Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ចាប់ស្រី​ម្នាក់​ពី​បទ​ឆបោក ជ្រើសរើស​ទ័ព ដោយ​ខុសច្បាប់​

spot_img

​កំពង់ឆ្នាំង : បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃទី 24 ខែ​មីនា​នេះ​បានឲ្យដឹងថា កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ទ្រី ណា តាម​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​លេខ 009 ចុះ​ថ្ងៃ​ទី 20-04-2019 របស់លោក ម៉ែន ហុង អយ្យការ​អម​តុលាការយោធា ពី​បទ​ឆបោក និង​ជ្រើសរើស​ទ័ព​ដោយ​ខុសច្បាប់ ។​

​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថា ​នៅវេលា​ម៉ោង 17:30 នាទី ថ្ងៃទី 23-04-2019 នៅ​ចំណុច​ភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ កម្លាំង កងរាជអាវុធហត្ថ​ខេត្ត និង​ស្រុក ចំនួន 34 នាក់ មធ្យោបាយ រថយន្ត 05 គ្រឿង ម៉ូតូ 05 គ្រឿង ដោយ​មាន​ការចង្អុលបង្ហាញ និង​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​សំណាក់​លោក ឧ​.​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សហការ ជាមួយ​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក ឧ​.​ទោ ជា អេង​យ៉ុង ស្នងការ ពត៌មាន សន្តិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ 1 នាក់ ឈ្មោះ ទ្រី ណា ភេទ​ស្រី អាយុ 56 ឆ្នាំ ទីលំនៅ ក្រុមទី​9 សង្កាត់​ផ្សារ​ថ្មី​2 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​លេខ 009 ចុះ​ថ្ងៃ​ទី 20-04-2019 របស់លោក ម៉ែន ហុង អយ្យការ​អម​តុលាការយោធា ពី​បទ​ឆបោក និង​ជ្រើសរើស​ទ័ព​ដោយ​ខុសច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យ​ប្រគល់ជូន ស្នងការ​ព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​កសាង​សំណុំរឿង​អនុវត្តតាម​និតិ​វិធី ៕​ ដោយ​៖​កូឡាប​

spot_img
×