Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មន្ដ្រី​យោធា​ផ្កាយ​១ ឃួន សុវណ្ណ និង​ប្រពន្ធ​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បោក​លុយ​ប្រជាពលរដ្ឋ រាប់ម៉ឺន​ដុល្លារ ថ្លៃ​រត់ការ​ឲ្យ​ចូល​បម្រើ​ការងារ​រដ្ឋ​

spot_img

(​ភ្នំពេញ​)៖ លោក ឃួន សុវណ្ណ ជាម​ន្ដ្រី​យោធា​ពាក់​សក្តិ ផ្កាយ​១ មាន​តួនាទី​ជា​នាយករង អធិការដ្ឋាន នៃ​អគ្គបញ្ជាការ ​និង​ប្រពន្ធ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួនបាន​ហើយ យោងតាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់នៅក្នុង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​ប្ដឹង​ចោទប្រកាន់​បោកប្រាស់​លុយរាប់​ម៉ឺន​ដុល្លារ ថ្លៃ​រត់​ការចូល​បម្រើកា​រងារ​រដ្ឋ​បានជា​ដូចជា ទាហាន ប៉ូលីស និង​គ្រូបង្រៀន​ជាដើម​។​

​មន្ដ្រី​អាវុធហត្ថ​ជាន់ខ្ពស់​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងប្រាប់​សារព័ត៌​​មាន នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន សុវណ្ណ និង​ភរិយា ឈ្មោះ ទ្រី ណាត ជា​មន្ដ្រីនគរបាល​ជាន់ខ្ពស់ នៅ​ក្រសួងមហាផ្ទៃ ត្រូវបាន​ឃាត់ខ្លួន និង​កំពុងធ្វើការ​សួរនាំ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានបញ្ជាក់​​ចង់​ចូល​ទាហាន police PM គ្រូបង្រៀន អស់​ម្នាក់ 6500$! ប្រជាពលរដ្ឋ​ចំនួន ១៨ នាក់ ត្រូវបាន​លោក​ផ្កាយ ១ ឃួន សុវណ្ណ នាយករង​អធិការកិច្ច​អគ្គបញ្ជាការ បោកប្រាស់​អស់​លុ​យ​ខ្ទង់ ១០០.០០០ ដុល្លារ ។ ព្រាយ​ញី​ឈ្មោល ២​ក្បាល​នេះ កំពុងតែ​ធ្វើ​ព្យុះភ្លៀង​ពេញ​ផ្ទៃ​ប្រទេស​ហើយ ដោយ​ដើរ​លួងលោម​បោកប្រាស់ ពលរដ្ឋ​នៅ​ខេត្ត​ឆ្ងាយៗ​ដាច់ស្រយាល ដោយ​យក​រូបភាព អា​ព្រាយ​ខាង​ប្រុស ជា​ឯកឧត្តម ផ្កាយ​១ កាន់​ខាង​រើស​ទ័ព​ចូល​បំរើ​ការងារ ចំណែក​នាង​ព្រាយ​ខាង​ស្រី ដើរតួរ​ជា​ជំទាវ ផ្កាយ​៣ (​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​) និង​ថា​ជា​ខ្សែ​ថ្នាក់​កំពូល រើស​ទ័ព រើស​ប៉ូលីស រើស​គ្រូ គឺ​នាង​នេះ អាច​សុំ​បាន​ទាំងអស់ ឲ្យ តែ​ឲ​លុយ​វា​មក វា​ជួយ​បាន​ទាំងអស់​។

​មុន​និង​ឈានទៅ​ការបោក​លុយ​បានជា​ប្រព​ន្ធ័ ក្នុងភូមិ​បាណក់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ៖ ២​ក្បាល​នេះ វា​ដើរតួរ​ជា​មនុស្ស​ធ​ម៍ ចែក​អំណោយ ជា​អាយកូម​វិទ្យុរ​ទាក់ទង ឲ្យ ប្រជា​ការពារ ១​គ្រឿង ២០​ដុល្លារ ចំនួន ៥​គ្រឿង និង​ចែក​ខោអាវ ឲ​ប្រជា​ការពារ ១​កំ​ផ្លេ​រ​២០​ដុល្លារ​ចំនួន ៨​កំ​ផ្លេ​រ ហើយ​និង​ការយក​រូបមន្ត ចុះសួរសុខទុក្ខ ចែក​អំណោយ ដល់​ចាស់ៗ​ក្រីក្រ ឲ​អ្នកភូមិ​ឃើញថា​២​ក្បាល​វា​នេះ ជា​មនុស្ស​ល្អ ជា​អ្នកធំ មាន​លុយ មុខមាត់​ពិតៗ ព្រោះ​ទូរ​សព្ទ័ ២​នាក់​នេះ មាន​រូបថត សុំ selfie ជាមួយ​ថ្នាក់ដឹកនាំ​ទាំងអស់​។

