Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី ជ្រើសរើសកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការខុសច្បាប់ ត្រូវបានកម្លាំងរាជអាវុធហត្ថ បង្ក្រាបពីរនាក់ប្ដីប្រពន្ធឆបោកមនុស្សជាង 30 នាក់

spot_img

ភ្នំពេញ ៖ លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី 24 ខែមេសាឆ្នាំ 2019 នេះក៏បានថ្លែងថា ករណី ឆរបោក ជ្រើសរើសកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការខុសច្បាប់ ត្រូវបានកម្លាំងរាជអាវុធហត្ថ បង្ក្រាប។

លោកបានបន្ថែមថាជនឆបោកទាំងពីរនេះជាប្ដីប្រពន្ធ បានធ្វើសកម្មភាពរាប់ខែមកហើយដែលបានបោកប្រាស់ប្រជាពលរដ្ឋចំនួនជាង 30 នាក់ក្នុងទំហំទឹកប្រាក់រាប់សិបម៉ឺនដុល្លារហើយក្នុងមួយរយៈកាលចុងក្រោយនេះមានប្រជាពលរដ្ឋរងគ្រោះជា 20 នាក់បានមកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបឈានដល់ការចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះដែលពួកគេជាប្ដីប្រពន្ធហើយហ្នឹងមានតួនាទីខ្ពស់។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដោយមានការសហការពីស្នងការដ្ឋានស្រាវជ្រាវបង្រ្កាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, កណ្តាល, កំពង់ចាម, កំពង់ឆ្នាំង បានឃាត់ខ្លួន ឈ្មោះ ឃួន សុវណ្ណ ជាឧត្តមសេនីយ៍ត្រី នាយករងអធិការកិច្ច អគ្គបញ្ជាការ និងអ្នកស្រី ប៉ុន ស៊ីណាត ហៅទ្រី ណាត ដែលជាមេក្លោងក្នុងការឆរបោក និងជ្រើសរើសកម្លាំងប្រដាប់អាវុធខុសច្បាប់ ប្រព្រឹត្តិនៅខេត្តកំពង់ធំ ពួកគេគឺជាមុខសញ្ញាចាស់ មានបទពិសោធន៍ក្នុងការឆបោកប្រជាពលរដ្ឋ។

លោកអ្នកនាំពាក្យបានលើកឡើងទៀតថា “ពួកគេធ្វើសកម្មភាពអស់រយៈពេល៨ខែមកនេះ មានជនរងគ្រោះដែលជាប្រជាពលរដ្ឋប្រហែល៣០នាក់ និងបាត់បង់ថវិការាប់សិបម៉ឺនដូល្លារ្ជា ហើយមានប្រជាពលរដ្ឋចំនួន ២១នាក់មកប្តឹងដល់បញការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយទទួលបានបទបញ្ជាភ្លាម កម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខបានចុះបង្រ្កាបទាន់ពេលវេលា”៕ ដោយ ៖ កូឡាប

spot_img
×