Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ គ្រប់យ៉ាង​សុទ្ធតែ​សំរេចបាន​លទ្ធផល​ដូច​ចិត្ត​មានឱកាស​រីកចម្រើន​ទៅមុខ​។ ថ្ងៃនេះ​សមស្រប​អនុវត្ត​ផែនការ​ហិរញ្ញវត្ថុ​ចរចា​ពាណិជ្ជកម្ម​។ មនោសញ្ចេតនា ងាយ​មានការ​អាក់អន់​ចិត្តនឹង​គ្នា​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​បរិយាកាស​គ្រួសារ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ​នឹងមាន​ភាពស្មុគស្មាញ ត្រូវ​នឹងនរ​ដោះស្រាយ​។ មានឱកាស​រកចំណូលបាន​ល្អ ប៉ុន្តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា ការយកចិត្តទុកដាក់​មើលថែ​ទាំង​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ជា​កម្លាំង​ជំរុញ​ដ៏​ធំ​សម្រាប់​អ្នក​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ឧបសគ្គ​ផ្លូវចិត្ត​ពិបាក​ដោះចេញ ហេតុនេះ​ការងារ​ក៏​មិន​ដោះស្រាយ​បានល្អ​។ ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ កុំ​ចំណាយ​លើស​ចំណូល​។ មនោសញ្ចេតនា ដោយសារតែ​បញ្ហា​មិន​ពាក់ព័ន្ធ​មួយ ក៏​ធ្វើ​ឲ្យ​អ្នក​ទាំង​២​តឹងសរសៃក​ដាក់គ្នា​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ត្រូវ​ចេះ​សម្រួល​ផ្លូវចិត្ត ពេល​ជួប​ការលំបាក​ក្នុង​ការងារ​ត្រូវ​នឹងនរ​ប្រឈមមុខ ទើប​អាច​ដោះស្រាយ​ដោយ​សម្រួល​បាន​។ ចង់​មាន​ចំណូល​ថែម ត្រូវ​ឧស្សាហ៍​ចេញ​ក្រៅ​ជួបជុំ​មិត្តភក្តិ​ទើប​មានឱកាស​ថ្មីៗ​សម្រាប់​អ្នក​។ មនោសញ្ចេតនា ដោយសារតែ​រឿង​លុយកាក់​អ្នក​ទាំង​២​ងាយ​កើតការ​ឈ្លោះប្រកែក​គ្នា​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ល្អ​មធ្យម​។ ទោះបី​ការងារ​រវល់​ខ្លាំង តែ​អ្នក​នៅតែ​ដោះស្រាយ​គ្រប់យ៉ាង​ដោយ​រលូន និង​មាន​លទ្ធផល​ដូច​ការរំពឹងទុក​។ ថ្ងៃនេះ​រកស៊ី​អ្វី​ក៏​ទទួលផល​យ៉ាង​គាប់ប្រសើរ​។ មនោសញ្ចេតនា មាន​អ្នក​លប​តាមមើល​ថែទាំ​អ្នក ចូរ​ចាប់អារម្មណ៍​បន្តិច​អ្នកនឹង​ដឹង​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​បានការ​គាំទ្រ និង​ជួយ​ពី​មនុស្ស​គ្រប់គ្នា ការលំបាក​ទាំងឡាយ​សុទ្ធតែ​ឆ្លង​ផុត​ដោយ​ជោគជ័យ​។ មានឱកាស​វិនិយោគ​ច្រើន ដោយ​មិត្តភក្តិ​នាំមក​ឲ្យ​។ មនោសញ្ចេតនា ជា​ថ្ងៃមួយ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិសឥសាន​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ បណ្តោះអាសន្ន​អាច​ស្ងប់ចិត្ត​អំពី​ការងារ​សព្វថ្ងៃ ប៉ុន្តែ​ធ្វើ​អ្វី​ក៏​មិន​ត្រូ​ង​ធ្វេសប្រហែស បង្ការ​មាន​អ្នក​ចង់​បំបាក់​។ ចាយវាយ​ត្រូវមាន​ផែនការ​ជាក់ស្តែង ពុំ​នោះទេ​អ្នក​ប្រឈម​នឹង​ការខ្វះខាត​ធ្ងន់ធ្ងរ​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​គួរ​សំអិតសំអាង​ខ្លួន​ឲ្យ​សមរម្យ​ពេលចេញ​ក្រៅ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​មិនសូវ​ល្អប្រសើរ មានរឿង​មិន​សប្បាយ​ចិត្តច្រើន ត្រូវ​អត់ធ្មត់​ទើប​អាច​ជំនះ​បញ្ហា​បាន​។ ក្នុងផ្ទះ​ត្រូវ​ចំណាយ​ខ្ទង់​ប្រាក់​ធំ​មួយ​ដើម្បី​ជួសជុល ឬ​ផ្លាស់ប្តូរ​របស់​ប្រើប្រាស់​។ មនោសញ្ចេតនា ៖ មានរឿង​រកាំរកូស​នឹង​គ្នា​បន្តិច​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ សភាព​ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ដល់​ការងារ​។ លុយកាក់​ជួប​ការលំបាក​។ មនោសញ្ចេតនា មាន​អ្នក​តាម​ស្រឡាញ់ តែ​អ្នក​មិន​ចូលចិត្ត ហេតុនេះ​មាន​អារម្មណ៍​ពិបាក​ទ្រាំ​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​ពុំ​ស្ថិរភាព និង​ប្រែប្រួល​ធំ​, អាច​នឹងមាន​ការចាត់​តាំង​ថ្មី​ក្នុង​ការងារ ត្រូវ​ត្រៀម​ស្មារតី​។ ចំណូល​ធម្មតា ពុំមាន​អ្វី​ប្រសើរ​ជាង​មុន ត្រូវ​ព្យាយាម​បន្តទៀត​។ មនោសញ្ចេតនា អ្នក​ទាំង​២ ពិបាក​និយាយ​ត្រូវ​គ្នា ហេតុនេះ​ឧស្សាហ៍​មានរឿង​តានតឹង ឈ្លោះប្រកែក​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ខ្មៅ​, ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ កុំ​ចូលរួម​ក្នុង​រឿង​របស់​អ្នកដទៃ​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ខ្លួន​។ រាសី​មិនល្អ​មិនត្រូវ​បណ្តាក់​ទុនវិនិយោគ​អ្វី​ឡើយ​។ មនោសញ្ចេតនា ដោយសារតែ​ការមិនទុកចិត្ត​គ្នា នាំ​ឲ្យ​ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​។ ទិស​ល្អ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ទោះបី​ប្រឹងប្រែង​យ៉ាងខ្លាំង តែ​លទ្ធផល​ការងារ​មិនបាន​ដូច​ចិត្ត នាំ​ឲ្យ​អ្នក​នឿយណាយ​, ត្រូវ​នឹងនរ​កុំ​ទាន់​ចុះចាញ់​។ ខ្ទង់​វិនិយោគ​មុនៗ​នេះ​បានចាប់ផ្តើម​ផ្តល់​ចំណូល​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹង​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

spot_img
×