Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់​គាំ​បេះដូង​ស្លាប់​ក្នុង​សណ្ឋាគារ ពេល​នាំ​ស្រី​ស្នេហ៍​ជនជាតិ​វៀតណាម ទៅ​ក្រេប​ទឹកឃ្មុំ​

spot_img

​ភ្នំពេញ​៖ ជនជាតិ​ចិន​ម្នាក់​បាន​គាំងបេះដូង​ស្លាប់ ពេល​នាំ​ស្រី​ស្នេហ៍​ជនជាតិ​វៀតណាម​ទៅ​ក្រេប​ទឹកឃ្មុំ ថ្ងៃទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០១៧ ម៉ោង​៤​និង​៣០​នាទី ទៀប​ភ្លឺ នៅ​សណ្ឋាគារ​សម្បត្តិ​ទិព្វ បន្ទប់​លេខ​៤០៨ ផ្លូវជាតិ​លេខ​១ ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារអំពៅ​។ ជនរងគ្រោះ​ឈ្មោះ Zhang Biao ភេទ ប្រុស កើត​ឆ្នាំ​១៩៨៩ កាន់​លិខិតឆ្លងដែន​លេខ EA ៨៥៥១៨៩៦ មុខរបរ​ចុងភៅ ស្នាក់​នៅ​ខុន​ដូរ ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

​មន្ត្រី​ប៉ូលីស​និយាយថា នៅ​ថ្ងៃកើតហេតុ​ម៉ោង​២​និង​២០​នាទី រំលង​អាធ្រា​ត្រ ជនរងគ្រោះ​ផឹក​ស្រា​ស្រវឹង រួច​ជិះ​ម៉ូតូ​កង់​បី​មក​យក​សង្សារ​ឈ្មោះ​ង្វៀង ធី​ង៉ុក​ហាំង នៅផ្ទះ​ជួល ភូមិ​ដើម​ស្លែង សង្កាត់ ច្បារអំពៅ​២ រួច​នាំគ្នា​មក​ដេក នៅ​ចំណុច​កើតហេតុ​ខាងលើ ពេលនោះ​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន ចុក​ដើមទ្រូង និង​ក្អួត រួច​ឈ្មោះ​ង្វៀង ធី​ង៉ុក​ហាំងក៏​ហៅ​អ្នកគ្រប់គ្រង​សណ្ឋាគារ ឲ្យជួយ​ហៅ​រថយន្ត​ពេទ្យ​មក​ដឹក​ជនរងគ្រោះ​យក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ពេល​ទៅ​ដល់​គ្រូពេទ្យ​ពិនិត្យ​លើ​ជនរងគ្រោះ​រួច ប្រាប់​ថា​ស្លាប់​បាត់​ហើយ រួច​ក៏​ដឹក​សព​មក​ដម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​។

​ការសន្និដ្ឋាន តាម​ការពិនិត្យ​របស់​ការិយាល័យ នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ រាជធានី​ភ្នំពេញ និង​ការពិនិត្យ​របស់ ឧកញ៉ា​វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​កោសលវិច្ច័យ​រាជធានី​ភ្នំពេញ បញ្ជាក់​ជំ​ហ៊ាន​ដំបូង​ថា ជនរងគ្រោះ​ស្លាប់ ដោយសារ​គាំងបេះដូង និង​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​ឈាម​បន្តទៀត​។

បច្ចុប្បន្ន សព​ដម្កល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×