Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ម្នាក់​បង់​រំលស់​ដី​១០​ឆ្នាំ ពី​ក្រុមហ៊ុន 7NG នៅ​តំបន់​អ​រី​យក្ស​ត្រ ទាល់តែ​ស្រែកយំ​ប្រាប់​បណ្ដាញ​សង្គម ទើប​ក្រុមហ៊ុន​ប្រគល់​ដី 3 ប្លង់​ឱ្យ​, ចំណែក​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ទៀត​កំពុងតែ​ពុះកញ្ជ្រោល​

spot_img

​ភ្នំពេញ ​៖ ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mech Seyha បាន​បង្ហោះ​សារ​លើបណ្តាញ​សង្គម​ហ្វេ​ស​បុក ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​របស់ខ្លួន​នៅ​តំបន់ 7NG ដោ​យម​ដោយ​មានការ​រៀបរាប់ថា​«​តើ​ទេវតា​អាចជួយ​ពួក​ខ្ញុំ​បានទេ សូមជួយ​ពួក​ខ្ញុំ​ផង Samdech Hun Sen, Cambodian Prime Minister​។ ដី​7NG បង់​រំ​លោះ 10​ឆ្នាំ​ហើយ បង់​ផ្តាច់​ក៏​ច្រើ​ន​ឆ្នាំ​ដែរ បានទទួល​លិខិត​កាន់កាប់ តែ​មិនដឹង​ដី​នៅទីណា ទៅ​សួរ​ក្រុមហ៊ុន សន្យា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ថា​ខែវស្សា​ចាក់ដី​អត់​បាន ទៅដល់​ទីតាំង 7NG​ផ្ទាល់ ដី​ដែល​គេ​សន្យា​អោយ ឥ​ឥ​ទ្បូ​វ​គេ​សង់​ខូ​ន​ដូ​អស់​ហេ​ី​យ​។​

​បន្ទាប់ពី​ស្រែកយំ​ឱ្យ​សម្ដេច​ជួយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក​ម៉េច​សីហា (Mech Seyha )​កាលពី​ថ្ងៃទី 24 ខែមេសា​ឆ្នាំ 2019 បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​លោក​ឧកញ៉ា​ស្រី​ចាន់ថន​ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​នេះ​។ បន្ទាប់ពី​ជួបចរចា​លោក​ក៏បាន​ទទួលបាន​ដី​ចំនួន 3 ប្លង់​ដែល​ក្រុមហ៊ុន​នឹង​ប្រគល់ឱ្យ​តាម​ការទាមទារ​របស់​លោក​។

ជាមួយគ្នា​នោះ​លោក​ក៏បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា​ “​ក្រោយ​មេឃ​ភ្លៀង​គឺ​ស្រ​ទ្បះ បាន​ប្តូរផ្លាស់​ព្រោះ​គុណធម៌​”​។​

