Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​និង​បន្ទប់​ជួល ​២១​ បន្ទប់ ដែល​គេ​សង្ស័យថា បណ្តាលមកពី ម្ចាស់​បន្ទប់​ជួល​លក់​នំ​កង មិន​បាន​ពន្លត់ភ្លើង​ចង្ក្រាន​ក្រោយ​ចម្អិន​នំ​រួច​

spot_img

​កំពង​ធំ​ ៖ មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ផ្ទះ​និង​បន្ទប់​ជួល​ដែល​មាន​ទំហំ ទទឹង​៦​ម៉ែត្រ​និង​ជម្រៅ​៨៤​ម៉ែត្រ ស្មេី​នឹង​២១​បន្ទប់ ដែល​ធ្វេី​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​ទាំងស្រុង​ដំបូង​គេ​សង្ស័យថា បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី តែ​ក្រោយ​ការស្រាវជ្រាវ​សង្ស័យ បណ្តាល​ពី​ម្ចាស់​បន្ទប់​ជួល​លក់​នំកង មិន​បាន​ពន្លត់ភ្លើង​ចង្ក្រាន​ក្រោយ​ចម្អិន​នំ​រួច​បិទទ្វារ​ទៅ​ផ្សារ​លក់​នំ​កង​។​

​ហេតុការណ៍​អគ្គីភ័យ​នេះកេី​ត​ឡេីង ម៉ោង​ប្រមាណ ៣​និង​១៥​នាទី​រសៀល ថ្ងៃ ២៣ មេសា ២០១៩ ស្ថិតក្នុង ភូមិ ខោស ឃ៉ំ​ទំរីង ស្រុក​សណ្តាន់ ខេត្ត កំពង់ធំ​។​

​តាម​ប្រភព​ពី​សម្ថ​កិច្ច​មូលដ្ឋាន​លោក​ឈុំ ឈាង​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ទំរីង បានឲ្យដឹងថា ម្ចាស់​បន្ទប់​ជួល​លក់​នំកង​បានគេច ខ្លួន​បាត់​មានឈ្មោះ​ចាប​ហឿ​ភេទ​ស្រី​អាយុ ៥៥​ឆ្នាំ​ទីលំនៅ​កំណើត​នៅ​ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។

​សមត្ថកិច្ច​បាន​និយាយថា ការស្រាវជ្រាវ​សង្ស័យ​លើ​ម្ចាស់​បន្ទប់​ជួល​លក់​នំកង ពីព្រោះ​ប្រភព​គេ​ឃើញ​អគ្គីភ័យ​ផ្តើម​មាន​ផ្សែង ហុយ​និង​មាន​អណ្តាតភ្លើង​ឆេះ ចេញពី​បន្ទប់​ជួល​នោះ​ពីដំបូង​ឡើង​។​

​ចំណែក​គ្រួសារ​ម្ចាស់ផ្ទះ​និង​បន្ទប់​ជួល ឈ្មោះ ហ៊ុន ណាត និង ប្រពន្ធ​ឈ្មោះ ឈន គង់ រស់នៅ​ភូមិ​ឃ៉ំ​ខាងលេី ហើ​យ សម្ភារៈ​ខូចខាត​រួមមាន​៖ ១​ផ្ទះ​ទំហំ​៦​គុណ​និង​៨៤​ម៉ែត្រ​២១​បន្ទប់ លុយ​ដុល្លារ 300$ លុយ​ខ្មែរ ៨២៥០០០០ រៀល​(​ប្រាំបី​លាន​ម្ភៃ​ប្រាំ​ម៉ឺន​) ផ្លាក​ទីន ១ តម្លឹង​(​រកឃើញ​វិញ​ក្នុង​ភ្នក់ភ្លើង​) គ្រាប់​ចន្ទី ១០០ គីឡូក្រាម និង​សម្ភារៈ​ប្រេី​ប្រាស់​ក្នុង​ផ្ទះ​ជា​ច្រេី​ន​ទៀត ។ ក្នុង​នោះ​ជនរងគ្រោះ មាន​ចំនួន​១១ គ្រួសារ ស្នាក់​នៅ​បន្ទប់​ជួល​ជា​កម្មករ​ជៀរ​កៅស៊ូ មិន​ទទួល​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​៖ ដោយ​មាន​ការអន្តរាគមន៍​ពន្លត់​អគ្គីភ័យ​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​និង ប្រជាពលរដ្ឋ​ច្រើន​កុះករ​អស់​រយៈពេល ៤៥​នាទី រហូតដល់​ម៉ោង​៤​រសៀល ដោយ​ប្រេី​ប្រាស់​រថយន្ត​សង្គ្រោះ​ចំនួន​២​គ្រឿង ទើប​អគ្គីភ័យ​រលត់​ស្ងប់​មិន​បណ្តាល​ឲ្យ​រាលដាល​ឆេះ​ទៅ​ផ្ទះ​ជិតខាង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ​៖ រថយន្ត​អធិការដ្ឋាន​ស្រុក​សណ្តាន់ ប្រេី​ប្រាស់​អស់​ទឹក ២ ​រថយន្ត​និង រថយន្ត​ក្រុមហ៊ុន​មួយទៀត​ប្រេី​ប្រា​ស់ទឹក​១​រថយន្ត ទេីប​ភ្លេីង​រលត់​អស់​ទាំងស្រុង​៕​ ​ដោយ​៖​កូឡាប​

spot_img
×