Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដែល គំរាម​សម្លាប់​មេភូមិ​ដើម​ស្លែង ២​ដង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ជាក់ស្តែង ដោយ​យក​កាំបិតប៉័ងតោ​ដេញ​កាប់​មេភូមិ​ដើម​ស្លែង សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ​ឈ្មោះ​ខៀវ ជួង ភេទ ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ ស្នាក់​នៅផ្ទះ​លេខ​០២ ភូមិ​ដើម​ស្លែង សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​ជនសង្ស័យ​ឈ្មោះ​សយ ថា​ន់ ភេទ ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​បើតាម​ការរៀបរាប់រ​បស់​មេភូមិ​ដើ​ស្លែង កាលពី​ថ្ងៃទី​២៤​មេសា​២០១៩ ម៉ោង​១៤​និង​៣០​នាទី ជនរងគ្រោះ​កំពុងធ្វើការ នៅក្នុង​ទីស្នាក់ការ​ភូមិ​ដើម​ស្លែង ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ដើរមក​ជិត​កាន់​កាំបិតប៉័ងតោ​ស្រែក​ឡូឡា រួច​ជនរងគ្រោះ​ក៏​ចេញទៅ​សួរថា ម៉េច​បាន មក​ស្រែក​ឡូឡា នៅទីនេះ​? ជនសង្ស័យ​ក៏​ជេរប្រមាថ និង យក​កាំបិត​បំ​រ៉ុង​តោ​បំរុង​កាប់​ជនរងគ្រោះ​ទៀត ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ជួយ​ចាប់​ជនសង្ស័យ រួម​និង​កាំបិតប៉័ងតោ​១ យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច នគរបាល​ខណ្ឌ ច្បារអំពៅ ចាត់ការ​តាមច្បាប់​។

​កន្លងមក កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ជនសង្ស័យ​ប្រើ​កាំបិតប៉័ងតោ​មក​គំរាមកំហែង​ថា នឹង​សម្លាប់​ជនរងគ្រោះ​ម្តង​រួចមកហើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×