​លោក​បាន​បន្ថែមទៀតថា “​ថ្ងៃនេះ​ខ្ញុំបាទ​បាន​ជួប​លោក​ឧក​ញ្ញា ស្រី​ចាន់ថន អគ្គនាយក​ក្រុមហ៊ុន​Sky Land ក្នុងការ​ដោះស្រាយ​ភាព​យល់​ច្រ​លំ​ក្នុងការ​យឺតយ៉ាវ​ជូន​ដី​ទ្បូ​ទៅកាន់​អតិថិ​ន​ក្រុមហ៊ុន​7NG​។ ក្រោយ​ការពិភាក្សាគ្នា ខ្ញុំបាទ​បាន​យល់ច្បាស់​ថា​ក្រុមហ៊ុន​7NG​និង​ក្រុមហ៊ុន​Sky Land​គឺ​ម្ចាស់​ពីរ​ផ្សេងគ្នា និង​មិនមាន​អ្វី​ពាក់​ព​ន្ធ័​គ្នា​ទេ ក្នុងនោះដែរ​លោក​ឧកញ៉ា ស្រី​ចាន់ថន ក៏បាន​សម្របសម្រួល​ជួយ​ខ្ញុំបាទ​បាន​កាត់​ដី​3​ប្លង់​រួចរាល់​ហើយ មិន​លើសពីនោះ​ទៀត លោក​ឧកញ៉ា ស្រី​ចាន់ថន ដោយបាន​ដឹងថា​ខ្ញុំ​ជា​អតីត​ប្រធាន​អង្គកា​ជំនាញ​យុវជន​ឈានមុខ លោក​មានចិត្ត​ស្រឡាញ់​កិច្ចការ​សង្គម ជួយ​យុវជន គាំទ្រ​ស្មារតី​បញ្ញាជន លោក​ឧកញ៉ា ក៏បាន​ជួយ​ជំរុញ​ឧបត្ថម្ភ ដល់​អង្គ​ការអោយ​ដំណើរការ​ឡើងវិញ លើ​ផ្នែក​សិល្ប​តន្ត្រី សិប្បកម្ម កិច្ចការ​សង្គម ជំនាញ​ឯកទេស​យុវជន និង​ធានា​លើ​ការងារ​យុវជន​ក្រោយ​បញ្ចប់​ការសិក្សា និង​បន្ត​សិក្សា​គំរោង​ពង្រីក​វិស័យ​អប់រំ បើក​សាកលវិទ្យាល័យ​លើ​ទីក្រុង​រណប​Sky Land​ផងដែរ​។ ខ្ញុំបាទ​ពិតជា​សូម​អរគុណ​ដល់​លោក​ឧ​កញ្ញា​ស្រី​ចាន់ថន និង​សូម​ជូនពរ​លោក​ឧ​ញ្ញា​ជួបតែ​សុខ​គ្រប់ប្រការ​។​ ​និង​សូម​អរគុណ​ជាខ្លាំង​ចំពោះ​បងប្អូន​សារព័ត៌មាន និង​មិត្ត​ក្នុង​facebook​ដែល​បាន​ជួយ​Share និង​ផ្តល់យោបល់​ល្អៗ សូម​អរគុណ​។​

​បញ្ជាក់ បើសិនជា​បងប្អូន​អតិថិជន​ក្រុមហ៊ុន​7NG​ចង់​សួរ​ព័ត៌មាន សូម​អ​ញ្ចើ​ញ​មក​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ពិភាក្សា​ហើយ​ក្រុមហ៊ុន​រក្សា​គោលជំហរ​ដោះស្រាយ​ជូន​បងប្អូន និង​ក្រុមហ៊ុន​ធានាថា​មាន​ដី​ជូន​បងប្អូន​ទាំងអស់គ្នា​ពិតប្រាកដ​មែន សូមកុំ​បារម្ភ “​។​

​ជាមួយ​បញ្ហា​រឿង​ដីធ្លី​ដែល​ទិញ​បង់​រំលស់​រាប់សិប​ឆ្នាំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​សេ​វេន​អេ​ន​ជី​នៅ​តំបន់​អរិយ​សាត់​នេះ​នៅមាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​កំពុង​អង្គុយ​ចាំមើល​ដំណឹង​ល្អ​ពី​ក្រុមហ៊ុន​ថា​តើ​ដល់​ពេលណា​ទើប​ក្រុមហ៊ុន​ប្រគល់​ដី​ឲ្យ​ពួកគាត់​ព្រោះ​ពួកគាត់​បាន​បង់​ចប់សព្វគ្រប់​រួចរាល់​អស់ហើយ​មានតែ​លើ​ក្រដាស​ចំណែក​ដី​មិនដឹង​ជា​នៅទីណា​។

