Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ប្រាប់ ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​ថា EU បាន​លើកយក EBA មក​ដាក់​សម្ពាធ​លើ​កម្ពុជា តែ កម្ពុជា​ត្រូវ​ពង្រឹង​សេដ្ឋកិច្ចជាតិ ហើយ​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង

spot_img

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ជូន លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​ថា ថ្វី​ត្បិត​ថ្មីៗ​នេះ ខាង EU បាន​លើកយក EBA មក​ដាក់​សម្ពាធ​លើ​កម្ពុជា គឺ​កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​បានឡើយ​។ កម្ពុជា​ត្រូវ​ពង្រឹង​សេដ្ឋកិច្ចជាតិ ហើយ​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង​។

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរ​ជាតិចិន​។

​លោក ឈិន យន់ បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អំពី​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ របស់លោក​មក​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​ជួយ​ដល់​អ្នកវិនិយោគ​គិ​ន​ចិន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ជួយ​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​អោយបាន​ឆាប់រហ័ស​បំផុត​។ ទន្ទឹមនឹងនេះ ដែរ លោក​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ការរីកចម្រើន​លឿន​របស់​កម្ពុជា ទាំង​នៅតាម​បណ្តា​ខេត្ត ជា​ពិស​សេស​នៅ​រាជធានី​ភ្នំពេញ​ដែលមាន​ការរីកចម្រើន​យ៉ាងខ្លាំង​។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ឈិន យន់ និង​ប្រតិភូ​នឹង​បន្តធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។ លោក ឈិន យន់ បាន​គោរព​ជម្រាបជូន សម្តេច​តេ​ជោ​ថា កន្លងមក​មាន​ធនាគារ​ចិន​ចំនួន​ពីរ​ដែល​បាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ជាមួយនឹង​ការជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេសជាតិ​ទៀតផង​។ លោក​បន្តថា​សេដ្ឋកិច្ច និង​នយោបាយ មិនអាច​កាត់ផ្តាច់​ពីគ្នា​បានទេ ហើយ​លោក​បាន​មើលឃើញថា​កម្ពុជា​បាន​ដើរតួនាទី​សំខាន់​នៅក្នុង​ការថែរក្សា​ស្ថិរភាព សន្តិភាព​នៅក្នុង​តំបន់ និង​ជា​មិត្ត​ជិតស្និត​របស់​បណ្តា​ប្រទេស​អាស៊ាន និង​ចិន​ផងដែរ ក្នុងការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ក្នុង​តំបន់​។

