្រការ​៦ ចំណុច «​ខ​» ស្ដីពី ប្រាក់​រង្វាន់​លើកទឹកចិត្ត កីឡាករ កីឡាការិនី​ជើងឯក​តាម​ប្រភេទ​កីឡា (Championship) និង ចំណុច «​ខ​.១.» ស្ដីពី ការប្រកួត​កីឡា​ជើងឯក​ពិភពលោក កំណត់ថា «​មេដាយមាស​» ផ្ដល់ប្រាក់​រង្វាន់​ជូន ១​នាក់​ចំនួន​«២០​លាន​រៀល​»​។

​លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ថ្លែងថា​” ខ្ញុំ​ផ្ទាល់ សង្ឃឹម​យ៉ាង​មុតមាំ​ថា វិស័យ​កីឡា​ទាំងមូល​នឹង​កាន់តែ​រីក​ចម្រេី​ន រឹងមាំ ខ្ពស់​មុខ​ខ្ពស់​មាត់ តាម​ស្មារតី​រួម​គិត រួម​ធ្វេី រួម​ទទួលខុសត្រូវ​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​ជា​ពហុ​វិស័យ ជាពិសេស យេ​ី​ង​ឆ្ពោះ​ទៅ​ធ្វេី​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខនេះ ប្រកបដោយ​ជោគជ័យ​”៕​ ដោយ ​៖ កូឡាប​

spot_img
×