Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ខ្លួន​ជនជាតិ​ចិន​៣​នាក់ ទៅ​តុលាការ​រឿង​រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារប្រាក់​ស្រី​ជនជាតិ​ចិន​

spot_img

(​ភ្នំពេញ​) ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២ ០១៩​នេះ បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​ចិន ៣​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​បទល្មើស​ចាប់​នារី​ខារ៉ាអូខេ​ជា​ជន​ជាតិចិន​៥​នាក់​យកទៅ​រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារប្រាក់​។ ចំណែក​ជនសង្ស័យ ២​នាក់​ទៀត​ដែល​កំពុងតែ​រត់គេចខ្លួន​នៅឡើយ​ទេ ​។​

​សូមបញ្ជាក់ថា សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង ៣​នាក់​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រង​ព្រះសីហនុ បន្ទាប់ពី​ពួកគេ និង​បក្ខពួក​២​នាក់​ទៀត បាន​ចាប់​នារី​ជន​ជាតិចិន​បម្រើការ​ខារ៉ាអូខេ​ចំនួន ៥​នាក់ ពី​ហាង​បាយ​យីហោ ថា​ង​ទីង ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩​យកទៅ​រំលោភ និង​បង្ខាំង​ជំរិត​ទារប្រាក់​នៅ​ខេត្ត​ព្រះសីហនុ​ ៕​ ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×