Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​វិនិយោគិន​ហ្វីលីពីន​ជាច្រើន បានមក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ផុត​អណ​ត្តិ បាន​ថ្លែងថា ​ស្រប​ពេលដែល​កម្ពុជា កំពុងមាន​សុខសន្តិភាព គឺមាន​អ្នក​វិនិយោគិន​ហ្វីលីពីន​ជាច្រើន បានមក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុងផ្តល់​ផលប្រយោជន៍​អោយ​គ្នា​ទៅវិញ​ទោ​មក ក្នុងនោះ​ក៏មាន​ការវិនិយោគ​លើ​ការហោះ​ត្រង់​ពី​ហ្វីលីពីន មកកាន់​កម្ពុជា​ផងដែរ​។​

​នៅ​ថ្ងៃទី ២៤ មេសា ២០១៩ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​បន្តទៀត​ជាមួយ លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​នៅ​កម្ពុជា​ដែល​បាន​ផុត​អណ​ត្តិ​ការងារ​នៅ​កម្ពុជា​។

​ក្នុងជំនួប​នោះ លោក​ឯកអគ្គរដ្ឋទូត ហ្វីលីពីន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស នៅក្នុង​រាជធានី​ភ្នំពេញ​មានការ​រីកដុះដាល​យ៉ាងច្រើន ដូចជា​វិស័យ​សំណង់ ដែលមាន​អគារ​ខ្ពស់ៗ​ជាច្រើន​ត្រូវបាន​លេចធ្លោ​ឡើង​។ កាលពី​៤​ឆ្នាំ​មុនពេល​អញ្ជើញ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​កម្ពុជា​ហាក់ដូចជា​មិនសូវ​អ៊ូអរ​ច្រើន​ទេ ហើយ​រួមជាមួយ​មធ្យោបាយ​ធ្វើដំណើរ​ក៏​មិនសូវមាន​ច្រើន រីឯ​ការកកស្ទះ​ចរាចរណ៍​ក៏​មិនសូវ​កើតមាន​។ ប៉ុន្តែ​នៅពេលដែល​លោក​ត្រូវ​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួនឯង​វិញ គឺ​បានឃើញ​កម្ពុជា​រីកចម្រើន​ដែល​មិនគួរ​អោយ​ជឿ​ឡើយ​។ ចំពោះ​រូបលោក​ផ្ទាល់​គឺ​ពេញចិត្ត​ក្នុងការ​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត សម្បុរ​លោក​គឺ​ដូចគ្នា​នឹង​ពលរដ្ឋ​ខ្មែរ ដែល​ទទួលបាន​ការគោរព​ស្រឡាញ់​ដោយមាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង ដែល​បានធ្វើអោយ​អារម្មណ៍​និង​បេះដូង​លោក​គិតថា​ជា​ពលរដ្ឋ​ខ្មែរ​ពិតៗ​។ លោក​មានការ​នឹករលឹក​អំពី​កម្ពុជា ហើយក៏​អរគុណ​យ៉ាងខ្លាំង​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​គាំទ្រ​លោក​នៅក្នុង​បេសកម្ម​ការទូត​នៅ​កម្ពុជា​ដែល​ទទួលបាន​ល​ទ្ឋ​ផល​ល្អៗ​ជាច្រើន​។​

​ទន្ទឹមនឹង​នោះដែរ លោក Christopher Baltazar MONTERO ក្នុងនាម​លោក​ជា​អគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា គឺ​លោក​ពេញចិត្ត​ដែល​បានឃើញ​ពលរដ្ឋ​ខ្មែរ បាន​ទៅ​ចូលរួម​បោះឆ្នោត​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ដើម្បី​ជ្រើសរើស​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី​កាលពី​ឆ្នាំ ២០១៨ ដែល​ពេលនោះ​ប្រទេស​ហ្វីលីពីន​បានទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​កម្ពុជា​មុនដំបូង​គេ​បង្អស់​។

