Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​រកស៊ី​ម៉ូតូ​ទឹក នៅ​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​បាត់បង់​មុខរបរ នៅពេល​ដែល​អាជ្ញាធរ​ក្រុងព្រះសីហនុ ចាប់​ម៉ូតូ​ទឹក​

spot_img

​ភ្នំពេញ​ ៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅ​ថ្ងៃ​ទី​២៤​មេសា​២០១៩​នេះ​បាន​បង្ហោះ​សា​មួយ​របស់ របស់​អាជីវករ​រក​ស៊ី​ម៉ូតូ​ទឹក នៅ​ខេត្ត​ព្រះសីហនុ បានលើកឡើង​ពី​កង្វល់​របស​គាត់​ប្រឈម​នឹង​ការបាត់បង់​អាជីវកម្ម ដោយសារតែ​អាជ្ញាធរ​ក្រុងព្រះសីហនុ​ចាប់​ម៉ូតូ​ទឹក​របស់​ពួកគាត់ ធ្វើឲ្យ​ពួកគាត់​ប្រឈម​នឹង​ការបាត់បង់​របររកស៊ី​នៅ​ឆ្នេរសមុទ្រ​។​

​លោក​ពេជ្រ ស្រស់ បាន​លើកឡើង​ថា “​អាជីវក​នៅ​ក្រុងព្រះសីហនុ​សួរ​មក​ខ្ញុំ​”​។ សារ​នោះ​មាន​ខ្លឹមសារ​ថា “​សូម​ជំ​សួរ​ឯកឧត្ដម ពេជ្រ ស្រស់ ខ្ញុំបាទ​ឈ្មោះ​អ៊ុន​ស៊ា​ប​ជា​អាជីវករ​ម៉ូតូ​ទឹក​នៅ​ឆ្នេរ​អូ​ឈើទាល​12​ឆ្នាំ​ហើយ​ប៉ុន្មាន​ខែ​នេះ​ខាង​សាលាក្រុង​បាន​បិទ​អាវ​កម្ម​នឹង​ចាប់​ម៉ូតូ​ទឹក​ជាច្រើន​គ្រឿង​ទុក ហើយ​អត់​រក​ដំណោះស្រាយ​អោយ​ពួក​ខ្ញុំបាទ​ទេ សូម​ឯកឧត្ដម​មេត្តា​ជួយ​ខ្ញុំបាទ ផង​ទាំងអស់​មាន​6​ក្រុមហ៊ុន ប្រហែល​ចង់​លក់​កន្លែង​នេះ​អោយ​ចិន​។ សូម​អរគុណ” ។​

​លោក ក៏​បាន​ស្នើ​សូម​លោក​អភិបាលក្រុង​ព្រះសីហនុ ជួយ​មើល​ការងារ​នេះ​ផង ។​

​សូមបញ្ជាក់​ថា លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​១៨​មេសា​២០១៩​នេះ បាន​ថ្លែងថា រដ្ឋបាល​ក្រុង​ព្រះសីហនុ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ ចាប់​ម៉ូតូ​ទឹក​ចំនួន ២​គ្រឿ ដែល​ចរាចរ​លើ​ផ្ទៃសមុទ្រ​អូរ​ឈើទាល យក​មក​រក្សាទុក​នៅ​សាលាក្រុង​។​

​សូម​បញ្ជាក់​ជូន ៖ កន្លង​មក​ម្ចាស់​ម៉ូតូ​ទឹក បាន​ផ្តល់​សេវា​ម៉ូតូ​ទឹក​ឲ្យ​ភ្ញៀវទេសចរណ៍​ជួល​ជិះ​ក្បែរៗ អ្នកលេង​ទឹក បង្ក​គ្រោះថ្នាក់​ជា​ញឹក​ញ​ប់ និង​ចរាច​ណ៍រ​គ្មាន​សណ្តាប់ធ្នាប់​។

​ដូច្នេះ​ក្រុម​ការងារ មាន​ក្រុង មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានកំណត់​ទីតាំង​ច្បាស់លាស់​ឲ្យ​ម៉ូតូ​ទឹក​ផ្តល់​សេវា​នៅមុខ​ឆ្នេរ​អារី​ស្តុន ប៉ុន្តែ​ម្ចាស់​ម៉ូតូ​ទឹក​មួយ​ចំនួន បំពាន​ការណែនាំ ទើប​ត្រូវបាន​ចាប់​ជា​បន្តបន្ទាប់ យក​មក​រក្សាទុក​នៅ​សាលាក្រុង​រយៈពេល ៣០​ថ្ងៃ​៕​ ដោយ ​៖​ កូឡាប​

spot_img
×