Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​សហភាព​អឺរ៉ុប ចាប់ផ្ដើម​ដំណើរការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក៏​សេដ្ឋកិច្ច​កម្ពុជា នៅតែ​បន្ត​រឹងមាំ​

spot_img

ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ការិយាល័យ ធនាគារពិភពលោក​ប្រចាំ​រាជធានី​ភ្នំពេញ បាន​ចេញ​របាយការណ៍​ស្ដី​ពី​កំណើន​សេដ្ឋកិច្ច​នៅក្នុង​មើល​ក្នុងប្រទេស​កម្ពុជា​។​

​អ្នកសេដ្ឋកិច្ចវិទូ​ប្រចាំ​ធនាគារពិភពលោក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក​លី សូ​ដេត បានបញ្ជាក់​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​កំណើន 7,5 ភាគរយ​នៅក្នុង​ឆ្នាំ 2018 ដែល​ជា​កំណើន​ខ្ពស់​ទី 4 ហើយ​ប្រៀប​ទៅនឹង​កំណើន 7% ក្នុង​ឆ្នាំ 2017​។ សេដ្ឋកិច្ច​បាន​បំពេញ​មុខងារ​បាន​ល្អ​ជា​ង​ការរំពឹងទុក​ដោយ​មាន​ការនាំចេញ​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែកជើង​នាំមុខគេ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ខ្លាំង​នៅក្នុង​សហរដ្ឋអាមេរិក​។ ការធ្លាក់ចុះ​នៃ​ភាពក្រីក្រ​ត្រូវបាន​រំពឹង​ទុក​និង​បន្ត​មាន​តទៅ​ទៀត​ដោយសារតែ​កំណើន​រឹងមាំ​ក្នុង​ការនាំ​ចេញ​ទំនិញ​ផលិត​ដោយ​ឧស្សាហកម្ម​ប្រើ​ជំនាញ​ទាប​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ហានិភ័យ​ក៏មាន​ប្រពល​ភាពខ្លាំង​ដែរ​ដោយសារតែ​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន​ជុំវិញ​លទ្ធភាព​សម្រាប់​កម្ពុជា​នាំ​ទំនិញ​ចូល​ទីផ្សារ​សហភាព​គោរព​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ EBA និង​លទ្ធភាព​ដែល​កំណើន​សេដ្ឋកិច្ច​ប្រទេស​ចិន​ថៃ​លឿន​ខ្លាំង​។

​បើ​តាម​របាយការណ៍រ​បស់​ធនាគារពិភពលោក​បានលើកឡើង​ពី​ហានិភ័យ​និង​បញ្ហា​ប្រឈម គឺ​ភាពមិនប្រាកដប្រជា​ដែល​បន្ត​មាន​បាន​ធ្វើឲ្យ​អានិ​ភ័យ​កាន់តែ​មានស​ភាព​តាម​តឹង​។ នៅ​ខែ​កុម្ភៈ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្ដើម​ដំណើរការ​មួយ​ដែល​អាច​នាំ​ទៅដល់​ការព្យួរ​បណ្ដោះអាសន្ន​នូវ​ភាព​អនុគ្រោះ​សម្រាប់​កម្ពុជា​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​។ បច្ចុប្បន្ន​នេះ​ទីផ្សារ​ក្នុង​សហភាព​អឺរ៉ុប​មាន​ចំណែក​ជាង​មួយ​ភាគបី​នៃ​មុខទំនិញ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា ក្នុងនោះ​មាន​សំលៀក​បំពាក់​ស្បែកជើង​និង​ទោចក្រយានយន្ត​។ អាស្រ័យហេតុនេះ​ការបាត់បង់​ភាពអនុគ្រោះ​ពន្ធ EBA ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប​ដោយ​មិន​ជាប់​ពន្ធ​និង​កូតា​ទំនងជា​អាច​នឹង​ធ្វើឲ្យ​កំណើន​នៃ​ការនាំចេញ​ថយ​ល្បឿន​មកវិញ​។ ជាងនេះទៅទៀត​ដោយសារ​កម្ពុជា​ពឹងពាក់​ខ្លាំង​លើ​ការហូរ​ចូល​មូលធន​មកពី​ប្រទេស​ចិន ការធ្លាក់ចុះ​យ៉ាងគំហុក​របស់​សេដ្ឋកិច្ច​ចិន​ក្នុង​កាលៈទេសៈ​ណា​មួយ នឹង​អាច​ជៀស​ផល​មិន​ល្អ​មក​លើ​ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ​។ នៅ​ទីបំផុត​ការកើនឡើង​យ៉ាង​រហ័ស​នៃ​ការហូរចូល​និង​ការផ្ដល់​ឥណទាន ដែល​បាន​ធ្វើឲ្យ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ទទួល​បាន​ការលូតលាស់​ខ្លាំង​កន្លងមក ក៏បាន​ជះ​ឥទ្ធិពល​របស់​វា​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ​ផង​ដែរ​។

​របាយការណ៍​ដដែល​បាន​លើកឡើង​ថា នៅ​ឆ្នាំ​កន្លងទៅ​កំណើន​សេដ្ឋកិច្ច​បាន​បង្កើត ល្បឿន​ថែមទៀត ក្រោម​ការជំរុញ​ជា​ចម្បង​ពី​កំណើន​នៃ​ការនាំ​ចេញ​ហើយ​ទន្ទឹមពេល​គ្នា​នោះ​ការ​នាំចូល​ក៏​ត្រូវបាន​ពង្រីក​ថែមទៀត​ផង​ដែរ​។ ការនាំ​ចេញ​កើន​ដោយសារ​តែ​តម្រូវការ​នៅក្នុង​ស្រុក​កើន​ដែរ ជាពិសេស​នៅក្នុង​ទីផ្សារ​របស់​សហរដ្ឋអាមេរិក​។ កាម​ម​ចេញ​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែកជើង​ដែលមាន​ទំហំ​ធំ​ជាង​ពីរ​ភាគ​បី​នៃ​ការនាំចេញ​ទំនិញ​គ្រប់​មុខ​សរុប មានកំណត់​ប្រាន​ពស់​ឆ្នាំ​ទី 4 ហើយ​ដោយ​វា​កើន​ដល់ 17,6 ភាគរយ​ក្នុង​ឆ្នាំ 2018 លើស ឆ្នាំ 2017 ដែល​មាន​ត្រឹមតែ 8,3 ភាគរយ​ប៉ុណ្ណោះ​។ ជាមួយ​និង​ភាព​ជឿជាក់​លើ​ទីផ្សារ​មាន​សុទិដ្ឋិនិយម​ការ​នាំចូល​ក៏​មាន​ការ​ស្ទុះ​ឡើង​ខ្លាំង​ដែរ​។ ការ​ម៉ោង​ចូល​យានយន្ត​និង​ដែក​កើន​ជិត 50 ភាគរយ​និង 48% រៀងៗ​ខ្លួន​នៅក្នុង​ឆ្នាំ 2018 ៕​ ដោយ​ ៖​ កូឡាប​

spot_img
×