Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ញៀន​ថ្នាំ សុំ​ម្តាយ​រួមភេទ ម្តាយ​ទ្រាំលែងបាន​ដាក់ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ខេត្តកណ្ដាល ​៖ កូន​តិរច្ឆាន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច ធ្វើការ​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយបង្កើត​របស់ខ្លួន ដែល​បាន​ប្ដឹង​ថា កូន​អកតញ្ញូ​ម្នាក់នេះ​ជាម​នុស្ស​ចោល​ម្សៀត​ប្រើប្រាស់​ថ្នាំញៀន និង​ធ្លាប់​លួងលោម​ម្តាយ​រួមភេទ​។​

​លោក មាន សំណាង អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​ថ្លែងប្រាប់ ករណី​រក្សាទុក​អាវុធ​ខុសច្បាប់
​កើតហេតុ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩និង១៥​នាទី​នៅ​ចំណុច​ក្នុងផ្ទះ​ជនសង្ស័យ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​០១​នាក់ ស្រី​០១​នាក់ ឈ្មោះ ចំរើន ស៊ី​វុន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនសង្ស័យ ឈ្មោះ ប្រាក់ ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ។ វត្ថុតាង​ដកហូត​អាវុធ​AK 47 ខូចគុណភាព​១​ដើម និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។​

​នៅពេល​កើតហេតុ ជនរងគ្រោះ​ជា​ម្តាយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ជនសង្ស័យ​ជា​កូន​មាន លាក់​អាវុធ​១​ដើម​មិន​ស្គាល់​ម៉ាក​។ ទើប​កម្លាំង​ជំនាញ​ចុះទៅ​ស្រាវជ្រាវ​រកឃើញ​អាវុធ​AK47​មួយ​ដើម​ខូច គុណភាព ដាក់​ក្នុង​បាវ​ពណ៌​សកប់​ក្នុង​ដី​នៅ​ក្នុងផ្ទះ​។​

​តាម​ការបំភ្លឺ​ជនរងគ្រោះ​បាន​បំភ្លឺថា នៅ​ថ្ងៃទី​២៣​មេសា​២០១៩ វេលា​ម៉ោង​២​រំលងអធ្រាត្រ ជនសង្ស័យ ជា​កូន​បាន​ជក់​ថ្នាំញៀន​រួច​ទៅសុំ​ជនរងគ្រោះ​ជា​ម្តាយ​រួមភេទ ដោយនិយាយ​គំរាម​ថាបើ​មិន​ព្រម​ឲ្យ​រួមភេទ ទេ​យប់​នេះ​និង​សម្លាប់ចោល​ហើយ ទើប​ជនរងគ្រោះ​ភ័យរ​ត់ទៅ​ដេក​ផ្ទះ​កូន​ឈ្មោះ ប្រាក់ លាង ភេទ​ប្រុស នៅខាងមុខ​ភូមិ​ព្រៃ​មាន​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​សារភាពថា ខ្លួន​បាន​រើស​បាន​អាវុធ​AK47​ខាងលើនេះ នៅខាងក្រោយ​ផ្ទះ​ប្រហែល​១​ឆ្នាំ​កន្លងមកហើយ និង​យក​កប់​ដី​ទុក ក្នុងផ្ទះ​រក្សាទុក​តែម្តង​។​

​បន្ទាប់ពី​ខ្លួន​ប្រើប្រាស់​ថ្នាំញៀន​រួច ខ្លួន​បាន​ស្រែកហៅ​ម្តាយ​ឲ្យ​ចុះពីលើផ្ទះ​វេលា​ម៉ោង​២​រំលង អធ្រាត្រ ក្នុង​បំណង​​ឲ្យ​ជួយ​មើល​កូន​ខ្លួន​មិនបាន​គំរាម​ចង់​រួមភេទ​ឡើយ​។

​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត ចាត់ការ​តាម​នីតិវិធី​ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×