Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​ដែល​បង្កឡើង​ដោយ​សាក​ទូរស័ព្ទ​ទុកចោល នៅ​សំអាងការ​យីហោ​អ​ប្សា​រា ត្រូវបាន​សមត្ថកិច្ច​ប្រឹងប្រែង​ពន្លត់​ជោគជ័យ​មិនឱ្យ​រាលដាល​ទៅផ្ទះ​ផ្សេងទៀត​

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​២០​នាទី មាន​អគ្គីភ័យ​មួយ​បាន​កើតឡើង នៅ​ចំណុច​សំអាងការ យីហោ​អ​ប្សា​រា ភ្នំពេញ ផ្ទះ​លេខ​១០៧ បណ្តោយ​ផ្លូវ​លេខ​៦៣ ភូមិ​៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំ ពេញ ។​

​ម្ចាសផ្ទះ​ឈ្មោះ លឹម ស្រេង​សេដ្ឋា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរប​រវិ​ជ្ជ​បណ្ឌិត្យ​មន្ទីរពេទ្យ​កាល់ ម៉ែត ។ ប្រភេទ​សំណង់ផ្ទះ​សង់​អំពី​ថ្ម កម្ពស់​បួន​ជាន់ ទំហំ​០៨​ម៉ែត​គុណ​១២​ម៉ែត ។ អគ្គីភ័យ​បាន​ពន្លត់​ទាំងស្រុង នៅវេលា​ម៉ោង​១៦​និង​៤០​នាទី បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ សំអាងការ​មួយចំនួន និង​ពុំ​បណ្តាលអោយ​ឆាបឆេះ​ធ្ងន់ធ្ងរ​ទេ តែ​មិន​បណ្តាលអោយ​រងរបួស ឬ​ស្លាប់ ដោយ​កម្លាំង​ជំនាញ និង​កម្លាំង​នៃ​អធិការដ្ឋាន បានធ្វើការ​អន្តរាគមន៍​ទាន់ពេលវេលា ។​

​មូលហេតុ នៃ​ករណីនេះ​មកពី​ទុស្សេ​ខ្សែភ្លើង (​សាក​ទូរស័ព្ទ​ទុកចោល​) ។ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន ៣០​គ្រឿង ក្នុងនោះ​មាន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២០​គ្រឿង អាវុធហត្ថ​រាជធានី​ភ្ន​ពេញ ចំនួន​០៣​គ្រឿង ទីក្រុង​កោះ​ពេជ្រ ចំនួន ០៤​គ្រឿង ក្រសួង មហាផ្ទៃ ចំនួន ០៣​គ្រឿង ។​

​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​អន្តរាគមន៍​ភ្លាមៗ ពន្លត់អគ្គីភ័យ​ដែល​ឆាបឆេះ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​មូលហេតុ ឆ្លង​ចរន្តអគ្គិសនី បណ្តាលអោយ​ខូចខាត​សំភារៈ​សំអាងការ​នៅក្នុង​ផ្ទះ​អស់ទាំង​ស្រុង ។​

​អគ្គីភ័យ​ខាងលើ ត្រូវបាន​អន្តរាគមន៍​ពន្លត់​ទាន់ពេល​ដោយ​ម៉ូតូ​ទឹក​របស់ រដ្ឋបាល​ខណ្ឌដូនពេញ​ចំនួន​០៤​គ្រឿង និង រថយន្ត​របស់​ការិយាល័យ​អគ្គីភ័យ​ចំនួន​២១ គ្រឿង​ដោយបាន​បាញ់​រលត់​ទាំងស្រុង​នៅ​ម៉ោង ,០៤និង៣០​នាទី​នា​ថ្ងៃ​ដដែល ។​

​ក្នុងករណី​អគ្គីភ័យ​នេះដែរ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​ប្រុងប្រយ័ត្ន ខ្ពស់​នៅពេល​ចេញ​ដំណើរ​ទៅលេង​កំសាន្ត នៅ​ទីជិត​ឆ្ងាយ ត្រូវ​បិទ​ចរន្តអគ្គិសនី ភ្លើង​ច​ង្ក្រា​ន្ត ជាពិសេស​ភ្លើង​ទៀន ភ្លើង​ធូប​ជាដើម ព្រោះ​វា​អាច​បង្កអោយមាន​អគ្គីភ័យ ដូច​ថ្ងៃនេះ​ផងដែរ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×