Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៩ ធ្វើ​នៅ​ក្រុង​ដូន​កែវ​

spot_img

​ភ្នំពេញ​៖ ​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៥​មេសា​នេះ សូម​ជូនដំណឹង​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ទី​ព្រះ​ស្រែ (​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ​) ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ថ្ងៃ​ពុធ ៤​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​នាឱកាស​ដ៏​មហោឡារិក​នោះ នឹងមាន​រៀបចំ​តាំងពិព័រណ៍ ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុងស្រុក​ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​បុណ្យប្រពៃណី​នេះ​ជា​ឱកាស​ដ៏​វិសេសវិសាល​ក្នុងការ​បង្ហាញ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែងយល់​កាន់តែច្បាស់​អំពី​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់​ខ្មែរ​ដែលមាន​តាំងពី​បុរាណកាល​មក ពិសេស ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលជា​ពិធី​ប្រព្រឹត្ត​ឡើងជា​មង្គល ឧទ្ទិស​ដល់​ការចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចំការ​របស់​ប្រជាកសិករ និង​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យ​បង្អុរ​ទឹកភ្លៀង​បរិបូរ​ណ៌​តាម​រដូវ​កាល បម្រើ​ឲ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ ទទួលបាន​ភោគផល​ខ្ពស់​។

​ជាមួយគ្នានេះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ស្តង់​ពិព័រណ៍​រូបភាព​ដើម្បី​បង្ហាញ​ពី​ការរីក​ចរើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលមាន​កំណើន​ជា​លំដាប់ ក៏ដូចជា​ការតាំង​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍ ពិសេស ផលិតផល​ក​សិ​ទេសចរណ៍ សម្រាប់​ជូន​ទេសចរ​ជាតិ និង​អន្តរជាតិ ទស្សនា ក្នុង​គោលបំណង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍ “​កម្ពុ ជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ ” និង​ចលនា​ប្រលងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ ” ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។ អាស្រ័យហេតុនេះ សូម​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប និង​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×