Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អុីន​សួ​រីនស៍ ខេ​ម​បូ​ឌា និង​ធនាគារ​វឌ្ឍនៈ ប្រកាស​ពី​កិច្ចសហប្រតិបត្តិការ ដែលជា​យុទ្ធសាស្ត្រ​របស់ខ្លួន​សម្រាប់​ការធានារ៉ាប់រង​

spot_img

​រាជធានី​ភ្នំពេញ – សេចក្តីប្រកាស​ស្តីពី​កិច្ចព្រមព្រៀង​ធានារ៉ាប់រង​រវាង​ធនាគារ​វឌ្ឍនៈ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក​។ សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត ត្រូវបាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ពុធ ទី​24 ខែមេសា ឆ្នាំ​2019 នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ Rosewood ភ្នំពេញ​។​

​ធនាគារ​វឌ្ឍនៈ ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​អតិថិជន​ជាច្រើន​នៅ​ទូទាំងប្រទេស​។ កិច្ចព្រមព្រៀង​នៅលើ​សេវា​ធានារ៉ាប់រង អនុញ្ញាតឱ្យ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​របស់​ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក នឹងត្រូវ​បាន​ណែនាំ​ដល់​អតិថិជន​របស់ ធនាគារ​វឌ្ឍនៈ តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​របស់​ធនាគា​រ​ផងដែរ​។ អតិថិជន​របស់ធនាគារ​វឌ្ឍនៈ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​អ្នកជំនាញ​ខាង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ ដែលជា​បុគ្គលិក​របស់​ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមាន​ទីតាំង​ស្ថិតនៅ​សាខា​ធនាគារ​វឌ្ឍនៈ​។​

​តាមរយៈ​កិច្ចសហការ​នេះ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Dai-ichi Life (Cambodia) PLC. និង​ធនាគារ វឌ្ឍនៈ នឹង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ការបង្កើន​ការយល់ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់​នៃ​ការធ្វើផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង និង​ការធ្វើឱ្យមាន​សន្តិភាព​ដ​ល់​ប្រជាជន​កម្ពុជា​នៅពេល​ពួកគេ​កសាង​អនាគត​ហិរញ្ញវត្ថុ​៕ ដោយ ៖ សិលា

spot_img
×