Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​កំណើន​ឧស្សាហកម្ម​ក្នុង​ខេត្ត​នេះ​កើន​ទ្វេដង ក្នុង​រយៈពេល​១០​ឆ្នាំ​

spot_img

​លោក​អគ្គនាយករង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ជម្រាបជូន គណ​:​កម្ម​ការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​ជាប់ មាត់សមុទ្រ​របស់​ប្រទេស​កម្ពុជា ដោយនៅ​ក្នុងនោះ ក្នុង​ឆ្នាំ​២០១៨ ផលិតផល​ក្នុង​វិស័យ​ឧស្សាហកម្ម​នៃ​ខេត្ត​ព្រះសីហនុ​សរុប​មាន​ចំនួន​៣៤១,១៧ លាន​ដុល្លារ កើនឡើង​ពីរដង​បើ​ប្រៀបធៀប​នឹង​១០​ឆ្នាំមុន​។ លោក​អគ្គនាយករង​បាន​ពន្យល់ថា មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​មាន​កំណើន​នេះ គឺ​ដោយសារ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាក់ទាញ​សហគ្រាស​ផលិតកម្ម​ជាច្រើន មក​បោះទីតាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក​អគ្គនាយករង​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ឆ្លង​តាមរយៈ​ការអភិវឌ្ឍ​អស់​រយៈពេល​១១​ឆ្នាំ​មកនេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​មាន អគារ​រោងចក្រ និង​អគារ​ផ្សេងៗ​សរុប​ចំនួន​២០០​ខ្នង​។ សំណង់​ទាំង​នោះបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​១៣០​ហិកតា​។ សរុប​ជារួម​គឺមាន​ក្រុមហ៊ុន ចំនួន​១៥៣ និង​ដែល​បានផ្តល់​ឱកាស​ការងារ​២៩០០០​កន្លែង​។​

​ការលើកឡើង​របស់​អគ្គ​នាយករង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក​ជា វ៉ាន់​ដេ​ត ប្រធាន​គណៈកម្មការ បាន​សម្តែង​ការកោតសរសើរ​ដល់​ក្រុមហ៊ុន​ទាំងអស់ ដែល​បានមក​បណ្តាក់ទុន​នៅ​កម្ពុ​ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក​បាន​គូសបញ្ជាក់ថា ក្នុងនាម​រដ្ឋសភា គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​ដែល​ទទួលបន្ទុក​វិស័យ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ ជាដើម​នេះ ត្រៀមខ្លួន​រង់ចាំ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ និង​វិស័យ​ឯកជន​ទាំងអស់ ដើម្បី​សម្រួល និង​ធ្វើ​ឲ្យ​ការវិនិយោគ​នានា ដំណើរការ​ដោយ​រលូន​។​

​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​កំពុង កើតមាន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​នេះ​។ បន្ទាប់មក​ប្រតិភូ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា បាន​ចុះ​ពិនិត្យ​សិក្សា​ស្វែងយល់​ស្ថានីយ៍​ចម្រោះ​ទឹកស្អាត និង​ទីលាន​ចាក់សម្រាម តំបន់​ក្បាលឆាយ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹកស្អុយ​កោះរ៉ុង កោះរ៉ុង​សន្លឹម ផងដែរ​៕​ ដោយ​ ៖ ​កូ​ឡាប​

spot_img
×