Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពានរង្វាន់​អ​លន​ទ្រព្យ​កម្ពុជា​ឆ្នាំ ២០១៩ បន្ថែម​នូវ​ពានរង្វាន់​កិត្តិយស​ថ្មី សម្រាប់​បញ្ជី​ឈ្មោះ​អ្នកឈ្នះ​ចុងក្រោយ​

spot_img

​ពានរង្វាន់​ប្រកួតប្រជែង និង​ពានរង្វាន់​ពិសេស​ប្រមាណ​ជា ៣៥ នឹងត្រូវ​ប្រកាស​នៅក្នុង​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច​ដ៏​ធំ​អស្ចារ្យ​តែមួយគត់ នៅ​រាជធានី​ភ្នំពេញ ៖

• ពានរង្វាន់​ថ្មី សម្រាប់​ការអភិវឌ្ឍ​លំនៅដ្ឋាន​ល្អ​បំផុត​, ការអភិវឌ្ឍ​របៀបរ​ស់​ក្នុង​សហគមន៍​ល្អ​បំផុត​, ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ​ល្អ​បំផុត​, ការអភិវឌ្ឍ​ទីក្រុង​ល្អ​បំផុត​, ការអភិវឌ្ឍ​សណ្ឋាគារ​និង​កាស៊ីណូ​ល្អ​បំផុត​, ការ​រចនា​ផែនការមេ​របស់​ទីប្រជុំជន​ដើម្បី​ទទួលស្គាល់​ក្នុង​ចំណែក​ពិសេស​ល្អ​បំផុត ។​

• ពិធីជប់លៀង​យ៉ាង​ពិសេស​តែមួយគត់ ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩ ។​

• ឯកឧត្តម​បណ្ឌិត ប៉ែន សុផល ដែលជា​រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺជា​ភ្ញៀវកិត្តិយស និង​ជា​វាគ្មិន​នៅ​ឆ្នាំនេះ ។​

ភ្នំពេញ​, ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​២០១៩

​បញ្ជី​ឈ្មោះ​ចុងក្រោយ សម្រាប់​ពានរង្វាន់​អចលនទ្រព្យ​របស់ PropertyGuru ប្រចាំឆ្នាំ​លើក​ទី ៤ ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង ជាមួយនឹង​ពានរង្វាន់​ប្រភេទ​ប្រកួតប្រជែង និង​ពានរង្វាន់​ពិសេស​ប្រមាណ​ជាង ៣៥ ដែល​នឹងត្រូវ​បានប្រកាស នៅក្នុង​កម្មវិធី​ពិសារ​អាហារ​ពេល​ល្ងាច​តែមួយគត់ នា​ថ្ងៃ​សុក្រ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

​កម្មវិធី​នេះ​នាំមក​ជូន​ដោយ​ម៉ាក​សញ្ញា​ជា​សកល​របស់ Kohler ដែលជា​ផលិតផល​ប្រកួតប្រជែង ដ៏​មាន​កិត្យានុភាព​, ទទួលស្គាល់ និង​លើកកម្ពស់​ឧត្តមភាព រួមជាមួយ​ការ​រចនា និង​ការច្នៃប្រឌិត នៅក្នុង​វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ​។ អ្នក​ជាប់​នៅក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ ត្រូវបាន​ជ្រើសរើស ដោយ​គោរព​តាម​លក្ខណៈវិនិច្ឆ័យ​ដ៏​តឹងរ៉ឹង ដែល​ត្រូវបាន​កំណត់ដោយ​ចៅក្រម​ឯករាជ្យ ក្រោម​ការគ្រប់គ្រង​ដោយ​ភាគី​ទី​៣ មកពី​ក្រុមហ៊ុន BDO ដែលជា​ក្រុមហ៊ុន​នៃ​បណ្តាញ​គណនេយ្យ និង​សវនកម្ម​ធំជាងគេ​បំផុត នៅលើ​ពិភពលោក​។​

​ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជា​អ្នកឈ្នះ​ពានរង្វាន់ “​អ្នក​អភិវឌ្ឍ​ល្អ​បំផុត​នៅ​កម្ពុជា​” ៣​ដង​រួចមកហើយ​នោះ បាន​នាំមុខគេ​ក្នុង​បញ្ជីរាយឈ្មោះ ដោយមាន​វត្តមាន​ចំនួន ១៣ ដង​ក្នុង​បញ្ជី​បេក្ខភាព ក្នុងនោះ​រួមមាន ការទទួលស្គាល់​ពិសេស​សម្រាប់​ការសាងសង់​សហគមន៍ និង​ការ​អភិ​វ​ឌ្ឈ​ន៍​លំនៅដ្ឋាន​ដ៏​ល្អ​បំផុត (​រាជធានី​ភ្នំពេញ​) ដែលជា​ពាន​មួយ ស្ថិតនៅក្នុង​ចំណោម​ពាន​ប្រភេទ​ថ្មីៗ​ជាច្រើន​ទៀត ដែល​ត្រូវបាន​បន្ថែម​នៅក្នុង​ឆ្នាំនេះ​។​

​បញ្ជីរាយនាម​ជាប់​ជា​បេក្ខភាព ក៏បាន​ដាក់ឈ្មោះ​អ្នក​ដែល​ត្រូវបាន​ជ្រើសរើស ឱ្យ​ទទួលបាន​ពានរង្វាន់​ប្រភេទ​ថ្មី នៅក្នុង​ការអភិវឌ្ឍ​សហគមន៍​ល្អ​បំផុត​, ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ​ល្អ​បំផុត​, ការអភិវឌ្ឍ​កាស៊ីណូ​ល្អ​បំផុត​, ការអភិវឌ្ឍ​ទីក្រុង​ល្អ​បំផុត និង​ការ​រចនា​ប្លង់​មេ​ល្អ​បំផុត ដែល​សរុបមក​មានពាន​រង្វាន់​ប្រកួតប្រជែង និង​ពានរង្វាន់​ពិសេស​ជាង ៣៥ ប្រភេទ​ដែល​នឹងត្រូវ​បានបង្ហាញ​។​

​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​របស់ PropertyGuru គឺជា​ព្រឹត្តិការណ៍​ធំ​មួយ ក្នុងចំណោម​ព្រឹត្តិការណ៍​នៅក្នុង​វិស័យ​អចលនទ្រព្យ ដែល​ស្ថិតនៅក្នុង​ប្រតិទិន​អចលនទ្រព្យ ដែល​ទទួលបាន​ការយ​ល​ព្រម​និង​គាំទ្រ​ដោយ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ សម្រាប់​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ​។​

​ឯកឧត្តម​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​បើក​ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំនេះ ហើយនឹង​ដឹកនាំ​គណៈប្រតិភូ​របស់​ក្រសួង ដើម្បី​ទទួលយក​ពានរង្វាន់ “​ការទទួលស្គាល់​ជាពិសេស​សម្រាប់​ការច្នៃប្រឌិត​ខាង​ផ្នែក​ឌីជីថល​” ជំនួស​ឱ្យ​ក្រុមការងារ ដែល​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ “‘Cambodia Construction” ។​

​គណៈកម្មការ​ឯករាជ្យ នៃ​អ្នកជំនាញ​សម្រាប់​ការ​កាត់សេចក្តី​នៅក្នុង​ឆ្នាំនេះ ត្រូវបាន​ដឹកនាំ​ដោយ​លោក សន សៀ​ប ប្រធាន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Key Real Estate Co. Ltd. គាត់​ត្រូវបាន​ចូលរួម​ផងដែរ​នៅក្នុង​ក្រុម​របស់លោក David Littlejohn ជា​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន Comin Khmere, លោក Jovany Antonio ជា​នាយក​គ្រប់គ្រង / ស្ថាបនិក ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម CMS, លោក Michel Cassagnes ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Archetype Cambodia, លោក Pak Chanlino ជា​ដៃគូ​គ្រប់គ្រង និង​មេធាវី នៃ​ក្រុមហ៊ុន​ផ្នែក​ច្បាប់ Vinaya, លោក Simon Griffiths ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urban Assets Solutions, លោក​បណ្ឌិត Simon Vancliff ជា​អនុប្រធាន​គណៈកម្មាធិកា​រ អចលនទ្រព្យ​និង​សំណង់ មកពី EuroCham, លោក សុខ ស៊ីផាន់ណា ជា​ដៃគូ​គ្រប់គ្រង មកពី​ក្រុមហ៊ុន Sok Siphana & Associates និង​អ្នកនាង អាន ធិ​តា ជា​នាយក​ក្រុមហ៊ុន CBRE Cambodia​។ អ្នកគ្រប់គ្រង​មកពី​ក្រុមហ៊ុន BDO ត្រូវបាន​ដឹកនាំ​ដោយ លឹម សេង​សួស ជា​ដៃគូ​, សុខ សុជាតា ជា​ជំនួយការ​អ្នកគ្រប់គ្រង​, នង គឹម​នន ជា​ជំនួយការ​ជាន់ខ្ពស់ និង ផាន់ ដា​រ៉ា​ឌី ជា​ជំនួយការ​ជាន់ខ្ពស់​។​

​ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៩ ត្រូវបាន​គាំទ្រ ដោយ​ក្រុមហ៊ុន និង​ស្លាក​យីហោ ដែល​ទទួលបាន​ការគាំទ្រ​បំផុត នៅក្នុង​ប្រទេស​រួមមាន​៖ ក្រុមហ៊ុន Kohler អ្នក​ឧបត្ថម្ភ​ប្រភេទ​ផ្លា​ទីន​។ អ្នក​ឧបត្ថម្ភ​ប្រភេទ​មាស គឺ ក្រុមហ៊ុន​ជណ្តើរយន្ត Hitachi, ក្រុមហ៊ុន CBRE Cambodia និង​ក្រុមហ៊ុន Panasonic​។ អ្នក​ឧបត្ថម្ភ​ប្រភេទ​ប្រាក់ គឺ​ក្រុមហ៊ុន Jotun​។ ក្រុមហ៊ុន​អាកាសចរណ៍ Emirates ជា​ដៃគូ​អាកាសចរណ៍​ផ្លូវការ​។ ទស្សនា​វ​ដ្តី​ផ្លូវការ PropertyGuru Property Report​។ ដៃគូរ​ផ្សព្វផ្សាយ BizKhmer, ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​, Khmer Times, Master Media Cambodia និង​ទស្សនា​វ​ដ្តី Asia GLOBE​។
​សមាគម​គាំទ្រ​៖ សភាពាណិជ្ជកម្ម​អង់គ្លេស​នៅ​កម្ពុជា​, សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា និង​អ្នកគ្រប់គ្រង​ជា​ផ្លូវការ​គឺ​ក្រុមហ៊ុន BDO ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ៊ី​ម៉ែ​ល​មកកាន់ awards@propertyguru.com ឬ​តាម​វេ​ប​សាយ​ផ្លូវការ​: AsiaPropertyAwards.com ។​

​បញ្ជី​ឈ្មោះ​ជាប់​បេក្ខភាព សម្រាប់​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​របស់ PropertyGuru ប្រចាំឆ្នាំ​លើក​ទី ៤ ឆ្នាំ ២០១៩ ពានរង្វាន់​ផ្នែក​អ្នក​អភិវឌ្ឍន៍​
​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត ។​

• អ្នកឈ្នះ​នឹងត្រូវ​ប្រកាស​នៅក្នុង​កម្មវិធី​ពិសារ​អាហារ​ពេល​ល្ងាច នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ ។​

​អ្នក​អភិវឌ្ឍន៍​ប្រភេទ​បូ​ទិ​ក​ល្អ​បំផុត​

• ក្រុមហ៊ុន Max Credit Umbrella Ltd

• ក្រុមហ៊ុន NI Development Co. Ltd.

​ពានរង្វាន់​ពិសេស​

​ការទទួលស្គាល់​ជាពិសេស​ខាង​ផ្នែក CSR

• ក្រុមហ៊ុន ប៉េង​ហួត​គ្រុប​

​ការទទួលស្គាល់​ជាពិសេស​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​

• ក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd.

​ការទទួលស្គាល់​ជាពិសេស​ក្នុងការ​រចនា​និង​សំណង់​

• ក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd.

