Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ដូន​កែវ​ បេះដូង​នៃ​ខេត្ត​តាកែវ ​ចាប់ផ្តើម​ប្រែ​មុខមាត់​ថ្មី​ ធ្វើឲ្យមានការ​កោ​ត​សរសើ​រលើ​ថ្នាក់ដឹកនាំ​

spot_img

​តាកែវ ​៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្តតាកែវ ជាពិសេស​ក្នុង​ក្រុង​ដូន​កែវ ហាក់​មាន​សន្ទុះ​ហត់​លូត​ខ្លាំង ទៅលើ​ការអភិវឌ្ឍ​ន៏​ផ្លូវថ្នល់ សួន​កំសាន្ត និង​ទីកន្លែង​នានា​ជាច្រើន​ទៀត​ក្នុង​ក្រុង​ដូន​កែវ ហើយ​ថ្មីៗ​នេះដែរ ក្រោម​គំនិត​ផ្ដួចផ្ដើម​ពី អភិបាលខេត្ត​តាកែវ​ឯកឧត្តម អ៊ូច ភា បាន​ធ្វើ​ការណែនាំ​ដល់ មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្ត ឲ្យ​សិក្សា​គម្រោង​កែលម្អរ​សោ​ភណ្ឌ​ភាព​ផ្លូវ​ចូល​ក្រុង​ដូន​កែវ ដែល​មាន​ប្រវែង ជាង ៨​គីឡូម៉ែត្រ ចាប់​ពី​រង្វង់​មូល​ព្រះ​វិស្ណុ ហៅ អូរ​ចំបក់ ដល់​ក្លោងទ្វារវត្ត​តុំ ស្ថិតនៅ​ភូមិ​ត្រាំ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​ជុំវិញ​ការ​ការ​ក៏​សាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី និង​ការជួសជុល​ពង្រីក​ផ្លូវ​នៅក្នុង​បរិវេណ​ទីប្រជុំជន​នៃ​ក្រុង​ដូន​កែវ​អោយ​មាន​សភាព​ធំ​ទូ​រលាយ​នេះដែរ លោក ណុប នី ប្រធាន​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្ត បានអោយ​ដឹង​ប្រាប់ថា គម្រោង​កែ​លម្អរ​ផ្លូវ​ចូល​ក្រុង​ដូន​កែវ​នេះ គឺ​ក្រោម​ការផ្ដល់​គំនិត និង​ណែនាំ​ផ្ទាល់ ពី​សំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ ដើម្បី​ជួយ​ធ្វើការ​កែលម្អរ​សោ​ភណ្ឌ​ភាព​ក្រុង​ដូន​កែវ ដែល​ជា​បេះដូង​នៃ​ខេត្ត ឲ្យមាន​សម្រស់​ស្រស់បំព្រង និង​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត ចូល​មក​ទស្សនា​កំសាន្ត សម្រាក់​លំហែកាយ និង​បាន​ភ្លក់​ឱ​រសជាតិ​បង្កង​ធម្មជាតិ រួម​ជាមួយ​ពង​ទា​កូន​តាកែវ ដែល​កំពុង​ទទួល​កេរ្ដិ៍ឈ្មោះ​ល្បី​ទូទាំងប្រទេស ក៏​ដូចជា​បាន​ចូលរួម​ប្រលងប្រណាំង ទីក្រុង​ស្អាត​នា​ឆ្នាំ​២០២១ នឹង​ទទួលបាន​ផ្កា​រំដួល ៣​ទង ជាក់​ជាមិនខាន​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ការស្ថាបនា​កែលម្អរ នេះ ក៏​ដើម្បី​បាន​ចូលរួមចំណែក អបអរសាទ​នៅ​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ដែល​នឹង ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​តារាង​បាល់ទាត់​វត្ត​ឈើទាល ស្ថិតនៅ​សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខ​នេះ​ផង​ដែរ ដែល​ស្ថិត​ក្រោម​រាជាធិបតីភាព ព្រះអង្គម្ចាស់​ជីវិត​តម្កល់ លើ​ត្បូង ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហា ក្សត្រ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ។​

​លោក​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត បាន​បន្តថា ការពង្រីក​ផ្លូវ និង​ពុះ​ទ្រូងផ្លូវ​នេះ គឺ​ដើម្បី​ចូលរួម បញ្ជៀ​ស​ការគ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​ក​ម្រឹត ក៏ដូចជា​ឲ្យ​ផ្លូវ​ចូល​ក្រុង មាន​លក្ខណៈ​ធំ​ទូលាយ​ជាង​មុន ងាយស្រួល​ក្នុង​ការធ្វើការ​ដំណើរ​មិន​លំបាក​ដូច​ពីមុន ជា​ពិសេស​ជួយ​កាត់បន្ថយ​នូវ គ្រោះថ្នាក់ ចរាចរណ៍​បាន​មួយ​ក​ម្រឹត​ធំ ស្របតាម​អនុសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍» ។​

​ទន្ទឹម​នឹង​នោះ​ដែរ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ក៏​បាន​ធ្វើ​ការអំបាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម ដងផ្លូវ​ត្រូវ​ជួយ​សម្រួល​ដល់​ការសាងសង់​ដល់​ក្រុមការងារ ស្ថាបនា ផ្លូវ ស្ពាន លូ ឲ្យ​ប្រព្រឹត្តិទៅ បានល្អ នឹង​ឆាប់រហ័ស ដើម្បី​ឆាប់​បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​គូរ​បញ្ជាក់ដែរថា គិត​មក​ដល់​ត្រឹម​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​នេះ គម្រោង​នៃ​ការកែលម្អរ​ផ្លូវ​ចូល​ក្រុង នេះ​គឺ​ដំណើរការ​បាន​ជិត ៣​ខែ សម្រេចបាន ជាង​៨៥​ភាគរយ ដោយ​ពង្រីក​ស​ខាង​ផ្លូវ​៦​ម៉ែត្រ សរុប​មាន​ទំហំ​២២​ម៉ែត្រ កន្លែង​ខ្លះ​១៤​ម៉ែត្រ ក្នុង​ទីប្រជុំជន និង​កន្លែង​ខ្លះ​មាន​២០​ម៉ែត្រ និង​ពុះ​ចែក ទ្រូងផ្លូវ មាន​ទំហំ​ជិត​២​ម៉ែត្រ មាន​ដាំ​ស្មៅ និង​ដើមឈើ ដាក់​បង្គោល​ភ្លើង​លម្អរ​តាម​ទ្រូងផ្លូវ ហើយ​ការស្ថាបនា​នេះ​គ្រោង​នឹង​បញ្ចប់​នៅក្នុង ខែ​ឧសភា ខាងមុខនេះ ក្រោម​កញ្ចប់​ថវិកា​ររ​បស់​រដ្ឋបាល​សាលាខេត្ត ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តតាកែវ​ ៕ ដោយ ៖ តាកែវ​

spot_img
×