Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​ល្អ​បំផុត​សម្រាប់​អ្នក ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។ អ្នក​នៅ​លីវ​នឹងមាន​បន្ថែម​ទំនាក់ទំនង​ថ្មីៗ , ចូរ​សាក​បើក​បេះដូង​ទទួល​ឱកាស​ដើម្បី​ក្តី​ស្រឡាញ់ ។ ពពក​ខ្មៅ​ដែល​បិទបាំង​ក្នុង​ការងារ​ក៏​រលាយបាត់​សន្សឹមៗ ។ អ្នក​រកឃើញ​ទិសដៅ​ថ្មី ជំនះបាន​អស់​រាល់​ការលំបាក​មុនៗ​នោះ ។ ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​សមត្ថភាព​ដោះស្រាយ​ស្ថានការណ៍​របស់​អ្នក ។​

បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ៕

ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​បញ្ហា​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​តាំងពី​យូរ​មកហើយ​នោះ​ត្រូវបាន​ដោះស្រាយ​រួច ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា នៅ​ជួប​បញ្ហា​ច្រើន ។ រវាង​អ្នកនឹង​គេ​មាន​រនាំង​ធំ​មួយ ។ អ្នក​ត្រូវ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​សម្រាប់​គូស្នេហ៍ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

ឆ្នាំខាល ៖ ថ្ងៃនេះ​ការងារ​ជួប​ឧបសគ្គ​ច្រើន ។ អ្នក​ងាយ​ត្រូវ​ជន​អាក្រក់​មួលបង្កាច់​និយាយ​មិនល្អ​ដែល​មិនត្រូវ​នឹង​ការពិត​ទាល់តែសោះ ។ រឿងនេះ​ងាយ​ឥទ្ធិពល​ដល់​កិត្តិនាម​របស់​អ្នក ប្រសិន​អ្នក​ពុំមាន​វិធី​ណា​ដើម្បី​បញ្ជាក់បាន​ថា រឿង​ដែល​ខ្លួន​ធ្វើ​គឺ​ត្រឹមត្រូវ នោះ​អាចម​នុស្ស​ជាច្រើន​ដែល​មុន​នោះ​ធ្លាប់​ជឿជាក់​លើ​អ្នក​បំផុត និង​បោះបង់​អ្នក​ចោល ។ សំណាងល្អ រឿង​លុយកាក់​មាន​ខ្ទង់​កើនឡើង ។ ការរកស៊ី​ជំនួញ​កាក់កប​។​

បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៣,៧ ពិន្ទុ ។ ពណ៌​នាំ​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ៕

ឆ្នាំថោះ ៖ អ្នក​ត្រូវ​ប្រមូលផ្តុំ​ឲ្យ​បាន​ច្រើន​ក្នុង​ការងារ ប្រសិន​ធ្វេសប្រហែស​តែ​បន្តិច​នឹងមាន​អ្នក​ចាប់កំហុស​ជាន់ពន្លិច​មិន​ឲ្យ​អ្នក​ងើប​ក្បាល​រួច ។ កុំ​ឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​សុភមង្គល ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៥,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ៕​

ឆ្នាំរោង ៖ អ្នក​អាច​នឹងរង​ការឈឺចាប់​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា ។ ជឿ​មនុស្ស​មិនគួរ​ឲ្យ​ជឿ ស្រឡាញ់​មនុស្ស​មិនគួរ​ឲ្យ​ស្រឡាញ់ ។ មុនពេល​ប្រគល់​បេះដូង​ឲ្យ​អ្នកដទៃ ចូរ​អ្នក​សួរ​ចិត្ត​ខ្លួនឯង តើ​នោះ​ពិតជា​មនុស្ស​សក្តិ​សមជា​មួយ​មនោសញ្ចេតនា​រប​ស់​ខ្លួន ឬ​អត់ ។ កុំ​ប្រញាប់​សំរេចចិត្ត​នាំ​ឲ្យ​មានការ​ស្តាយក្រោយ ។ ការងារ​រីកចម្រើន​ល្អ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​គ្រប់ពេល ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង ត្នោត , ស ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

ឆ្នាំម្សាញ់ ៖ អ្នកមាន​បំណងប្រាថ្នា​ច្រើនយ៉ាង​តែ​មិន​សម្រេច​នាំ​ឲ្យ​អ្នក​មិន​ពេញចិត្ត​ចំពោះ​ខ្លួនឯង មាន​អារម្មណ៍​មួម៉ៅ ហេតុនេះ​មិនអាច​ពិចារណា​អ្វី​បាន​ត្រឹមត្រូវ ។ ល្អ​បំផុត​កុំ​ប្រញាប់​ធ្វើការ​សម្រេចចិត្ត​ចំពោះ​រឿង​អ្វី​ក៏ដោយ ។ មនោសញ្ចេតនា ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

