Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ដី​នៅ​មី​យ៉ាន​ម៉ា កប់​កម្មករ​រ៉ែ​ជាង ៥៤​នាក់​

spot_img

​កម្មករ​រ៉ែ​គុជ​ ចំនួន​យ៉ាងតិចណាស់ ៥៤​នាក់​ ត្រូវ​គេ​ព្រួយបារម្ភ​ថា​ស្លាប់​បាត់បង់​ជីវិត ក្រោយពេល​មាន​ការបាក់​ដីល្បាប់​ភក់​កប់​ពួកគេ ខណៈ​ពួកគេ​កំពុង​ដេក នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន​ម៉ា​។​

​ប៉ូលីស​បញ្ជាក់ថា ការបា​ក់ដី​នៅក្នុង​រដ្ឋ Kachin គឺ​មាន​ទំហំ​ធំ​ខ្លាំងណាស់ ដោយ​វា​បង្កើតបានជា​បឹង​ល្បាប់​ភក់ ដែល​ស្រូប​យក​កន្លែង​រស់នៅ​រប​ស់កម្មករ​រ៉ែ​។​

​មន្ត្រី​មូលដ្ឋាន​បាន​ថ្លែង​បញ្ជាក់ថា អាជ្ញាធរ​មាន​ការពិបាក​ខ្លាំង​ណាស់​ក្នុង​យក​សាកសព​របស់​ជន​រងគ្រោះ​ហើយ​មាន​សាកសព​តែ ៣​ប៉ុណ្ណោះ​ដែល​អាច​យកបាន​។​

​អ្នកតំណាងរាស្ត្រ​មូលដ្ឋាន​ឈ្មោះ Tin Soe ថ្លែងថា “​ពួកគេ​នឹង​មិន​រស់​ទេ​។ ពួកគេ​មិន​អាច​រស់​បាន​ទេ ព្រោះ​ពួកគេ​ត្រូវ​កប់​នៅ​ក្រោម​ល្បាប់​ភក់​”​។​

​ក្រសួងពត៌មាន​បានបញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ទទួលបន្ទុក​លើ​ការ​ប្រតិបត្តិការ​អណ្តូងរ៉ែ​មាន ២​គឺ ក្រុមហ៊ុន Shwe Nagar Koe Kaung និង Myanmar Thura Gems​។​

​កិច្ចសហប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត​។​

​សូមបញ្ជាក់​ថា ឧស្សាហ៍កម្ម​រ៉ែ​គុណ​នៅក្នុង​រដ្ឋ Kachin ដែល​មាន​ព្រំដែន​ជាប់​ឥណ្ឌា និង​ចិន មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣១​ពាន់​លាន​ដុល្លា ក្នុង​ឆ្នាំ ២០១៤ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×