Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​ដ៏​ពិសេស​! ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Dai-ichi Life (Cambodia) PLC. បានប្រកាស​សម្ពោធ​ប្រតិបត្តិការ​របស់ខ្លួន​ជា​ផ្លូវការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

spot_img

​រាជធានី​ភ្នំពេញ – ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Dai-ichi Life (Cambodia) PLC. ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន​បាន​បើក​ការិយាល័យ​របស់ខ្លួន​នៅក្នុង​អគារ Vattanac Capital នៅ​ថ្ងៃទី​24 ខែមេសា ឆ្នាំ​2019​។ ក្រុមហ៊ុន Dai-ichi Life Cambodia គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់ ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (​នៃ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​) បង្កើតឡើង​ក្នុង​ឆ្នាំ​1902 ហើយ​វា​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រឹត្តិការណ៍​ដ៏​សំខាន់​នា​ថ្ងៃនេះ គឺមាន​ការរួមបញ្ចូល​ជាមួយនឹង​ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន​3 គឺ​ពិធី​បើកសម្ពោធ​ការិយាល័យ​របស់​ក្រុមហ៊ុន Dai-ichi Life Cambodia កម្មវិធី​សន្និសីទ​សារព័ត៌មាន និង​ការប្រកាស​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន Dai-ichi Life Cambodia និង​ធនាគារ វឌ្ឍនៈ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ Rosewood ភ្នំពេញ​ ​តាមរយៈ​ការ​ចងសម្ព័ន្ធភាព​ធុរកិច្ច​រវាង​ធនាគារ វឌ្ឍនៈ និង​ក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើ​ឲ្យ​ក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់​បណ្តាញ​របស់​ធ​នាគារ វឌ្ឍនៈ និង​ទំនាក់ទំនង​ទៅ​អតិថិជន​របស់ខ្លួន​បាន​កាន់តែ​ឆាប់រហ័ស​ឡើង​។ ពិធី​សម្ពោធ​នេះ​ត្រូវ​បានបញ្ចប់​ដោយ​អាហារ​ពេល​ល្ងាច ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​

​កម្មវិធី​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​អគ្គនាយក​នៃ​ក្រុមហ៊ុន Dai-ichi Life Cambodia គឺ​លោក Allen Thai និង​មានការ​គាំទ្រ​ពី​សំណាក់ ការិយាល័យ​កណ្តាល ដែល​ដឹកនាំ​ដោយ​លោក Seiji Inagaki អគ្គនាយក​ក្រុមហ៊ុន Dai-ichi Life Holdings ​អ្នកតំណាង​មកពី​ក្រុមហ៊ុន Dai-ichi Life ប្រទេស​វៀតណាម និង​មកពី​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​សិង្ហ​បុរី​។ ភាពជោគជ័យ​នៅក្នុង​កម្មវិធី​បើកសម្ពោធ​នេះ មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្នកតំណាង​ធនាគារ​ជាច្រើន និង​អ្នកសារព័ត៌មាន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​គួរឱ្យកត់សម្គាល់​។​

​ក្រុមហ៊ុន Dai-ichi Life Cambodia នឹង​បន្ត​ផ្តល់ជូន​នូវ​សេវាកម្ម​ប្រកបដោយ​និរន្តរភាព និង​វិនិយោគ​នៅលើ​ទីផ្សារ​ដែលមាន​ប្រជាសាស្ត្រ និង​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​រឹងមាំ ដែល​សមស្រប​នឹង​សេវា​ធានារ៉ាប់រង​អាយុជីវិត​។ ក្នុងនាម​ជា​អ្នក​នាំមុខ​ក្នុងការ​ផ្តល់នូវ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ប្រកបដោយ​គុណភាព ជាមួយនឹង​លក្ខខណ្ឌ​ដែលមាន​ភាពងាយស្រួល​យ​ល់ យើង​ធានាថា ផលិតផល និង​សេវាកម្ម​របស់​យើង​គឺមាន​ភាពល្អប្រសើរ និង​ស័ក្តិសម​ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។​

​លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​នា រាត្រី​ស​មោ​លស​ថា​៖ “​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​វត្តមាន​របស់​ក្រុមហ៊ុន ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ កម្ពុជា នឹងចូលរួម​ចំណែក​ដ​ល់​ការអភិវឌ្ឍន៍​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​យើង តាមរយៈ​បទពិសោធន៍ ចំណេះដឹង ជំនាញ ដែល​ក្រុមហ៊ុន​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ មាន​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​អស់​រយៈពេល​ជាង ១០០ ឆ្នាំ ក្នុងប្រទេស​ជប៉ុន​។​”

​លោក Allen Thai អគ្គនាយក នៃ​ក្រុមហ៊ុន Dai-ichi Life Cambodia បាន​មានប្រសាសន៍ថា ” ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​មួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ក្នុង​អាស៊ី ដែល​វា​កំពុង​ជម្រុញឱ្យមាន​ការពង្រីក​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​កាន់តែ​ឆាប់រហ័ស​ផងដែរ​។ ចំណុច​វិជ្ជមាន​នៃ​ការ​វិវឌ្ឍន៍​ទាំងនេះ​បានធ្វើឱ្យ​មានការ​កើនឡើង​នូវ​អ្នក​ដែលមាន​ប្រាក់ចំណូល​កម្រិត​មធ្យម ដែល​តម្រូវការ​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ត្រូវបាន​កើនឡើង​។ នេះ​គឺជា​ហេតុផល​ដែល​ក្រុមហ៊ុន Dai-ichi Life សម្រេចចិត្ត​ចូលមកក្នុង​ទីផ្សារ​មួយ​នេះ ដើម្បី​ផ្តល់នូវ​ការការពារ និង​កា​រស​ន្យំ​រយៈពេល​វែង ដើម្បី​បំពេញតម្រូវការ​របស់​ពួកគាត់​”​។​

​ក្រុមហ៊ុន Dai-ichi Life ពេញចិត្ត​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​សហគមន៍​ដែលជា​កន្លែង​ដែល​ខ្លួន​កំពុងមាន​ប្រតិបត្តិការ ស្របតាម​ការអភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​។ នេះ​គឺជា​ការជួយ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព​។ កម្មវិធី​សម្ពោធ​ក្រុមហ៊ុន Dai-ichi Life បានបញ្ចប់​ទៅដោយ​ការ​ផ្តល់នូវ​ប្រាក់​បរិច្ចាគ​ចំនួន​50,000​ដុល្លារ​អាមេរិក ជូន​ដល់​អង្គការ​សុខភាព Japan Heart Cambodia ដែលជា​អង្គការ​មួយ​ដែល​ជួយ​ដល់​ប្រជាជន​ក្រីក្រ​។ មូលនិធិ​នេះ​នឹងត្រូវ​ផ្តល់ឱ្យ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា ដែលជា​ជនរងគ្រោះ​នៃ​ជំងឺមហារីក​។​

​ក្នុងនាម​ជា​វិនិយោគិន​ជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការ​ប្តេជ្ញា​ក្នុងការ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​វែង​។ ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បម្រើ និង​បំពេញតម្រូវការ​ធានារ៉ាប់រង​អាយុជីវិត​ជូន​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប ដូច​ពាក្យស្លោក​របស់​ក្រុមហ៊ុន Dai-ichi និយាយថា “​នៅក្បែរ​អ្នកជា​និច្ច​”៕​ ដោយ ៖ សិលា

spot_img
×