ឆ្នាំមមី ៖ ការងារ​អំណោយផល​ល្អ ពុំ​ជួប​ការលំបាក ឬ​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ ប៉ុន្តែ​លុយកាក់​អាច​ប្រឈម​ការខាតបង់​ដោយសារ​អ្នក​ងាយ​ជឿ​សម្តី​អ្នកដទៃ​ជ្រុល ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ។ កុំ​ទុកចិត្ត​មនុស្ស​ដែល​ទើប​ស្គាល់គ្នា ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ អ្នក​ទាំង​២ ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា យកចិត្តទុកដាក់​ចំពោះ​គ្នា​នាំ​ឲ្យ​ជីវិត​ស្នេហា​ប្រកបដោយ​ភាព​រីករាយ​កក់ក្តៅ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ៕

​ឆ្នាំមមែ ៖ ថ្ងៃនេះ​អ្នក​អាច​ដោះស្រាយបាន​បញ្ហា​កំពុង​កកស្ទះ​ក្នុង​ការងារ ។ ការប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់​អ្នក​ត្រូវបាន​ឆ្លើយតប​ក្នុងថ្ងៃនេះ និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​មនុស្ស​ជុំវិញខ្លួន ។ រឿង​មនោសញ្ចេតនា​មិនបាន​ល្អ អ្នក​ទាំង​២​មានការ​ខ្វែងគំនិត​គ្នាច្រើន ដូច្នេះ​ប្រសិន​មិនអាច​បន្ត​នោះ​ចូរ​បញ្ចប់​កាន់តែ​ឆាប់​កាន់តែ​ល្អ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ស​, លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

ឆ្នាំវក ៖ ដើម​សប្តាហ៍​នេះ​ឆ្នាំមមី​ជួប​រឿង​ស៊យ​ច្រើន អស់ពី​រឿងនេះ​ដល់​រឿង​នោះ ធ្វើ​ឲ្យ​អ្នក​នឿយហត់​ធុញទ្រាន់ ។ ការងារ​ដែល​តាំងពីដើម​មក​មានដំណើរ​ការល្អ នោះ​បែរជា​ត្រូវ​រាំងស្ទះ​ដោយមាន​អ្នក​ឆាឆៅ​រំខាន ។ ប្រសិន​អ្នក​អត់ធ្មត់ តស៊ូ​នោះ​ជោគជ័យ នឹង​ត្រឡប់មក​ក្នុង​ដៃ​អ្នក​វិញ ។ រឿង​មនោសញ្ចេតនា រកាំរកូស មាន​វិវាទ​នឹង​គ្នា​។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ៕

ឆ្នាំរកា ៖ ថ្ងៃនេះ​ជា​ឱកាសល្អ​សម្រាប់​អ្នកធ្វើ​កិច្ច​ការដែល​ខ្លួន​មានបំណង​តាំងពីរ​យូរ​មកហើយ ។ ប្រសិន​ស្រឡាញ់​អ្នកណាម្នាក់​នោះ​ចូរ​សារភាព​ប្រាប់​គេ​អ្នកនឹង​ទទួលបាន​ចម្លើយ​សម​ដូច​ប្រាថ្នា ។ ការងារ​ក៏​ល្អ​សម្រេចបាន​ជោគជ័យ​គ្រប់យ៉ាង ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៩ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ៕

ឆ្នាំចរ ៖ មនោសញ្ចេតនា​ល្អប្រសើរ រវាង​អ្នក​និង​គូស្នេហ៍​មាន​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន ហេតុនេះ​ស្នេហា​មិន​ងាយ​សាបរលាប ។ ចំពោះ​អ្នក​នៅ​លីវ​ថ្ងៃនេះ​នឹង​ជា​ថ្ងៃ​ដែល​អ្នក​មានបំណង​ចាប់ផ្តើម​ទំនាក់ទំនង​ថ្មី​មួយ​។ បន្ទាប់ពី​ក្តី​ឈឺចាប់​ក្នុង​អតីតកាល អ្នកនឹង​រកឃើញ​ស្នេហា​ស្មោះស្ម័គ្រ ។ ការងារ​ទទួលបាន​ដំណឹង​រីករាយ​ច្រើន ហើយ​ថ្នាក់លើ​កំពុង​ពេញចិត្ត​អ្នក​យ៉ាងខ្លាំង ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៦ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា , វក ៕

ឆ្នាំកុរ ៖ រឿង​មនោសញ្ចេតនា​កំពុងមាន​ស្នាម​ប្រេះឆា ។ អ្នក​ទាំង​២​ហាក់​មានរឿង​មិន​ចុះសម្រុង​គ្នាច្រើន ពុំ​ដឹង​ដល់​ពេលណា​ទើបបាន​សុខសាន្ត​ពេលដែល​ទាំងសងខាង​ពុំ​ព្រមធ្វើ​អ្នក​ចុះចាញ់ ។ ជំនួស​ឲ្យ​ការឈឺចាប់​ក្នុង​រឿង​មនោសញ្ចេតនា ចូរ​អ្នក​ប្រញាប់​ប្តូរ​ទិសដៅ​ប្រមូលផ្តុំ​ធ្វើ​ការងារ ទោះបីយ៉ាងណា​លុយកាក់​ដែលរ​បាន​យ៉ាងច្រើន​ក៏​នាំមក​នូវ​ភាព​រីករាយ​មួយផ្នែក​សម្រាប់​អ្នក​ដែរ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

spot_img
×