Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុរដ្ឋមន្ត្រី​ក្រសួងរ​ដ្ឋ​បាល និង​បទ​ប​ញ្ញាតិ​ទីផ្សារ នឹង​ជម្រុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ក្នុងការ​នាំចូល​ដំណាំ​កសិផល​ផ្សេងៗ ទៅកាន់​ប្រទេស​ចិន​ឲ្យ​បាន​កាន់តែច្រើន​

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Qin Yizhi អនុរដ្ឋមន្ត្រី​ក្រសួងរ​ដ្ឋ​បាល និង​បទ​ប​ញ្ញាតិ​ទីផ្សារ​នៃ​ប្រទេស​ចិន​។​

​លោក Qin Yizhi បាន​គោរព​ថ្លែងអំណរគុណ និង​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អំពី​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ចិន គឺមាន​តាំងពី​ជាង​២០០០​ឆ្នាំ មកហើយ ដែល​បាន​ស្ថាបនា​ឡើង​ដោយ​បុព្វបុរស​នៃ​ប្រទេស​ទាំងពីរ​បន្សល់ទុក​ឲ្យ​យើង​មកដល់​សព្វថ្ងៃ​។ លើសពីនេះទៅទៀត ប្រទេស​យើង​ទាំងពីរ​ក៏​កំពុងតែ​សប្បាយរីករាយ និង​ទទួលបាន​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ​អំពី​ទំនាក់​នង​ដូចជា​បងប្អូន ដែល​កំពុង​រីកចម្រើន​ដុះដាល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​លោក Qin បាន​បញ្ជាក់ថា ជា​ភ័ព្វសំណាង​ណាស់​ដែល​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ចិន បានដាក់​ចេញ​នូវ​នយោបាយ​យ៉ាង​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​អភិវឌ្ឍន៍ ស្រប​ជាមួយនឹង​វិស័យ​ផ្សេងៗ​ទៀត​យ៉ាង​ល្អប្រសើរ​។ តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ និង​គោលនយោបាយ​ត្រឹមត្រូវ​នេះ បានធ្វើអោយ​កម្ពុជា​ទទួល​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ចសហប្រតិបត្តិការ ដែល​ក្នុងនោះ​មាន​វិស័យ​កសិកម្ម វិស័យ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ ទន្ទឹមនឹងនេះ លោក Qin នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ក្នុងការ​នាំចូល​ដំណាំ​កសិផល​ផ្សេងៗ​ទៅកាន់​ប្រទេស​ចិន​ឲ្យ​បាន​កាន់តែច្រើន​។

​លោក Qin បាន​គោរព​ជូន​សម្តេច​តេ​ជោ​ផងដែរ ថា​នៅ​ឆ្នាំ ២០១៦ គឺ​រូបលោក​មាន​កិច្ចប្រតិបត្តិការ និង​បាន​សហការ​ជាមួយ ឯ​.​ឧ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង សិប្បកម្ម ដោយបាន​ចុះហត្ថលេខា​លើ​អនុសារណៈ និង​ឯកសារ​មួយចំនួន​ផងដែរ​។ នៅ​ឆ្នាំ​២០១៧ រាល់​កិច្ច​ការដែល​បាន​ចុះហត្ថលេខា​កន្លងមក គឺ​ទទួលបាន​ការអនុវត្ត​ជា​បន្តបន្ទាប់ ជាមួយ​នោះ​ផងដែរ ក៏មាន​ការជួយ​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ផងដែរ ដោយមាន​វគ្គ​សិក្សា​ខ្លី និង​វគ្គ​សិក្សា​រយៈពេល​វែង​។ លោក Qin ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​បន្តទៀតថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រូបលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ស្វែងយល់ និង​សិក្សា​បន្ថែមទៀត ជាពិសេស​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​អោយបាន​កាន់តែច្រើន​ពី​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក Qin Yizhi ដែល​បានលើកឡើង​ពី​ទំនាក់ទំនង​យ៉ាង​ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ ដែលជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​លោក Qui បន្ត​សហការ​ល្អជា​មួយ​ភាគី​កម្ពុជា​ដើម្បី​ជួយ​ត្រួតពិនិត្យ​ធ្វើយ៉ាងណា​ឲ្យ​កសិផល​កម្ពុជា​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​បាន​កាន់តែច្រើន ជាពិសេស​តាមរយៈ​ពង្រឹង​ការពិនិត្យ​ច​ត្តា​ឡី​សក្តិ និង​ភូត​គា​អនាម័យ​លើ​ដំណាំ​កសិផល​របស់​កម្ពុជា ។ ជាងនេះទៅទៀត​សម្ត​ច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​គាំទ្រ​យ៉ាង​ខ្លាំ​ដល់​ក្រសួង​នៃ​ប្រទេស​យើង​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​កន្លងមក ជាពិសេស​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​វាង​ក្រសួង​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត​។​

​ឆ្លៀតឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិនិយោគ​គិ​ន​ចិន​អោយ​បន្ត​ការវិនិយោគ​ជាមួយនឹង​ជំនឿ​ទុកចិត្ត​ខ្ពស់​មកលើ​ការដឹកនាំ​របស់ សម្តេច​ផ្ទាល់ និង​ការគាំទ្រ​និង​ចង្អុលបង្ហាញ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​បានចាត់ទុក​គ្នា​ជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​ដែល​ស្ថិតស្ថេរ​រឹងមាំ​ជា​ដរាប​។ កម្ពុជា​អរគុណ​ប្រទេស​ចិន ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន​ដែល​បាន​ជួយ​កម្ពុជា​អោយ​រីកចម្រើន​មកដល់​សព្វថ្ងៃនេះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជម្រាបជូន លោក Qin ផងដែរ​អំពី​គម្រោង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ផ្លូវ​១​ខ្សែក្រវ៉ាត់​មួយ​នៅ​ទីក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃទី ២៥ ដល់ ២៩ មេសា ខាងមុខនេះ ដែល​សម្តេច​តេ​ជោ គ្រោង​នឹង​អញ្ជើញ​ជួប លោក​ប្រធានាធិបតី​ចិន ស៊ី​ជីន ពីង និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ជាំ​ង ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×