Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មីន និង ក្រុមហ៊ុន JNR រួមគ្នា​បោសសម្អាត​មីន និង​ការអភិវឌ្ឍន៍​នៅ​សហគមន៍​

spot_img

​ភ្នំពេញ ​៖ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​អាជ្ញាធរ​មីន មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​មីន និង JNR International Company ក្រោម​អធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន​។ អនុស្សរណៈ​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន និង​លោក Hyo Eung Nam តំណាង​ក្រុមហ៊ុន JNR របស់​ប្រទេស​កូរ៉េខាងត្បូង សម្រាប់​ជួយ​ដល់​ការ​បោសសម្អាត​មីន និង​ការអភិវឌ្ឍន៍​នៅ​សហគមន៍​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​មីន​។

​លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ដី​ក្រោយពេល​បោសសម្អាត​មីន​រួច ឲ្យ​មាន ការអភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​គ្រួសារ​រីកចម្រើន​ប្រកបដោយ​ចិ​រ​ភាព​។

​ក្រុមហ៊ុន JNR នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ អាជ្ញាធរ​មីន និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​សាងសង់​ភូមិ​សន្តិភាព រួមទាំង​ការអភិវឌ្ឍ​ដីធ្លី​សម្រាប់​បង្កបង្កើន​ផលដំណាំ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×