Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នឹង​រៀបចំ​របាយការណ៍ទំនាស់​ដីធ្លី​នៅ​ខេត្តកំពង់ស្ពឺ ជូន​សម្ដេច​តេ​ជោ​

spot_img

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក​វីល្លាម កាលពី​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ នេះ បាន​ឲ្យ​ដឹងថា ខ្ញុំបាទ​បាន​ដឹកនាំ​ប្រតិភូ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក​ចុះ​សិក្សា​បណ្ដឹង​របស់​តំណាង​ពលរដ្ឋ ២ ករណី នៅ​ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ​។​

​លោក​បាន​បញ្ជាក់ថា ករណី​ទី​១ មាន​ផលប៉ះពាល់​ដល់​ពលរដ្ឋ ៤៧០ គ្រួសារ និង​ករណី​ទី​២ មាន​ផលប៉ះពាល់​ដល់​ពលរដ្ឋ​សរុប ២១៩ គ្រួសារ ដែល​ករណី​២​នេះ នៅ​ភូមិសាស្ត្រ​២​ផ្សេងគ្នា តែ​កំពុង​រង​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន ភ្នំពេញ​សូ​ហ្គើរបស់​ឧកញ៉ា លី​យ៉ុង​ផាត់ ដូចគ្នា តែ​ភូមិសាស្ត្រ​ករណី​ទី​២ ប៉ះពាល់​ថែម​ជាមួយ​ក្រុមហ៊ុន​ឯកជន​៣​ផ្សេងទៀត​។​

​ករណី​ទី​១ ពលរដ្ឋ ៤៧០​គ្រួសារ នៅ​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​ស្រទប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​តំណាង​និង​សមាជិក​សហគមន៍​អ្នក​ដាំ​អំពៅ បាន​អះអាង​ពី​ការ​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ ក្រុមហ៊ុន PhnomPenh Sugar ដែល​រំលោភបំពាន​ដី​គាត់​ចំនួន ៣៧៣៩ ហិច​តា ! ករណីនេះ​អូសបន្លាយ​១១​ឆ្នាំ​ហើយ​ដោយ​គ្មាន​ដំណោះស្រាយ​ណាមួយ​ជូន​ពួកគាត់​នោះ​ឡើយ ! ពលរដ្ឋ​អះអាងថា មន្ត្រី​ថ្នាក់​ខេត្ត​ឃុបឃិត​ជា​ប្រព័ន្ធ​ពាក់ព័ន្ធ​និង​ដី​នេះ ដី​នេះ​ធ្លាប់មាន​ប្រវត្តិ​ហឹ​ង្សា​យ៉ាងខ្លាំង​កាលពី​អំឡុង​ជាង​១០​ឆ្នាំមុន​ពី​សំណាក់ ទាហាន ។ ករណីនេះ​អាជ្ញាធរ​បាន​សន្យា​រាប់​ដង​មិន​អស់​ថា​នឹង​ដោះស្រាយ​រហូត​ពលរដ្ឋ​គាត់​អស់ជំនឿ​ចិត្ត​

​ករណី​ទី​២ ពលរដ្ឋ ២១៩ គ្រួសារ​ជា​ជនជាតិភាគតិច​សួយ នៅ​ភូមិ​ជំ​នប ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ដោយ​ពលរដ្ឋ​អះអាងថា​ក្រុមហ៊ុន PhnomPenh Sugar . ក្រុមហ៊ុន HLH . ក្រុមហ៊ុន​កំពង់ស្ពឺ​សូ​ហ្គើ . ក្រុមហ៊ុន​កំពង់ស្ពឺ​ផ្លេ​ន​ថេ​សិន បាន​ប៉ះពាល់​ដល់ ដី​ទី​សក្ការៈបូជា​ជនជាតិភាគតិច​ជនជាតិ​សួយ និង​ដី​កសិកម្ម​របស់​ពួកគាត់​លើផ្ទៃដី ៤១៨ ហិច​តា ករណីនេះ​ពលរដ្ឋ​ជា​ជនជាតិភាគតិច​ប្រកាស​ជំហរ​លែងមាន​ជំនឿ​ទុកចិត្ត​ចំពោះ​មន្ត្រី​ថ្នាក់​ខេត្ត និង​ទាមទា​អោយ​ផ្លាស់ប្ដូរ​ដំណែង​មន្ត្រី​ទាំងនោះ​ផងដែរ​ ​ពលរដ្ឋ​ជនជាតិភាគតិច​ដ​ង្ហ់ើយ​សុំអោយ​​ផ្ដល់​តំបន់ភ្នំ​ទីសក្ការៈ​របស់​ពួកគេ​អោយ​ពួកគេ​វិញ​។

​ករណី​ទាំង​២​នេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​និង​តាមដាន​អោយ​ស្អិត​បំផុត​ដើ​ម្បី​រៀបចំ​របាយការណ៍​ជូន​សម្ដេច​តេ​ជោ និង​ដាក់​ប្រជុំ​នៅ​ចុងខែ​នា​អង្គប្រជុំ​វិសាមញ្ញ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​៕​ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×