Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​អើយ ! បើ​ធ្វើ​បាប​កូនបង្កើត​របស់​ខ្លួន​សាហាវ​ព្រៃផ្សៃ​បែបនេះ តើ​បង្កើត​ពួក​វា​មក​ធ្វើ​អ្វី​

spot_img

​ថ្មីៗ​នេះ រឿង​ឪពុក​ម្តាយ​បង្កើត​បង្ខាំង​កូន​របស់​ខ្លួន នៅក្នុង​បន្ទប់​ដ៏​កខ្វក់​ដូច​សម្បុកកណ្តុរ នា​ប្រទេសប្រេ​ស៊ីល បាន​ធ្វើឲ្យ​អ្នកផង ហួសចិត្ត​ត្បិត​មាន​ឪពុក​ម្តាយ​បែប​នេះ​លើ​លោក​។

រឿងរ៉ាវ​ខាងលើ​កើតឡើង​នៅ​ផ្ទះ​មួយ​នា​ទីក្រុង Mato Grosso ប្រទេសប្រេ​ស៊ីល​។​

​​​តាម​នោះ​គឺ​នៅ​ថ្ងៃ ៨/១២ ក្មេងៗ​៥​នាក់ ដែល​ត្រូវ​ឪពុក​ម្តាយ​បង្កើត​ឃុំខ្លួន ត្រូវ​បាន​រំដោះ​ដោយសារ​គប់​ក្រដាស​ដែល​សរសេរ​ពាក្យ​អង្វ​ករ​សុំ​ឲ្យ​អ្នកជិតខាង​ជួយ​។ ក្រោយពេល​ទទួលបាន​ក្រដាស​តូច​មួយ​នេះ បុរស​រូប​នោះ​ទើប​ដឹងថា នៅជាប់​ផ្ទះ​លោក​កំពុង​កើតមាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ធ្វើបាប​ក្មេង​តូចៗ​ឲ្យ​រងរបួស​ជា​ទម្ងន់​។​

ក្មេង​តូចៗ​៥​នាក់​ត្រូវ​បង្ខាំង​ក្នុង​បន្ទប់​ដ៏​កខ្វក់​

​ម្តាយ​ឪពុក “​អស់​គុណធម៌​ជា​មនុស្ស​” ២​រូបនេះ មានឈ្មោះ​ថា Helio Roberto dos Santos និង Natalia Pereira de Paula​។ ជន​ទាំង​២​នេះ តែង​វាយដំច្រំធាក់​កូនតូចៗ​ដោយ​ខ្សែក្រវ៉ាត់ ឬ​បំពង់​ដែក ហើយ​បង្ខាំង​កូនបង្កើត​ទាំង​៥​របស់​ខ្លួន​នៅ​ខាង​ក្នុង​បន្ទប់​មួយ​ដែល​ងងឹត លក្ខ័ខ័ណ្ឌ​រស់​នៅ​ពុំ​ចាញ់​”​កណ្តុរ​” គ្មាន​អគ្គិសនី ឬ​ទឹក ព្រមទាំង​ត្រូវ​បរិភោគ​អាហារ​សល់​អស់​ពេល​ច្រើន​ថ្ងៃ ដោយសារ​លែង​ទ្រាំទ្រ​បាន​នឹង​ជីវភាព​ដ៏​សែន​វេទនា ពួកក្មេងៗ​គួរឲ្យ​អាណិត​ទាំងនេះ ក៏​គិត​ឃើញ​វិធី​សរសេរ​សំបុត្រ​សុំឲ្យ​គេ​ជួយ​សង្គ្រោះ ដោយ​យក​សំបុត្រ​រុំ​ជាមួយ​ដុំថ្ម​តូចៗ​អ្នកជិតខាង​។​

សំបុត្រ​អង្វរ​សុំឲ្យ​ជួយ​សង្គ្រោះ​របស់​ពួកក្មេងៗ

​​ខ្លឹមសារ​នៃ​សំបុត្រ​សរសេរថា ៖ “​ពួក​ក្មួយ​ត្រូវ​ឪពុក​ម្តាយ​ឃុំ​ទុក​ក្នុង​បន្ទប់​មួយ​យ៉ាង​ងងឹត ហើយ​ស្រេកឃ្លាន​ណាស់​ព្រោះ​បាន​ត្រឹម​បរិភោគ​អាហារ​តិចតួច​ប៉ុណ្ណោះ សូម​ជួយ​សង្គ្រោះ​ក្មួយ​ផង​។​

​ក្រោយពេល​រើស​បាន​ក្រដាស​សុំ​ជួយ​សង្ក្រោះ​នៅ​ទីលាន​ផ្ទះ​របស់​ខ្លួន អ្នកជិតខាង​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ប៉ូលិស​ភ្លាម​ដើម្បី​រាយការណ៍​។ ពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ បាន​ឃើញ​ប្តី​ប្រពន្ធ​ពីរ​រូប​នេះ​កំពុង​អង្គុយ​ស៊ីផឹក​យ៉ាង​សប្បាយ ខណៈពេល​ដែល​ពួកក្មេងៗ​ត្រូវ​ឃុំខ្លួន​ក្នុង​បន្ទប់​ងងឹត​ពោរពេញ​ដោយ​សំណើម ដេក​លើ​ក​ពូក​រហែក បរិភោគ​អាហារ​សំណល់ ព្រមទាំង​ធ្វើ​ទារុណកម្ម​ជាំ​ពេញ​ខ្លួន​។ ពិត​ណាស់​ទន្ទឹម​នឹង​បញ្ហា​ខ្វះខាត​ជីវជាតិ​នោះ ក្មេងៗ​ទាំងនេះ​នៅ​ត្រូវ​រង​ទទួល​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​លើ​ផ្នែក​ស្មារតី​។​

​លើ​លោក​នេះ​សួរ​ថា មាន​ឪពុក​ម្តាយ​ប៉ុន្មាន​នាក់​ទៅ ដែល​មាន​ចិត្ត​អប្រិយ​ធ្វើបាប​កូន ដែល​ខ្លួន​ប្រឹង​បង្កើត​មក​យ៉ាងនេះ​៕ សូ​យ​ន​

 

spot_img
×