​នៅក្នុង​អាណ​ត្ដិ​ការទូត​រយៈពេល ៤ ឆ្នាំ​របស់លោក​នេះ គឺ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើដំណើរ​ទស្សនកិច្ច​ពីរដង​ទៅកាន់​ប្រទេស​ហ្វីលីពីន ហើយ លោក​ប្រធានាធិបតី​ហ្វីលីពីន​ក៏បាន​បំពេញ​បំពេញ​ទស្សនកិច្ច​មកកាន់​កម្ពុ​ជា​ចំនួន ២ ដង​ផងដែរ​។ ស្រប​ពេលដែល​កម្ពុជា​កំពុងមាន​សុខសន្តិភាព គឺមាន​អ្នក​វិនិយោគិន​ហ្វីលីពីន​ជាច្រើន​បានមក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុងផ្តល់​ផលប្រយោជន៍​អោយ​គ្នា​ទៅវិញ​ទោ​មក ក្នុងនោះ​ក៏មាន​ការវិនិយោគ​លើ​ការហោះ​ត្រង់​ពី​ហ្វីលីពីន​មកកាន់​កម្ពុជា​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​ហ្វីលីពីន​ក្នុង​រយៈពេល ៦០​ឆ្នាំ​មកនេះ ដែលមាន​ការរីកចំរើន​យ៉ាងខ្លាំង​។ ទាំងនេះ​គឺ​បាន​បន្សល់ទុក​ដោយ​អ​តី​បុព្វបុរស​នៃ​ប្រទេស​ទាំងពីរ​ដែល​យើង​ត្រូវ​បន្ត​រក្សា​ចំណងមិត្តភាព​នេះ​អោយ​បានល្អ​សម្រាប់​អ្នក​បន្តវេន​ជំនាន់​ក្រោយៗ​ទៀត​។​

​ទន្ទឹមនឹង​មិត្តភាព​និង​សហប្រតិបត្តិ​ការល្អ សម្ដេច​តេ​ជោ ហ៊ុន សែន បានស្នើ​ដល់​ភាគី​ហ្វីលីពីន​ជំរុញ​ដល់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​អោយ​កាន់​តែមាន​ទំហំ​ខ្លាំង​ឡើង​ថែមទៀត​។​

​លោក Christopher Baltazar MONTERO បាន​ជម្រាប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ពេលនេះ​ច្បាប់​នាំ​អង្ករ​ចូល​ប្រទេស​ហ្វី​លី​ពី​ដែល​តម្រូវ​អោយចូល​ដេញថ្លៃ​ដាច់ខាត​នោះ​គឺ​អស់​សុពលភាព​ហើយ​។ ដូច្នេះ​ពេលនេះ​ប្រទេស​ណា​ក៏​អាច​នាំ​អង្ករ​ចូល​ហ្វីលីពីន​បាន​ដោយ​សេរី រួមទាំង​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន សប្បាយរីករាយ​ដែល​បានទទួល​ដំណឹង​នេះ ហើយ​សង្ឃឹមថា កម្ពុជា​នឹង​នាំ​អង្ករ​ទៅកាន់​ទីផ្សារ​ហ្វីលីពីន​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​មិន​ខាន​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​ពលរដ្ឋ​ហ្វីលីពីន​ដែល​បាន​កំពុង​រស់ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​មិនដែល​បង្កើត​ការលំបាក​ដល់​កម្ពុជា​ឡើយ​។ នេះ​ក៏​ជា​មេរៀន​មួយ​ដ៏​ល្អ​សម្រាប់​ពលករ​កម្ពុជា​ដែល​កំពុងតែធ្វើការ​នៅ​ប្រទេស​ដទៃ គឺ​សូមកុំ​បង្កើត​បញ្ហា​ការលំបាក​នៅក្នុង​ប្រទេស​គេ​។ ត្រង់ចំនុច​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​នៃ​ប្រទេស​ទាំងពីរ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​អោយបាន​កាន់​ត​តែ​ល្អ​រឹងមាំ​ថែមទៀត​៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×