​លោក​ប្រធាន​សមាគម​បាន​សង្កត់ធ្ងន់​ទៀតថា អ្វីដែល​ចិន​អាច​បន្ត​ជួយ​កម្ពុជា​នៅពេល​ខាងមុខនេះ​គឺ​ការជួយ​ពង្រឹង​សេដ្ឋកិច្ចកម្ពុជា និង​ធ្វើ​ឲ្យ​កម្ពុជា​ដើរតួនាទី​សំខាន់​ក្នុង​តំបន់​ឥណ្ឌូចិន និង​អាស៊ាន​។ លោក​បានស្នើ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច​នៅ​ផ្លូវជាតិ​លេខ​៩ ពិសេស​រវាង​កម្ពុជា និង​ប្រទេស​ឡាវ​នៅពេល​ខាងមុខ​។ អ្វីដែល​លោក​ចង់ឃើញ គឺ​ការផ្លាស់ប្តូរ​បទពិសោធ​ន៏​គ្នា​ទៅវិញទៅមក ជាពិសេស​លោក​បានបញ្ជាក់​ពី​របៀង​ប៉ូល​សេដ្ឋកិច្ច​រវាង​រាជធានី​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ ដែល​នឹង​អាច​ធ្វើជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។ ជាមួយគ្នា​នោះដែរ លោក ឈិន យន់ បាន​គោរព​ស្នើ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ជួយ​សម្រួល​អោយមាន​ចរាចរណ៍​ប្រើប្រាស់​រូបិយ​ប​ណ្ណ័​ចិន​នៅក្នុង​ទីផ្សារ​របស់​កម្ពុជា​ផងដែរ ដែល​នឹង​កាន់តែ​ទាក់ទាញ​វិនិយោគ​គិ​ន​ជាច្រើន​ទៀត​មក​កម្ពុជា និង​ពី​ប្រទេស​ដទៃៗ​ទៀត​។ លោក យន់ បាន​បញ្ជាក់ថា លោក​នឹង​ជំ​រុញអោយ​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​អោយ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ជូន លោក ឈិន យន់ ថា ថ្វី​ត្បិត​ថ្មីៗ​នេះ ខាង EU បាន​លើកយក EBA មក​ដាក់​សម្ពាធ​លើ​កម្ពុជា គឺ​កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​បានឡើយ​។ កម្ពុជា​ត្រូវ​ពង្រឹង​សេដ្ឋកិច្ចជាតិ ហើយ​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង​។ សម្តេច​តេ​ជោ បាន​បន្ត​គាំទ្រ នឹង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​តូចធំ​របស់​ប្រទេស​ចិន​បន្ត​វិនិយោគ​នៅ​កម្ពុជា ហើយ​ទន្ទឹមនឹងនោះ​សម្តេច​តេ​ជោ បានស្នើ​ដល់ លោក យន់ ជួយ​កៀងគរ​អ្នកវិនិយោគ​ចិន​ថ្មីៗ​អោយមក​វិនិយោគ​នៅ​កម្ពុជា​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់ លោក ឈិន យន់ អំពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​កម្ពុជា ជា​បន្តបន្ទាប់ ជាពិសេស​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​កន្លងទៅ​ថ្មីៗ​នេះ ដែល​បាន​ជួយ​កាត់បន្ថយ​ការចំណាយ​យ៉ាងច្រើន​ដល់​អ្នកវិនិយោគ​គិ​ន ដើម្បី​ក្រុមហ៊ុន​មាន​ល​ទ្ថ​ភាព​បង់​ព​ន្ឋ​នាំ​ចេញចូល​ងាយស្រួល ចំណាយ​តិច​ក្នុង​ការផលិត និង​ដឹកជញ្ជូន នឹង​បានទទួល​មកវិញ​នូវ​ប្រាក់ចំណេញ​កាន់តែច្រើន​។ សម្តេច​តេ​ជោ បានបញ្ជាក់​ជូន​លោក យន់ ក៏ដូចជា​ពាណិជ្ជករ និង​អ្នកវិនិយោគ​គិ​ន​ទាំងអស់​ថា EBA គឺ​នឹងត្រូវ​កាត់ផ្តាច់​ដោយ​ស្វ័យប្រវត្ត​ន៍ នៅពេលដែល​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកចម្រើន​ខ្ពស់​។ EBA គឺ​គេ​ផ្តល់ជូន​ចំពោះ​ប្រទេស​ដែល​ស្ថិតក្នុង​ស្ថានភាព​ក្រីក្រ​បំផុត​។ ដូច្នេះ​គ្មាន​អ្វីដែល​ត្រូវ​បារម្ភ​ឡើយ ព្រោះ​ទស្សនៈវិស័យ​កម្ពុជា​គឺ​ឈាន​ឆ្ពោះទៅរក​វឌ្ឍនៈភាព​រីកចម្រើន ហើយ​ចូលរួម​បង់​ព​ន្ឋ​ដារ​ទៅ​ប្រទេស​ដទៃ​ដូច​គេ​ដូច​ឯង​។​

​លោក​ប្រធាន​សមាគម បាន​គាំទ្រ​ទាំងស្រុង​ចំពោះ សម្ត​ច​តេ​ជោ ដែលមាន​ទស្សនៈវិស័យ​ដឹកនាំ​លើផ្លូវ​វិជ្ជមាន​ក្នុងការ​ធ្វើអោយ​ប្រទេសជាតិ​កាន់តែ​ឆាប់​រីកចម្រើន​ទៅមុខ​។ លោក​បាន​សន្យា​បន្ត​កៀងគរ​គរ​ប្រមូល​អ្នកវិនិយោគ​គិ​ន​ពី​ប្រទេស​ចិន​មក​កម្ពុ​អោយបាន​កាន់តែច្រើន​ទៀត​។ ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ពង្រីក​ការនាំ​ចូល​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​ចិន​បន្ថែមទៀត ហើយ​ក្នុងនោះ​ក៏មាន​ផលិតផល​សម្លៀកបំពាក់​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​លោក យន់ អំពី​គម្រោង​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​ផ្លូវ​១​ខ្សែក្រវ៉ាត់​១ ដែល​នឹង​អញ្ជើញ​ចេញដំណើរ​នៅ​ថ្ងៃស្អែក​ចាប់ពី​ថ្ងៃទី​២៥ ដល់ ២៩ មេសា​ ២០១៩​។ សម្តេច​តេ​ជោ គ្រោង​នឹង​ជួបពិភាក្សា​បន្ថែម​អំពី​គម្រោង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​ចិន​កម្ពុជា​ដែល​ពាក់​ព័​ន្ឋ​នឹង​ផ្លូវ​១​ខ្សែក្រវ៉ាត់​១ ស្រប​ជាមួយនឹង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​កម្ពុជា​ផងដែរ​នៅក្នុង​កំឡុងពេល​ដែល​ស​ម្តេច​អញ្ជើញ​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង លោក លី គឺ​ជៀង នាយករដ្ឋមន្ត្រី​ចិន ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ស្នើសុំ​ការគាំទ្រ និង​កិច្ចសហការ​ជាមួយ​មិត្ត​ចិន ដើម្បី​ជំរុញ​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​កំពុងមាន​សក្តានុពល​នោះ​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×