Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​សម្រេច​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី៑​“​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាកលេខ​សម្គាល់​យានជំនិះ​”

spot_img

​នា​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​ប្រជុំ​ពិនិត្យ​សម្រេច​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី៑ “​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាកលេខ​សម្គាល់​យានជំនិះ​” ។​

​កិច្ចប្រជុំ​មានការ​ចូលរួម​ពី​លោក​តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​សមាសភាព​ពាក់ព័ន្ធ ដែលជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​មកពី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ។​

​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី៑ “​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាកលេខ​សម្គាល់​យានជំនិះ​” ត្រូវបានធ្វើ​ការប្រជុំ​ជា​លក្ខណៈ​ផ្លូវការ​ជាមួយ​ក្រសួង​អង្គភាព​ពាក់ព័ន្ធ​ចំនួន​៨​លើក​រួចមកហើយ ហើយ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង នៅថ្ងៃនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យមើល​ជារួម​ទៅលើ​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ស្តីពី៑ “​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ​” ក្នុង​គោលបំណង​ដើម្បី​បូកសរុប និង​កែសម្រួល​នូវ​សេចក្តីព្រាង​ចុងក្រោយ មុននឹង​ដាក់​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សុំ​ការអនុម័ត ដើម្បី​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ ។

​លក្ខណៈពិសេស​បន្ថែម​នៃ​ខ្លឹមសារ​កែសម្រួល​នៃ​អនុក្រឹត្យ​នេះ មាន​ដូចតទៅ​៖ ១- លេខ​ពិសេស​ផ្ទាល់ខ្លួន​អនុញ្ញាតិ​អក្សរ​ឡាតាំង និង​លេខ​មិន​លើសពី​៨​ខ្ទង់ ដើម្បី​ផ្តល់​ជម្រើស​សំបូរបែប​ជូន​ប្រជាពលរដ្ឋ ២- ម្ចាស់​យានយន្ត​អាច​រក្សាទុក​លេខ​រថយន្ត​ពេលដែល​រថយន្ត​ត្រូវបាន​លក់ និង​ផ្ទេរកម្មសិទ្ធិ​ទៅ​ឲ្យ​បុគ្គល​ទី​២ និង​៣- លេខ​ពិសេស​ផ្ទាល់ខ្លួន​មួយចំនួន​នឹងត្រូវ​បានដាក់​ដេញថ្លៃ ដើម្បី​ជំរុញ​ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ជូន​រដ្ឋ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×