​លោក អ៊ុំ សុគន្ធា អាយុ​ជាង​៥០​ឆ្នាំ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី 25 ខែមេសា​នេះ​ថា គាត់​បង់​រួចរាល់​ហើយ​តើ​ក្រម​ហ៊ុន ជា​យកលុយ​គាត់​ហ្នឹង​ទៀត​រកស៊ី​ចងការ​ធ្វើ​មាន​ធ្វើបាន​ហើយ​មិន​ប្រគល់​ដី​ឲ្យ​ពួកគាត់​នោះទេ​។ លោក​បន្តថា ដី​គាត់​ពី​ប្លង់​បង់​រួចរាល់​អស់ហើយ​មិនដឹង​ជា​ដី​នៅទីណា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ហើយ ។ លោក​បាន​បន្ថែមថា បើសិនជា​បង់លុយ​យឺត​គេ​ពិន័យ​គិតការ​ក្នុង​មួយថ្ងៃ 5 ដុល្លារ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គាត់​បាន​បង់​ចប់សព្វគ្រប់​រួចហើយ​ដី​ចំនួន​ពីរ​ប្លង់​របស់គាត់​មិនដឹង​នៅទីណា ប៉ុន្តែ​ក្រុមហ៊ុន​មិន បានផ្ដល់​ដី​ឲ្យ​គាត់​ទេ ឲ្យ តែ​ប្លង់​មើល​តែ​ក្រដាស ចំណែក​ដី​មិនដឹង​នៅទីណា​។ លោក​បាន​បន្ថែមថា ចាំមើល​ក្រុមហ៊ុន​ពេលណា​ប្រគល់​ដី​ឲ្យ​ឬក៏​ចេះតែ​ដី​ឡើងថ្លៃ​ចេះតែ​រុញៗ ទៅ​ធ្លាក់​ដល់​ណា​ធ្លាក់​ដល់​ណី​។ លោក​បាន​លើកឡើងថា គួរណា​ក្រុមហ៊ុន​ចេញ​សេចក្តី ជូនដំណឹង​មួយ​អញ្ជើញ​អ្នកទិញ​ទៅ​ប្រគល់​ទទួល​ដី​ស្របច្បាប់​លើដី​ពិតប្រាកដ មិនមែន​ចេះតែ​ដី​មាន​នៅលើ​ប្លង់​ក្រដាស ចេះតែ​និយាយ និយាយ​អោយ​រួច​តែ​ពី​មាត់ ។ ពីរ​ឆ្នាំ​ហើយ​លោក​ក្រុមហ៊ុន​សេ​វេន​អែន​ជី ល្មម​ប្រគល់​ដី​ឲ្យ​អ្នកទិញ​ហើយ​ព្រោះ​គេ​បង់លុយ​រួចរាល់​អស់ហើយ ។ លោ​កថា​ល្មម​ហើយ​សន្យា 10 ឆ្នាំ​ឥឡូវ​ឡើង 12 ឆ្នាំ​ហើយ​។​

​សូមបញ្ជាក់ថា ដី​ឡើងថ្លៃ ក្រ​ឡៃ​ចិត្ត​ថ្លៃ​ឲ្យ​ភ្លេច​រឿង​ដើម​។ អ្នកមានៗ ស្រុក​យើង​គេ​ចូលចិត្ត​រក​ស៊ី របរ​ចឹ​ង​មែន បាន​ឆាប់​មាន​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mech Seyha បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​របស់ខ្លួន​នៅ​តំបន់ 7NG ដោ​យម​ដោយ​មានការ​រៀបរាប់ថា​«​តើ​ទេវតា​អាចជួយ​ពួក​ខ្ញុំ​បានទេ សូមជួយ​ពួក​ខ្ញុំ​ផង Samdech Hun Sen, Cambodian Prime Minister​។ ដី​7NG បង់​រំ​លោះ 10​ឆ្នាំ​ហើយ បង់​ផ្តាច់​ក៏​ច្រើន​ឆ្នាំ​ដែរ បានទទួល​លិខិត​កាន់កាប់ តែ​មិនដឹង​ដី​នៅទីណា ទៅ​សួរ​ក្រុមហ៊ុន សន្យា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ថា​ខែវស្សា​ចាក់ដី​អត់​បាន ទៅដល់​ទីតាំង 7NG​ផ្ទាល់ ដី​ដែល​គេ​សន្យា​អោយ ឥ​ទ្បូ​វ​គេ​សង់​ខូ​ន​ដូ​អស់​ហើ​យ​ ។

លោក​ឧកញ៉ា ឌួង ឆាយ ក៏បាន​មានការ​លើកឡើង​ថា​៖ «​គិត​អីចេះ​ខុស នៅមាន​អ្នក​គ្រួសារ​មានទុក្ខ រវល់​ខកខាន​បង់​​យឺត ត្រូវគេ​លុប​កិច្ចសន្យា​ចោល​ទៀត​»​។

