Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន ធ្វើដំណើរ​តាម​រថភ្លើង​ទៅកាន់​រុស្ស៊ី ដើម្បី​ធ្វើ​ជំនួប​កំពូល​ជាមួយ ពូ​ទីន​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​កំពុងធ្វើដំណើរ​ដ៏​ឆ្ងាយ​ទៅ​កាន់​ប្រទេស​រុស្សី ដើម្បី​ធ្វើ​ជំនួប​កំពូល​ជាមួយនឹង​មេដឹកនាំ​រុស្ស៊ី ពូ​ទីន​។​

​គីម ជុង​អ៊ុន​ធ្វើដំណើរ​ទៅកាន់​រុស្សី​តាមរយៈ​រថភ្លើង​ផ្ទាល់ខ្លួន​របស់​លោក ហើយ​វា​នឹង​ក្លាយទៅជា​កិច្ចពិភាក្សា​លើកទីមួយ​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី ។​

​វិមាន​ក្រេម​លីន​របស់​រុស្ស៊ី បានឲ្យដឹងថា មេដឹកនាំ​ទាំង​ពីរ​នឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង Vladivostok នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​នឹង​ពិភាក្សា​អំពី​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​អ្នកវិភាគ​បាន​និយាយថា គីម ជុង​អ៊ុន​ កំពុង​ស្វែងរក​ការគាំទ្រ​ពី​រុស្ស៊ី ក្រោយពេល​កិច្ចប្រជុំ​កំពូលជាមួយនឹង​មេដឹកនាំ​អា​មេ​រិច ដូណា​ល់ ត្រាំ មិន​ទទួលបាន​ផ្លែផ្កា​អ្វី​សោះ​ ។​

​សូម​រម្លឹកថា លោក ដូ​ណា​ល់ ត្រាំ និង គីម ជុង​អ៊ុន បាន​ជួបគ្នា​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីដើមឆ្នាំ​នេះ ដើម្បី​ពីភាក្សា​ជា​គ្នា​ពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែ​ររបស់​កូរ៉េខាងជើង ប៉ុន្តែ​កិច្ចប្រជុំ​នោះ​មិន​មាន​លទ្ធផល​អ្វី​ឡើយ ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×