Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្ត​កំពង់ចាម បញ្ឈរជេីង អធិការ​ស្រុក​កំពង់សៀម ដោយសារ​ប្រេី​ហិង្សា​លើពលរដ្ឋ វាយ​សន្លប់​ រួច​ចាក់ទឹក​ដូច​សត្វ​ធាតុ​

spot_img

​កំពង់ចាម ​៖​ លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម សម្រេច​បញ្ឈរជេីង​លោក​វរសេនីយ៍ឯក ឯក ប៉ា​ក់ដន អធិការនគរបាល​ស្រុក​កំពង់សៀម ដោយសារ​ប្រេី​អំពើហិង្សា​លើ​ពលរដ្ឋ “​វាយ​សន្លប់​រួច​ចាក់ទឹក​ដូច​សត្វ​ធាតុ​”​។​

​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ចេញ​លិខិត​បង្គាប់ការ របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ នេះ បាន​សម្រេច​ឲ្យ​លោក​វរសេនីយ៍ត្រី​ពេជ្រ គឹម​ស៊ា ឋានៈ​អធិកា​រង​ទទួល​ដឹកនាំ​ការងារ​នគរបាល​យុត្តិធម៌ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កំពង់សៀម ឱ្យ​ទទួល​ភារកិច្ច​ជា​អធិការ​ស្តីទី​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កំពង់សៀម ជំនួស​លោក​វរសេនីយ៍ឯក ឯក ប៉ា​ក់ដន ដែល​កំពុង​ជាប់​ពិន័យ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​។​

​ការសម្រេច​នេះ បន្ទាប់ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ បាន​បង្គាប់​មក​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ឱ្យ “​ចាត់កា​រសើប​អង្កេត​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​លោក​វរសេនីយ៍ឯក ឯក ប៉ា​ក់ដន អធិការនគរបាល​ស្រុក​កំពង់សៀម យោង​តាម​ការផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​” ។​

​គណនី​ហ្វេ​សប៊ុក​មួយ​ឈ្មោះថា “Bun Thern” សរសេរថា “​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម សូម​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ជួយ​រក​យុត្តិធម៌​ជូន​បងប្រុស​ខ្ញុំ​ផង អោយ​ពួក​ខ្ញុំ​រស់នៅ​យ៉ាង​ណា​បើ​គ្រាន់តែ​បងប្រុស​របស់ខ្ញំ​ប្រកែក​ពាក្យសំដី​ជាមួយ​គ្នា​បន្តិ​ច​គាត់​មក​ផ្ទះ​វិញ​ហើយ​មិន​ទាន់​ដល់​ផ្ទះ​ផង​ស្រាប់តែ​អធិការ​ស្រុក​កំពង់សៀម លោក ឯក ប៉ាន់​ដន មក​ចាប់​បង​ខ្ញុំ​វៃ​ហើយ​បញ្ជូន​មក​ស្រុក​វៃ​ចាក់ទឹក​សន្លប់​២​ដងហើម​គ្រប់កន្លែង​អា​ឡូ​វ​ដេកពេទ្យ​ហើយ​នៅ 7D ។ ហេតុ​អ្វី​លោក​អធិកា​ស្រុក​កំពង់សៀម​ធ្វើបាប​បងប្រុស​ខ្ញុំ​ដល់​ថ្នាក់​នេះ​” ។​

​សូមបញ្ជាក់​ថា ​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរ​ខេត្ត​កំពង់ចាម​បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​៣០​នាទី កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ខែល​ជ័យ ឃុំ​ខែល​ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហាក់ សៀង​ហាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ពី​បទៈ គំរាមកំហែង និង​បង្ក​ការអុកឡុក នៅ​កន្លែង​រាំ​ធុងបាស់ ទៅលើ​ឈ្មោះ សេង ណាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពួន​ប្រ​ម៉ាត់ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​(​ជា​អ្នក​ចាក់ធុងបាស់​) ​។​

លោកស្នងការ​បន្តថា​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ដោយ​អនុវត្តតាម​បញ្ជា​របស់​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម ដោយ​ឈ្មោះ ហាក់ សៀង​ហាន ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា ហើយ​បាន​វាយ​ប្រតាយប្រតប់​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ ដែល​មាន​ភារកិច្ច​ការ​ពារ​នៅ​ទីនោះ ក្នុងពេល​កិច្ចប្រតិបត្តិការ​ចាប់ខ្លួន បន្ទាប់មក​យើង​ក៏​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម និង​បាន​ត្រួតពិនិត្យ​ជាតិ​អាកុល​លើ​ជនសង្ស័យ​ជា​លទ្ធផល​ក្នុង​ការពិនិត្យ​ជាតិ​អាកុល​ឃើញថា ជនសង្ស័យ​មាន​ជាតិ​អាកុល​រហូតដល់ ១.៣៣​ក្នុង​១​លីត្រ​ខ្យល់​ ។​

តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ សេង ណាត បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ពេល​ខ្លួន​កំពុងតែ​ចាក់ធុងបាស់​ឲ្យឈ្មោះ​វ័​ន្ត ឈុនលី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ខែល​ជ័យ ស្ថិតនៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម រហូតដល់​វេលា​ម៉ោង​២៣​និង​០០​នាទី ស្រាប់តែ​មាន​ឈ្មោះ ហាក់ សៀន​ហាន បាន​មក​ប្រាប់​ខ្លួន​ឲ្យ​ចាក់​បទ​រាំក្បាច់ លឺដូច្នេះ ខ្លួន​ក៏​ចាក់​បទ​រាំក្បាច់​តាម ពេល​កំពង់តែ​ចាក់​បទ​រាំក្បាច់ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ឈប់​រាំ​ហើយ​ទៅ​ផ្ទះ​រៀងៗ​ខ្លួន លុះ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ឈប់​រាំ ហើយ​នាំគ្នា​ដើរ​ទៅ​ផ្ទះ​ដូច្នេះ ខ្លួន​ក៏​បិទ​ធុងបាស់ ភ្លាម​នោះ​ឈ្មោះ ហាក់ សៀង​ហាន បាន​មក​រក​រឿង​ខ្លួន ហើយ​ស្រែក​ថា​ហេតុអ្វី​បាន​បិត​ធុងបាស់ ជួល​មក​អស់​ទាំង​លុយ លឺ​ឈ្មោះ ហាក់ សៀង​ហាន និយាយ​ដូច្នេះ ខ្លួន​ក៏​និយាយ​តម​វិញ​ថា ឲ្យតែ​អស់​មនុស្ស​រាំ​គឺ​ត្រូវ​បិទ​បាស់​អញ្ចឹង​ហើយ​។ ឈ្មោះ ហាក់ សៀង​ហាន ក៏​ឈប់​មាត់ ចំណែក​ខ្លួន​ក៏​រៀបចំ​ធុងបាស់​ដឹក​មក​ផ្ទះ​ឈ្មោះ វ័​ន្ត ឈុនលី វិញ ស្រាប់តែ​ឈ្មោះ ហាក់ សៀង​ហាន ស្ទុះ​មក​វាយ​ខ្លួន​ពី​ក្រោយ​ដោយ​មិន​ដឹង​ខ្លួន តែ​ត្រូ​វ​កម្លាំង​ប្រជា​ការពារ ដែល​មាន​ភារកិច្ច ការពារ​នៅ​ទីនោះ​ចាប់​ឃាត់ខ្លួន​ឈ្មោះ ហាក់ សៀង​ហាន បន្ទាប់មក​ខ្លួន​ក៏​បាន​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​ ។​

តាម​ការបំភ្លឺ​របស់​ឈ្មោះ វ័​ន្ត ឈុនលី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​បាន​បញ្ជាក់​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ខ្លួន​និង​ប្អូន​ជីដូនមួយ​ឈ្មោះ សេង ណាត បាន​មក​ចាក់​ធុងបាស់​នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ខែល​ជ័យ ស្ថិតនៅ​ភូមិ​ខែ​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម លុះដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​០០​នាទី ស្រាប់តែ​មាន​ឈ្មោះ ហាក់ សៀង​ហាន បាន​មក​ប្រាប់​ប្អូនប្រុស​ខ្លួន​ឲ្យ​ចាក់​បទ​រាំក្បាច់ ភ្លាម​នោះ​ប្អូន​របស់​ខ្លួន​ក៏​ចាក់​បទ​រាំក្បាច់​តាម​សំណូមពរ​របស់​ឈ្មោះ ហាក់ សៀង​ហាន ពេល​កំពង់តែ​ចាក់​រាំក្បាច់​នោះ ស្រាប់តែ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ឈប់​រាំ ដោយ​អ្នករាំ​ទាំងអស់​ស្រែក​ឲ្យ​ដូរចា​ក់​បទ​ញាក់​វិញ លុះ​ប្អូន​របស់​ខ្លួន​ចាក់​បទ​រាំ​ច្បាច់​នោះ​ចប់ ក៏​ប្តូរ​ចាក់​បត​ញាក់​វិញ​តាម​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​វិញ ពេលនោះ​ឈ្មោះ ហាក់ សៀង​ហាន ក៏​ស្តីបន្ទោស​ឲ្យ​ប្អូន​របស់​ខ្លួន​ថា ឯង​ឈ្លើយ​ម្លេះ​! តែ​ប្អូន​របស់​ខ្លួន​មិន​បាន​និយាយ​តប​វិញ​ទេ លុះ​ពេល​ចាក់​បទ​ញាក់​បាន​មួយសន្ទុះ បងប្អូន​ប្រជាពលរដ្ឋ​ឈប់​រាំ​ហើយ​នាំ​គ្នា​ត្រឡប់​ទៅផ្ទះ​វិញ​អស់ ចំណែក​ឈ្មោះ ហាក់ សៀង​ហាន ក៏​បាន​ស្រក​បបួល​ប្អូនប្រុស​ជីដូនមួយ​របស់​ខ្លួន​វាយ​គ្នា តែ​ប្អូន​របស់​ខ្លួន​មិន​បាន​តប​ទេ បន្ទាប់មក​ឈ្មោះ ហាក់ សៀង​ហាន នៅតែ​និយាយ​ពាក្យ​ដដែលៗ ស្រែក​គំរាមកំហែង ហើយ​បម្រុង​វាយ​មកលើ​ប្អូន​របស់​ខ្លួន តែ​ត្រូវ​កម្លាំង​ប្រជា​ការពារ​ចាប់​ឃាត់​ទាន់​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×