​បណ្តាញ​សង្គម​លើកឡើងថា អាណិត​ពលរដ្ឋ​ខ្មែរ​យើង​ណាស់​! តែងតែ ទទួល​ការ​ធ្វើបាប គ្រប់​រូបភាព ពី​អ្នកមាន​លុយ​និង អ្នកមានអំណាច​! តែ​ពេលខ្លះ ពួកគេ​ប្រើ​រូបភាព​មនុស្សធម៌ ជាការ​បិទបាំង​ប៉ុណ្ណោះ​។​ដី​ឡើងថ្លៃ ក្រ​ឡៃ​ចិត្ត​ថ្លៃ អោយ​ភ្លេច​រឿង​ដើម​។​អ្នកមានៗ ស្រុក​យើង​គេ​ចូលចិត្ត​រក​សុ​ី របរ​ចឹ​ង​មែន​? បាន​ឆាប់​មាន​?

​នៅ រសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ លោក ម៉ិច សីហា ជា ប្រជាពលរដ្ឋ ដែល បាន ទិញ ដី បង់ រំ លោះ រាប់ ឆ្នាំ ជាមួយនឹង ក្រុមហ៊ុន 7NG របស់លោក ឧកញ៉ា ស្រី ច ន្ធូ នៅ វិហារ សួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល បាន លើកឡើងថា មកដល់ ខែមេសា នេះ លោក បាន បង់លុយ គ្រប់ ចំនួន តាម កាល ព្រមព្រៀង ដោយមាន ទាំង ឯកសារ ត្រឹមត្រូវ ហើយ តែ ក្រុមហ៊ុន 7NG របស់លោក ឧកញ៉ា ស្រី ច ន្ធូ មិន ព្រម ប្រគល់ ដី នោះ ឲ្យ លោក និង ប្រជាពលរដ្ឋ ជាច្រើន រយ នាក់ ផ្សេងទៀត ទេ ។​

​លោក ម៉ិច សីហា បាន ស្នើសុំ អន្តរាគមន៍ ពីស ម្តេច តេ ជោ ហ៊ុន សែន ដោយ លោក សរសេរ លើ ហ្វេ ស ប៊ុ កថា “ តើ ទេវតា អាច ជួយ ពួក ខ្ញុំ បានទេ សូមជួយ ពួក ខ្ញុំ ផង ។ Samdech Hun Sen, Cambodian Prime Minister ។ ដី 7NG បង់ រំ លោះ 10 ឆ្នាំ ហើយ បង់ ផ្តាច់ ក៏ ច្រើន ឆ្នាំ ដែរ បានទទួល លិខិត កាន់កាប់ តែ មិនដឹង ដី នៅទីណា ទៅ សួរ ក្រុមហ៊ុន សន្យា ពីមួយ ឆ្នាំទៅ មួយឆ្នាំ ដោយ ថា ខែវស្សា ចាក់ដី អត់ បាន ទៅដល់ ទីតាំង 7NG ផ្ទាល់ ដី ដែល គេ សន្យា អោយ ឥ ទ្បូ វ គេ សង់ ខូ ន ដូ អស់ហើយ ពេលនេះ តំណាង ក្រុមហ៊ុន រក លេស ដោះស្រាយ ហើយ អតិថិជន ចាំ ពីមួយ ឆ្នាំ ទីមួយ ឆ្នាំ យូរ សែន យូរ ” ។​

​លោក ម៉ិច សីហា បន្តថា “ យកលុយ គេ មុន ទៅហើយ ហេតុអ្វី មិនអោយ របស់ ។ នេះ គេ ហៅថា ប្រើពេល បោក មនុស្ស ហើយ ។ ហេតុអ្វី ធ្វើបែបនេះ ? លុយ គេ ខំ រក អ្នក ខំ ចាយ ចំណាយ មិន គិត បោក ពួក ខ្ញុំ អ្នកក្រ ពួក ខ្ញុំ មិនដែល ស្គាល់ ល្អ ដូច អ្នកមាន ចិត្ត អ្នក ស្រែក ឃ្លាន ហ៊ាន យកលុយ ខ្ញុំ តែ មិន មក ដោះស្រាយ អោយ ពួក ខ្ញុំ ។ ពិតជា ឈឺចាប់ ណាស់ ” ។​

​ជុំវិញករណីនេះ លោក ឧកញ៉ា ស្រី ច ន្ធូ ថៅកែ ក្រុមហ៊ុន 7NG មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×