​មាន ប្រជាពលរដ្ឋ​ចំនួន ១៨​នាក់​បាន​ឡើងមក​ដាក់ ពាក្យបណ្តឹង​ទៅ កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ហើយ​ដែរ សូម​ប្តឹង​ឈ្មោះ ឃួន សុវណ្ណ មានមុខរ​បរជា​មន្ត្រី​យោធា ពាក់​ផ្កាយ​១ នាយករង​អធិការកិច្ច អគ្គបញ្ជាការ , និង ប្រជាពលរដ្ឋ ១​ក្រុម​ទៀត ចំនួន ជាង ២០​នាក់ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ឈ្មោះ ទ្រី ណាត់ រួចរាល់​ផងដែរ ។
​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ដែរ ខ្ញុំ​សូម​សំណូមពរ ឲ​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ស្រុក​ជិត ឆ្ងាយ​ក្តី សូមកុំ​ចាញ់បោក​ការឃោសនា​របស់​ក្រុម​ទុ​ច្ច​រឹក គឺ​បច្ចុប្បន្ននេះ​ក្រោម​ការដឹកនាំ កំណែទម្រង់​សុ​ី​ជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​គ្មាន​ការ​ស៊ក​ប៉ាន់ យកលុយ ពី​បេក្ខជន ចូលធ្វើ​មន្ត្រីរាជការ ដោយ​មិនមាន​ការប្រលង ជ្រើសរើស​ទៅតាម​ក្របខ​ណ្ឌ័​របស់​មន្ត្រីរាជការ​នោះឡើយ ហើយក៏​ផ្តើមចេញពី​សមត្ថភាព គ្មាន​ខ្សែ បក្សពួក ដូច​ការលើកឡើង​រប​ស់​ក្រុម​ជន​ឆបោក​នោះដែរ ។
​បើ​មាន​ករណី ឆបោក​ដូច​រូបភាព​ខាងលើ ពលរដ្ឋ​ត្រូវ​ប្តឹងទៅ​អាជ្ញា​ធ័​រ​មូលដ្ឋាន​នៅក្បែ​ផ្ទះ និង​អាចដាក់​ពាក្យ​ទៅ ស្ថាប​ន័​ប្រឆាំង​អំពើពុករលួយ ជាដើម​។​ល​។ ឬ​តាមរយះ​លេខ ប៉ូលីស​ក្រុង 012 999 999 /២៤​ម៉ោង ក្នុង​ការបំរើ​ពលរដ្ឋ ។​

​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា ទទួលបាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ខ្លះ​ចាញ់បោក​ចាប់ពី​១៥០០​ដុល្លារ រហូតដល់​ជាង​៦០០០​ដុល្លារ ទៅលើ​បុគ្គល​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ដើម្បី​ឲ្យ​ពួកគេ​រត់ការ​នាំ​កូនចៅ​របស់ខ្លួន​ឲ្យ​ចូល​ធ្វើជា​នគរបាល ជា​ទាហាន ជា​អាវុធហត្ថ និង​គ្រូបង្រៀន​ជាដើម​។ បើទោះបី​ទំហំ​ទឹកប្រាក់​មិនទាន់​អាច​បញ្ជាក់​ពិតប្រាកដ ប៉ុន្ដែ​ចន្លោះ​ពី​១០ ទៅ​២០​ម៉ឺន​ដុល្លារ ដែល​ពួកគេ​បាន​បោកប្រាស់​ពី​ប្រជាពលរដ្ឋ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ធ្លាក់ខ្លួន​ក្នុង​អំពើ​ឆបោក​ដោយសារ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ពួកគេ ធ្លាប់បាន​ចុះ​ចែក​អំណោយ​ជូន​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ជាច្រើនលើក រហូត​ធ្វើ​ឲ្យ​ពួកគាត់​ជឿទុកចិត្ត ទើប​មក​ពឹងពាក់​យ៉ាង​ដូច្នេះ​។​

​តាម​ព័ត៌មាន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ ខ្លះ​បាន​លក់​គោក្របី និង​ដីស្រែ​ចំការ ដើម្បី​យកលុយ​ទៅ​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ រត់​ការចូល​បម្រើការ​ងារ​រដ្ឋ ប៉ុន្ដែ​នៅ​ទីបំផុត​ម្នាក់ៗ មិន​ទទួលបាន​លទ្ធផល​នោះឡើយ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×