Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ ប្រគល់ និង​ទទួល​ថវិកា​សប្បុរសជន ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា ​ក្រុង-ស្រុក​ទាំង​៨ ក្នុង​ខេត្តស្វាយរៀង​

spot_img

ខេត្តស្វាយរៀង​ ៖ ​លោកស្រី ហៅ​ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានធ្វើ​ពិធី​ប្រគល់ និង​ទទួល​ថវិកា​សប្បុរសជន ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង ស្រុក​ទាំង ៨ ក្នុង​ខេត្តស្វាយរៀង​។​

​សូម​រំលឹក​ផងដែរ​ថា ៖ ក្នុងឱកាស​ចូលឆ្នាំ​ថ្នី ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២​ខេត្ត បានរៀបចំ​ស​ង្ក្រា​ន​ស្វាយរៀង អបអរ​ឆ្នាំ​ថ្មី​នេះ​លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ ក្រុមគ្រួសារ និង​សហការី បាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន ១១.៤០០ ដុល្លារ និង​បាន​ចំណាយ​រៀបចំ​មាន​អាហារ​រួមផ្សំ មាន ស្ករត្នោត និង​អំបុក​ធម្មជាតិ​ដាក់តាំង​លក់​ក្នុង​ស្តង់​ពិ​ពណ៌​ស​ង្ក្រា​ន​ស្វាយរៀង បាន​ចំណូល​មកវិញ ១.៣០០ ដុល្លារ ហើយ​ថវិកា​ទាំងអស់នេះ​លោកស្រី​នឹង​ប្រគល់ជូន​ដល់​អនុសាខា​ក្រុង ស្រុក​ទាំង ៨ តាម​ទិន្នន័យ​ប្រជាជន​តិច​ឬ​ច្រើន សម្រាប់​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ និង​កត្តា​ងាយ​រងគ្រោះ​ចាប់ពី ១ ដល់ ៥ ករណី ។​

​នៅក្នុង​ពិធី​នេះ​លោកស្រី ក្នុងនាម​ក្រុមគ្រួសារ និង​ក្នុងនាម​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោក លោកស្រី​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង ស្រុក ទាំង ៨ ក្នុង​ខេត្ត ក្រោយពី​ទទួលបាន​ថវិកា​នេះ​យកទៅ ត្រូវ​បញ្ចូល​គណនី​បញ្ញើរ​នៅ​ធនាគារ​ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ទម្រង់ការ​ហេ​រញ្ញ​វត្ថុ​របស់​កាកបាទក្រហម​កម្ពុជា​ក្នុងការ​ប្រើប្រាស់​រៀបចំ​ចំណូល និង​ចំណាយ ហើយ​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន​ស្ថានភាព គ្រោះមហន្តរាយ និង​កក្តា​ជន​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍​របស់ខ្លួន ក្នុងការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​ក្នុង​កំរិត​តិចតួច បើ​ករណី​ច្រើន​លើសពី​លទ្ធភាព ត្រូវ​រាយការណ៍ និង​ផ្តល់ព័ត៌មាន​ឲ្យ​សាខា​ខេត្ត​ជាបន្ទាន់ ដើម្បី​សាខា​ដោះស្រាយ ឆ្លើយតប​ជូន​បាន​ទាន់ពេលវេលា ។​

​ថវិកា​ដែល​លោកជំទាវ​នឹង​ផ្តល់​ជូនទៅ​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង ស្រុក គឺ ស្រុក​ស្វាយជ្រំ ៣.០០០ $ ស្រុក​រមាសហែក ២.៣០០ $ ស្រុក​កំពង់រោទិ៍ ១.៧៥០ $ ស្រុក​រំដួល ១.៤៥០ $ ស្រុក​ស្វាយទាប ១.៤៥០ $ ស្រុក​ចន្ទ្រា ៧៥០ $ ក្រុង​ស្វាយរៀង ១.៤៥០$ និង ក្រុង​បាវិត ៥៥០ $ សរុប ១២.៧០០ ដុល្លារ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×