• ក្រុមហ៊ុន CCP Construction & PP Mega Property

• ក្រុមហ៊ុន Max Credit Pawn Pte Ltd

​ការទទួលស្គាល់​ជាពិសេស​សម្រាប់​ការកសាង​សហគមន៍​

• ក្រុមហ៊ុន ប៉េង​ហួត​គ្រុប​

​ការទទួលស្គាល់​ជាពិសេស​ខាង​ច្នៃប្រឌិត​ផ្នែក​ឌីជីថល​

• កម្មវិធី Cambodia Construction របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​

ពានរង្វាន់​ខាង​ផ្នែក​ការអភិវឌ្ឍ​

​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត (​ភ្នំពេញ​)

• គម្រោង Ris Residence ដោយ​ក្រុមហ៊ុន Ris Residence

• គម្រោង Urban Village ដោយ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណិត (​រាជធានី​ភ្នំពេញ​)

• គម្រោង Borey Angkor Phnom Penh ដោយ​ក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd

• គម្រោង Star Platinum Paradigm ដោយ​ក្រុមហ៊ុន Peng Huoth Group

ការអភិវឌ្ឍន៍​ផ្ទះសម្បែង​ល្អ​បំផុត (​ភ្នំពេញ​)

• គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group

• គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.

• គម្រោង The FLORA ដោយ​ក្រុមហ៊ុន The FLORA

ការអភិវឌ្ឍន៍​ទីប្រជុំ​ជន​ល្អ​បំផុត​

• គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group
• គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.

ការអភិវឌ្ឍ​ការិយាល័យ​ល្អ​បំផុត​

• គម្រោង Chief Tower ដោយ​ក្រុមហ៊ុន JS Property International Co., Ltd

• គម្រោង Keystone Building ដោយ​ក្រុមហ៊ុន Keystone Development Co., Ltd.

• គម្រោង Rise Commercial Office ដោយ​ក្រុមហ៊ុន NI Development Co. Ltd

ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ​ដ៏​ល្អ​បំផុត​

• គម្រោង IT Media Hub ដោយ​ក្រុមហ៊ុន Urban Data Centre Co., Ltd

ការអភិវឌ្ឍ​សណ្ឋាគារ​កាស៊ីណូ​ល្អ​បំផុត​

• គម្រោង Dynasty Casino and Hotel ដោយ​ក្រុមហ៊ុន NI Development Co. Ltd

• គម្រោង The New Venetian ដោយ​ក្រុមហ៊ុន NI Development Co., Ltd

​ការរស់នៅ​តាម​សហគមន៍​ល្អ​បំផុត​

• គម្រោង The Point Community Mall ដោយ​ក្រុមហ៊ុន 3DS Property Management Co., Ltd

ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ល្អ​បំផុត​

• គម្រោង MSQM Park ដោយ​ក្រុមហ៊ុន My Square Metre (KH) Co., Ltd

ការអភិវឌ្ឍន៍​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​

• គម្រោង The Star Diamond ដោយ​ក្រុមហ៊ុន Peng Huoth Group

ការអភិវឌ្ឍ​ន៏​នៃ​ការ​រចនា​ជា​ជា​សកល​

• គម្រោង Keystone Building ដោយ​ក្រុមហ៊ុន Keystone Development Co., Ltd.

ពានរង្វាន់​ខាង​ផ្នែក​រចនា​

ការ​រចនា​ស្ថាបត្យកម្ម ខុន​ដូ​ល្អ​បំផុត​

• គម្រោង Ris Residence ដោយ​ក្រុមហ៊ុន Ris Residence

• គម្រោង The Peninsula Private Residences ដោយ​ក្រុមហ៊ុន CC Peninsula Co., Ltd

• គម្រោង Urban Village ដោយ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

ការ​រចនា​ផ្ទៃ​ខាងក្នុង ខុន​ដូ​ល្អ​បំផុត​

• គម្រោង Ris Residence ដោយ​ក្រុមហ៊ុន Ris Residence

• គម្រោង The Peninsula Private Residences ដោយ​ក្រុមហ៊ុន CC Peninsula Co., Ltd

• គម្រោង Urban Village ដោយ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

​ការ​រចនា​ទេសភាព​នៃ​ស្ថាបត្យកម្ម ខុន​ដូ​ដ៏​ល្អ​បំផុត​

• គម្រោង Ris Residence ដោយ​ក្រុមហ៊ុន Ris Residence

• គម្រោង Urban Village ដោយ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

ការ​រចនា​ស្ថាបត្យកម្ម លំនៅដ្ឋាន​ដ៏​ប្រណិត​បំផុត​

• គម្រោង Borey Angkor Phnom Penh ដោយ​ក្រុមហ៊ុន Angkor Continent Import Export Co., Ltd

