Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ម្នាក់​បង់​រំលស់​ដី​១០​ឆ្នាំ ពី​ក្រុមហ៊ុន 7NG របស់​ឧកញ៉ា ស្រី ច​ន្ធូ នៅ​តំបន់​អ​រី​យក្ស​ត្រ តែ​ពុំបាន​ដី​ចេះតែ​សន្យា​ខ្យល់​

spot_img

​ភ្នំពេញ ​៖ ដី​ឡើងថ្លៃ ក្រ​ឡៃ​ចិត្ត​ថ្លៃ​ឲ្យ​ភ្លេច​រឿង​ដើម​។ អ្នកមានៗ ស្រុក​យើង​គេ​ចូលចិត្ត​រក​ស៊ី របរ​ចឹ​ង​មែន បាន​ឆាប់​មាន​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mech Seyha បាន​បង្ហោះ​សារ​លើបណ្តាញ​សង្គម​ហ្វេ​ស​បុក ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​របស់ខ្លួន​នៅ​តំបន់ 7NG ដោ​យម​ដោយ​មានការ​រៀបរាប់ថា​«​តើ​ទេវតា​អាចជួយ​ពួក​ខ្ញុំ​បានទេ សូមជួយ​ពួក​ខ្ញុំ​ផង Samdech Hun Sen, Cambodian Prime Minister​។ ដី​7NG បង់​រំ​លោះ 10​ឆ្នាំ​ហើយ បង់​ផ្តាច់​ក៏​ច្រើន​ឆ្នាំ​ដែរ បានទទួល​លិខិត​កាន់កាប់ តែ​មិនដឹង​ដី​នៅទីណា ទៅ​សួរ​ក្រុមហ៊ុន សន្យា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ថា​ខែវស្សា​ចាក់ដី​អត់​បាន ទៅដល់​ទីតាំង 7NG​ផ្ទាល់ ដី​ដែល​គេ​សន្យា​អោយ ឥ​ទ្បូ​វ​គេ​សង់​ខូ​ន​ដូ​អស់​ហើយ​។

លោក​ឧកញ៉ា ឌួង ឆាយ ក៏បាន​មានការ​លើកឡើង​ថា​៖ «​គិត​អីចេះ​ខុស នៅមាន​អ្នក​គ្រួសារ​មានទុក្ខ រវល់​ខកខាន​បង់​យឺត ត្រូវគេ​លុប​កិច្ចសន្យា​ចោល​ទៀត​»​។

​បណ្តាញ​សង្គម​លើកឡើងថា អាណិត​ពលរដ្ឋ​ខ្មែរ​យើង​ណាស់​! តែងតែ ទទួល​ការ​ធ្វើបាប គ្រប់​រូបភាព ពី​អ្នកមាន​លុយ​និង អ្នកមានអំណាច​! តែ​ពេលខ្លះ ពួកគេ​ប្រើ​រូបភាព​មនុស្សធម៌ ជាការ​បិទបាំង​ប៉ុណ្ណោះ​។​ដី​ឡើងថ្លៃ ក្រ​ឡៃ​ចិត្ត​ថ្លៃ អោយ​ភ្លេច​រឿង​ដើម​។​អ្នកមានៗ ស្រុក​យើង​គេ​ចូលចិត្ត​រក​ស៊ី របរ​ចឹ​ង​មែន​? បាន​ឆាប់​មាន​?

​នៅ រសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ លោក ម៉ិច សីហា ជា ប្រជាពលរដ្ឋ ដែល បាន ទិញ ដី បង់ រំ លោះ រាប់ ឆ្នាំ ជាមួយនឹង ក្រុមហ៊ុន 7NG របស់លោក ឧកញ៉ា ស្រី ច ន្ធូ នៅ វិហារ សួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល បាន លើកឡើងថា មកដល់ ខែមេសា នេះ លោក បាន បង់លុយ គ្រប់ ចំនួន តាម កាល ព្រមព្រៀង ដោយមាន ទាំង ឯកសារ ត្រឹមត្រូវ ហើយ តែ ក្រុមហ៊ុន 7NG របស់លោក ឧកញ៉ា ស្រី ច ន្ធូ មិន ព្រម ប្រគល់ ដី នោះ ឲ្យ លោក និង ប្រជាពលរដ្ឋ ជាច្រើន រយ នាក់ ផ្សេងទៀត ទេ ។​

​លោក ម៉ិច សីហា បាន ស្នើសុំ អន្តរាគមន៍ ពីស ម្តេច តេ ជោ ហ៊ុន សែន ដោយ លោក សរសេរ លើ ហ្វេ ស ប៊ុ កថា “ តើ ទេវតាអាចជួយពួកខ្ញុំបានទេ សូមជួយពួកខ្ញុំផង ។ Samdech Hun Sen, Cambodian Prime Minister ។ ដី 7NG បង់ រំ លោះ 10 ឆ្នាំ ហើយបង់ផ្តាច់ក៏ច្រើនឆ្នាំដែរ បានទទួលលិខិតកាន់កាប់តែមិនដឹងដីនៅទីណា ទៅ សួរ ក្រុមហ៊ុនសន្យាពីមួយឆ្នាំទៅមួយឆ្នាំ ដោយថា ខែវស្សាចាក់ដីអត់បានទៅដល់ទីតាំង 7NG ផ្ទាល់ដីដែលគេ សន្យាអោយ ឥ ទ្បូ វគេសង់ខូនដូអស់ហើយ ពេលនេះ តំណាង ក្រុមហ៊ុនរកលេសដោះស្រាយ ហើយអតិថិជន ចាំ ពីមួយឆ្នាំទីមួយ ឆ្នាំយូរសែនយូរ ” ។​

​លោក ម៉ិច សីហា បន្តថា “ យកលុយគេមុនទៅហើយ ហេតុអ្វី មិនអោយ របស់ ។ នេះគេហៅថា ប្រើពេលបោក មនុស្សហើយ ។ ហេតុអ្វីធ្វើបែបនេះ ? លុយគេខំរកអ្នកខំចាយចំណាយមិនគិតបោកពួកខ្ញុំអ្នកក្រ ពួកខ្ញុំមិនដែលស្គាល់ល្អដូចអ្នកមានចិត្ត អ្នកស្រេកឃ្លាន ហ៊ានយកលុយខ្ញុំតែមិនមកដោះស្រាយអោយពួកខ្ញុំ ។ ពិតជាឈឺចាប់ណាស់ ” ។​

​ជុំវិញករណីនេះ លោក ឧកញ៉ា ស្រី ច ន្ធូ ថៅកែ ក្រុមហ៊ុន 7NG មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×