Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹកស្អាត ទឹកប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង​ ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA នា​ព្រឹក​ថ្ងៃ​ពុធ ០៥​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ប្រជុំ​ពិភាក្សា លើ​គម្រោង សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹកស្អាត ដែល​គម្រោង​នេះ មាន​ទឹកប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ ស្ថិត​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។​

ការជួបពិភាក្សា​ការងារ​រវាង លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បាន​ពិភាក្សា​អំពី​បញ្ហា​ដី​សម្រាប់​ការរត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អុយ​សម្រាប់ ” គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ” ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កង្វក់​ទឹក​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១ ស្ថិត​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដោយ​បាន​កំណត់​យក​តំបន់​ជើងឯក សម្រាប់​សាងសង់​ស្ថានីយ៍ ក្រោម​ជំនួយ​ឥត​សំណង​របស់ រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA​។​

ក្នុង​កិច្ចប្រជុំ​នោះ លោក​ឃួង ស្រេង បាន​ឯកភាព ឲ្យ​រៀប​មន្ទីរ​សាធារណកា​រនិង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​និង​មន្ទីរ​ដែនដី​នគ​រូប​នី​កម្ម សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ ចុះ បោះបង្គោល​ព្រំ​និង​កាយ​អាចម៍ដី ដែល​ចាក់​រំលោភ​ប្រឡាយ យក​ដី​ចាក់​តាម​ព្រំ​ប្រឡាយ ដើម្បី​ទុក​ឲ្យ​អង្គកា​រចៃ​កា​ទៅតាម​តម្រូវការ​របស់​អង្គការ​នេះ​។​

គម្រោង សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹកស្អាត ជា​ជំនួយ​ឥត​សំណង របស់​ជប៉ុន ដែល​មាន​ទឹកប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​គម្រោង​ដែល​មិន​ធ្លាប់​មាន​របស់​ភាគី​ជប៉ុន ក្នុង​កសាង ប្រឡាយ​លូ នៅក្នុង​រាជធានី​ភ្នំពេញ​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×