Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ថៃ​ម្នាក់​រត់ចេញ​ពី​ឡាន ជាមួយ​ពស់ និង​គំរាម​សម្លាប់​ខ្លួនឯង​ (វីដេអូ)

spot_img

​បុរស​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​បុ​ស្តិ៍​ប៉ូលីស ក្រោយពេល​បុរស​ចម្លែក​រូបនោះ បាន​យក​កាំបិត​សម្លាប់​ពស់​មួយ​ក្បាល ហើយ​បន្ទាប់មក​គំរាម​យក​កាំបិត​នោះ​ផ្តាច់ជីវិត​ខ្លួនឯង​។​

​រឿងហេតុ​នោះបាន​កើតឡើង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ នៅ​កណ្តាលផ្លូវ​ដ៏​មមាញឹក​ស្ថិតក្នុង​ទីក្រុង​បាងកក​។​

​បើតាម​វិទ្យុ Jor Sor 100 បាន​រាយការណ៍​ថា បុរស​រូបនោះ​បាន​ឈប់​ឡាន​ទំនើប​ម៉ាក Mercedes នៅ​កណ្តាលផ្លូវ Ratchadamri ស្ថិត​នៅមុខ​អាគារ​ផ្សារ​ទំនើប CentralWorld និង​បាន​រត់​ចេញពី​ឡាន ដោយមាន​កាន់​ពស់វែក និង​កាំបិត​មួយ​។​

​គាត់​បាន​យក​កាំបិត​ទៅ​សម្លាប់​ពស់​ចោល និង​បាន​គំរាម​សម្លាប់​ខ្លួនឯង​ថែមទៀត​។ ក្រោយ​ដឹង​ពី​ហេតុការណ៍​នោះ ប៉ូលីស​បានមក​ដល់​យ៉ាង​លឿន និង​ធ្វើការ​បិទផ្លូវ​មួយផ្នែក​ដើម្បី​ធ្វើ​អន្តរាគមន៍​។​

​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​ថ្លែងថា បុរស​រូបនោះ​ដែល​កំពុង​ស្ថិតនៅ​កន្លែង​ឃុំខ្លួន​មាន​អាយុ ៥៤​ឆ្នាំ ហើយ​គាត់​ទំនង​ជាមាន​បញ្ហា​ខួរក្បាល ទើប​ជាហេតុ​ធ្វើ​ឲ្យ​គាត់​ធ្វើ​បែប​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ Bangkok Post​

spot_img
×