Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ជប់លៀង​បញ្ចប់​ថត​ខ្សែរ​ភាពយន្ត​ពីរ​រឿង​ផ្ទួនគ្នា​

spot_img

ភ្នំពេញ​-​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២២ ធ្នូ ២០១៧ ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ រៀបចំ​ពិធី​ជប់លៀង​ដើម្បី​អបអរ​ការថត​បញ្ចប់​រឿង​ភាគពីរ​រឿង រួម​មាន​រឿង “​នេះ​ឬ​ជីវិត​” និង​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” ដែល​មាន​តារា​សម្តែង​ល្បី​ជាច្រើន​ដួង​ចូលរួម​។

​ក្នុង​កម្មវិធី​ជប់លៀង នោះ ក៏​មាន​ការចូលរួម​ចាប់​រង្វាន់​សប្បាយៗ ផងដែរ​សម្រាប់​បុគ្គលិក​និង​តារា​សម្តែង ទាំងអស់​ក្នុង​ខ្សែរ​ភាពយន្ត​ទាំង​ពីរ​រឿង​។

​ជាទូទៅ​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ តែងតែ​យកចិត្តទុកដាក់​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ បន្ត​ពី​មួយ​រឿង​ទៅ​មួយ​រឿង ដោយ​មួយឆ្នាំៗ​រំលេច​ភាពយន្ត​ភាគ​ខ្មែរ​ជាច្រើន​។ ទាំងនេះ​ដើម្បី​បំពេញ​តម្រូវការ​ម៉ោង​មាស ដែល​ក្រសួង​ព័ត៌មាន​ដាក់ជូន និង​ចូលរួម​លើកស្ទួយ​ជីវភាព​តារា​កម្ពុជា និង​ក្រុម​ផលិត​ភាពយន្ត​ឲ្យមាន​ភាព​ធូរធារ​ទាំងអស់​គ្នា​៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×