Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិរក្ស​ធនធានធម្មជាតិ សម្រាប់​តម្កល់​ជូន​ឧ​ត្ត​ម​ប្រយោជន៍​ដល់ជំនាន់​ក្រោយ​

spot_img

​ភ្នំពេញ ​៖ ​នៅរ​សៀរ​ថ្ងៃ​អង្គា​រ៍ ៤​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឱ្យ​លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព​ន្ធ័​មិត្ត​សត្វព្រៃ​(Wildlife Alliance )​ចូលជួប​ពិភាក្សា​ការងារ និង​រាយការណ៍​ជូន នូវ​លទ្ធផល​ការ​រងារ ចំពោះ​ការអនុវត្ត​ច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​។​

​លោកស្រី​Suwanna មានប្រសាសន៍​សម្តែង​អំណរគុណ និង​ការកោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការអនុវត្ត​ច្បាប់​កន្លងមក​របស់​អា​ជ្ញា​ធរ​ដែនដី និង​ភាគី​ដែល​ពាក់​ព​ទ្ធ័​ក្នុង​តំបន់​ការ​ធម្មជាតិ​របស់​កម្ពុ​ជា ជាពិសេស​ក្នុង​ខេត្តកោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ ដោយ​ក្នុងនោះ​ក្រុមការងារ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ផ្តោត​លើក​ការពារ​ពារ សក្តានុពល​បរិស្ថាន និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ក្រវាញ​ខាងត្បូង តា​តៃ និង​ក្រវាញ​កណ្តាល​។ លោកស្រី​បាន​បន្តថា កិច្ចសហការ​ល្អ និង​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​តំបន់ការពារធម្មជាតិ​ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិវឌ្ឍន៍​ជីវៈចម្រុះ សំដៅ​ការរស់នៅ​ដោយ​ចីរភាព​។

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ថ្លែង​នូវ​អំណរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​សម្ព​ន្ឋ័​មិត្ត​សត្វព្រៃ ដែល​កន្លងមក​បា​នស​ម្រ​ប​សម្រួល និង សហប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយ​ក្រសួងបរិស្ថាន ជាពិសេស​មន្ត្រី​បរិស្ថាន ឧ​ទ្យា​នុ​រក្ស និង​អាជ្ញាធរ​ពាក់​ព​ទ្ធ័​នានា ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា ។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ពិតណាស់​បច្ចុប្បន្ននេះ​យើង​មាន​តំបន់ការពារធម្មជាតិ​ចំនួន ៥៣​កន្លែង លើ​ទំហំ​ផ្ទៃដី​ចំនួន ៧,៥​លាន​ហិកតា ដែល​ទំហំ​ដ៏​ធំ​នេះ​ជា​កាតព្វកិច្ច​ដែល​ក្រសួងបរិស្ថាន ត្រូវការ​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ដែល​ពាក់​ព​ទ្ធ័​នានា ក្នុងការ​ធានាបាន​នូវ​និរន្តរភាព​ការពារ​ក្តា​នុព​ល​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង សម្រាប់​តម្កល់​ជូន​ឧ​ត្ត​ម​ប្រយោជន៍​ដល់ ជំនាន់​ក្រោយ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×