Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ឃ្លាំង​រថយន្ត​បង់​រំ​លួស​សេង ហ៊ួ​ត បញ្ជូនទៅ​តុលាការ រឿង​បោក​រថយន្ត​អតិថិជន​រាប់រយ​នាក់ ក្នុង​ទឹកប្រាក់​ជាង​៣​លាន​ដុល្លារ ,​សេង សុ​ភ័​ក្រ ជា​ទាហាន​ក្លែងក្លាយ​

spot_img

ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ នគ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ម្ចាស់​ឃ្លាំង​លក់ រថយន្ត​បង់​រំ​លួស​សេង ហ៊ួ​ត ឈ្មោះ សេង​សុ​ភ័​ក្រ ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​លើ​សេចក្តីទុកចិត្ត​ឆបោក​អតិថិជន​រាប់រយ​នាក់​ទិញ​រថយន្ត​បង់​រំលស់ ក្នុង​ទឹកប្រាក់​ជាង​៣​លាន​ដុល្លារ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ប្រាប់​ឱ្យដឹងថា ម្ចាស់​ឃ្លាំង​លក់​រថយន្ត​យីហោ សេង ហ៊ួ​ត ត្រូវបាន​ឃាត់ខ្លួន​មាន​ពាក់ព័ន្ធ​លើ​ករណី​រំលោភ​លើ​សេចក្តីទុកចិត្ត ទៅលើ​ជនរងគ្រោះ​ជាច្រើន​នាក់​។​

​លោក សេង សុ​ភ័​ក្រ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ នៅ​ហាង​ម៉ា​ស្ទ័​រ​ស៊ូ​គី​ស៊ុប ទល់មុខ​ប៉េអឹម​ផ្ទៃ​ប្រទេស ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ យោងតាម​ពាក្យ​ប្តឹង​របស់​ជនរងគ្រោះ ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​មក​សួរនាំ​នៅ​ក្រសួងមហាផ្ទៃ ដោយ​ទុក​រយៈពេល​៤៨​ម៉ោង ដើម្បី​ច​ចារ​ជាមួយ​ជនរងគ្រោះ​។​

​តាម​ប្រភពពី​ជនរងគ្រោះ បាន​ប្រាប់​ឱ្យដឹងថា លោក សេង សុ​ភ័​ក្រ មានកា​រ៉ា​ស់លក់ និង​បង់​រំ​លួស​រថយន្ត យីហោ សេង ហ៊ួ​ត​ដែលមាន​ទីតាំងនៅ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ដោយឡែក​សម្រាប់​រថយន្ត​ដែល​បុគ្គល សេង សុ​ភ័​ក្រ បានដាក់​ឱ្យ​បង់​រំលស់​ជូន​ដល់​អតិថិជន គឺ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប ប៉ុន្តែ​តាម​ពិតជា​រថយន្ត ដែល​ជួល​ពី​កា​រ៉ា​ស់​ផ្សេងៗ ដើម្បី​យកមក​បង់​រំលស់​ជូន​អតិថិជន​តែប៉ុណ្ណោះ។​

​បន្ទាប់ពី​ទទួលបាន​ប្រាក់​បង់​រំលស់​រួចហើយ ជននេះ​បានក​ហុ​ស​ថា រថយន្ត​ដែល​បង់​រំលស់​នេះ​ដាច់ GPS ដែល​តម្រូវឱ្យ​អតិថិជន​ដែល​បង់​រំលស់​យក​ត GPS ជាថ្មី នៅ​កា​រ៉ា​ស់​របស់ខ្លួន ប៉ុន្តែ​រថយន្ត​ដែល​យក​ត GPS បាន​បាត់​ជា​បន្តបន្ទាប់​ផងដែរ​។

