Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចាប់ខ្លួន​មនុស្ស ៥០​នាក់ ដែល​បង្កើត “​សមាគមន៍​ងងឹត​” ដើម្បី​ជួញដូរ​អាវុធ គ្រឿងញៀន លើ Facebook

spot_img

មុននេះ ប៉ូលិស​បាន​ស្តីបន្ទោស​ថា facebook ពុំ​ជួយ​ប៉ូលិស Chicago ក្នុងពេល​១០​ខែ ពួកគេ​ស៊ើបអង្កេត​លើ​បណ្តាញ facebook​។​

​កាសែត Chicago ចុះ​ផ្សាយ​ថ្ងៃ ២២/១២ ឲ្យដឹងថា ប៉ូលិស​ក្រុង Chicago ទើប​ចាប់ខ្លួន​មនុស្ស ៥០​នាក់ ស្ថិត​ក្នុង​ខ្សែរយៈ​ជួញដូរ​អាវុធ និង​គ្រឿងញៀន ដោយ​បង្កើត​ជា​ក្រុម​សម្ងាត់​លើ​បណ្តាញ facebook​។​

​នាយក​ប៉ូលិស Eddie Johnson មុន​នោះ​បាន​ស្តីបន្ទោស​ថា បណ្តាញ​សង្គម facebook ពុំ​បាន​ជួយ​ពួកគេ​ស៊ើបអង្កេត​ខ្សែរយៈ​ឧក្រិដ្ឋកម្ម​បង្កប់​ក្នុង​បណ្តាញ​នេះ​។ ប៉ុន្តែ​ក្រោយមក facebook ទើប​យល់ព្រម​សហការ​សំដៅ​ស៊ើបអង្កេត​គ្រប់​សកម្មភាព​មិន​ស្របច្បាប់​។ តាម​នាយ​ប៉ូលិស​ខាងលើ​ឲ្យដឹងថា ក្នុងចំណោម​ឧក្រិដ្ឋជន​ទាំងនេះ​មាន​គ្រូ​បង្រៀប​បឋមសិក្សា​ម្នាក់​ត្រូវបាន​គេ​រកឃើញ​ថា មាន​ឧបករណ៍​សម្រាប់​ថ្លឹង​គ្រឿងញៀន ហើយក៏​បានឲ្យ​ដឹង​បន្ថែមថា នៅ​មាន​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​១៨​នាក់​ទៀត ដែល​គេ​កំពុង​តាមរក​ចាប់ខ្លួន​។​

​ក្នុង​សេចក្តីប្រកាស​លើក​ឡើង​ថ្ងៃ ២២/១២ ហេ្វ​បុក​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​ខ្លួន​ទើប​ដឹង​អំពី​ព័ត៌មាន​ចាប់ខ្លួន​នៅ Chicago នេះ ហើយ​អះអាង​បញ្ជាក់​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ថា គ្មាន​ការជួញដូរ​អាវុធ និង​គ្រឿងញៀន​នេះ​ទេ​៕​

 

spot_img
×