• គម្រោង Star Platinum Paradign ដោយ​ក្រុមហ៊ុន Peng Huoth Group

ការ​រចនា​រចនា​ផ្ទៃក្នុង​គេហដ្ឋាន ដ៏​ប្រណិត​បំផុត​

• គម្រោង Star Platinum Paradign ដោយ​ក្រុមហ៊ុន Peng Huoth Group

​ការ​រចនា​ស្ថាបត្យកម្ម ផ្ទះ​ល្អ​បំផុត​

• គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group

• គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.

•​គម្រោង The FLORA ដោយ​ក្រុមហ៊ុន The FLORA

ការ​រចនា​ផ្ទៃ​ខាងក្នុង​ផ្ទះ ដ៏​ល្អ​បំផុត​

•​គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group

•​គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.

•​គម្រោង The FLORA ដោយ​ក្រុមហ៊ុន The FLORA

ការ​រចនា​ស្ថាបត្យកម្ម​ទេសភាព​របស់​ផ្ទះ ដ៏​ល្អ​បំផុត​

•​គម្រោង Borey Angkor Phnom Penh ដោយ​ក្រុមហ៊ុន Angkor Continent Import Export Co., Ltd

•​គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group

•​គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.

•​គម្រោង The FLORA ដោយ​ក្រុមហ៊ុន The FLORA

ការ​រចនា​ស្ថាបត្យកម្ម​របស់​បន្ទប់​ស​ម្រា​ប់​ជួល ល្អ​បំផុត​

•​គម្រោង Lumiere Residence ដោយ​ក្រុមហ៊ុន Max Credit Pawn Pte Ltd

ការ​រចនា​ផ្ទៃ​ខាងក្នុង​របស់​បន្ទប់​ស​ម្រា​ប់​ជួល ល្អ​បំផុត​

•​គម្រោង Lumiere Residence ដោយ​ក្រុមហ៊ុន Max Credit Pawn Pte Ltd

•​គម្រោង Urban Palace Serviced Apartments ដោយ​ក្រុមហ៊ុន Urban Palace Co., Ltd.

ការ​រចនា​ស្ថាបត្យកម្ម​របស់​ការិយាល័យ ល្អ​បំផុត​

•​គម្រោង Rise Commercial Office ដោយ​ក្រុមហ៊ុន NI Development Co. Ltd

•​គម្រោង The Point Community Mall ដោយ​ក្រុមហ៊ុន 3DS Property Management Co., Ltd

ការ​រចនា​ស្ថាបត្យកម្ម​របស់​មជ្ឈមណ្ឌល​ទិន្នន័យ ល្អ​បំផុត​

•​គម្រោង IT Media Hub ដោយ​ក្រុមហ៊ុន Urban Data Centre Co., Ltd

ការ​រចនា​ស្ថាបត្យកម្ម​របស់​កន្លែង​លក់រាយ ល្អ​បំផុត​

•​គម្រោង FURI Times Square ដោយ​ក្រុមហ៊ុន FURI Times Square Mall

•​គម្រោង PH Diamond Place ដោយ​ក្រុមហ៊ុន Peng Huoth Group

ការ​រចនា​ស្ថាបត្យករ​បស់រ​សណ្ឋាគារ​និង​កាស៊ីណូ ល្អ​បំផុត​

•​គម្រោង Dynasty Casino and Hotel ដោយ​ក្រុមហ៊ុន NI Development Co. Ltd

•​គម្រោង The New Venetian ដោយ​ក្រុមហ៊ុន NI Development Co. Ltd

ការ​រចនា​ផែនការមេ​របស់​ទីប្រជុំជន ល្អ​បំផុត​

•​គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group

•​គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.

ជម្រើស​សម្រាប់​អ្នក​បោះពុម្ពផ្សាយ​

បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​

•​ឧកញ៉ា Nito H. Lim ដែលជា​សហ​ស្ថាបនិក​និង​ជានា​យក​គ្រប់គ្រង នៃ​ក្រុមហ៊ុន NI Development Co. Ltd.៕

ដោយ ៖ កូឡាប

spot_img
×