​ជនរងគ្រោះ​មួយរូប បាន​អះអាងថា បុគ្គល សេង សុ​ភ័​ក្រ​គេ​រកបាន​រកស៊ី​អាងខ្នង​លោកយាយ​របស់គេ​ម្នាក់​ដែល​ធ្វើការ​ធំ នៅ​ដេ​អ៊ិន ទើប​មានអំណាច​ដើរ​បោកប្រាស់​គេ​គ្រប់​ទីកន្លែង​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក man Chan sophal បានសរសេរថា លោក សុខុម ណា​រិ​ទ្ធ ភាគី​ម្ចាស់​រថយន្ត ដែល​បាន​ជួល​ឲ​លោក សេង​សុភ​ក្ត័ បានធ្វើការ​ច្រាន​ចោលកា​រ​ចោទប្រកាន់​ទាំងស្រុង ពី​សំណាក់​លោក សេង​សុ​ភ័​ក្រ ដែលថា​លោក​ជន​ជន​ឆបោក រថយន្ត​ទៅវិញ ។

​ព្រោះ​ឯកសារ ទាក់ទង​និង​ការ ជួល​រថយន្ត​ឲ​ទៅ​ឈ្មោះ សេង សុ​ភ័​ក្រ គឺ​លោក​មាន​បានធ្វើ​កិច្ចសន្យា​ទាំងអស់ ហើយ សេង សុភ​ក្ត័​នេះ​បាន​ដើរ​សំអុយ​ពត៍​មាន​ថា លោក ណា​រិ​ទ្ធ ត្រូវ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​តាម​ចាប់ខ្លួន​។​

​តែ​តាម​ការពិត​អ្នក​ដែល​ក្រសួងមហាផ្ទៃ​កំពុងធ្វើការ​ឃាត់ខ្លួន​នោះ​គឺ​ឈ្មោះ​សេង​សុ​ភ័​ក្រ​ទៅវិញ​ទេ ហើយ មេធាវី របស់​សេង​សុភ​ក្ត័ បានខ​លម​ក​ព្យាយាម​ទាក់ទង ឲ​សំរួល​គ្នា ទៅ​ដើម្បី​បញ្ចប់រឿង ។

​តែ​ទោះជា​យ៉ាងណា លោក សុខុម​ណា​រិ​ទ្ធ បញ្ជាក់ថា ៖ ជន​ឆបោក ដែល​ជួល​ឡាន​ពី​រូបលោក ហើយ​យកទៅលក់​បង់​រំ​លោះ ឲ​អ្នកដទៃ ទាំង​គ្មាន​ឯកសារ​អ្វី​សោះ ជា​ទង្វើ​ខុសច្បាប់​បាត់ទៅហើយ ។​

​ដូច្នេះ​រូបលោក គ្មាន​ពាក្យ​អ្វី​ថា និង​សម្រួល​ជាមួយ​លោក សេង​សុភ​ក្ត័​នោះទេ ទុក​ឲ​ខាង​សមត្ថកិច្ច​លោក​ដោះស្រាយ​ជា​ជំ​ហ៊ានៗ ទៅតាម​ចំណាត់ការ​សិន​។​

​រឿង​កាន់តែ​ធំ​ហើយ មន្ត្រី​បុគ្គលិក ស្ថិតិ នៅ​អគ្គបញ្ជាការ មុននេះ បាន​បង្ហើប​ឲ​ដឹងថា គឺ​លោក សេង សុ​ភ័​ក្រ បាន ក្លែង​ពាក់​ឯកសណ្ឋាន​យោធា ស​ក្ត័ ៤​កន្លះ នៅ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ។

​ឈ្មោះ​សេង សុ​ភ័​ក្រ ស​ក្ត័​៤​កន្លះ ក្នុង​រូប​ដែល​ហ្វេ​ស​បុក កំពុង​បង្ហោះ​នេះ គឺ​ពុំមាន​ទិន្នន័យ នៅក្នុង​អគ្គបញ្ជាការ​ទេ​ ​ហើយ​សូម​ផ្សាយដំណឹង​នេះ ជូន​មហាជន​ឲ​បាន​ជ្រាបថា លោក សេង សុ​ភ័​ក្រ ពុំមាន​ឈ្មោះ​នៅក្នុង​កងកម្លាំង​ការពារជាតិ​ឡើយ ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×