Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ២​នាក់​ នៅ​ស្រីលង្កា​អាទិត្យ​មុន ជា​កូន​របស់​មហាសេដ្ឋី​ជំនួញ​

spot_img

​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន ២​នាក់ ក្នុងចំណោម​ជាច្រើន​នាក់ ដែល​បាន​ចូលរួម​វាយប្រហារ​ក្នុង​ទីក្រុង Colombo គឺជា​សមាជិក​របស់​គ្រួសារ​ដ៏​មាន​ស្តុកស្តម្ភ​មួយ​ក្នុងប្រទេស​ស្រីលង្កា​។ នេះ​បើតាម​ប្រភព​បញ្ជាក់ប្រាប់ CNN​។​

​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​ជា​បងប្អូន​នឹង​គ្នា ហើយ​ពួកគេ​មាន​ឈ្មោះថា Imsath Ahmed Ibrahim និង Ilham Ahmed Ibrahim​។ ពួកគេ​ស្ថិត​ក្នុងចំណោម​ក្រុម​ភេ​វរ​ករ ដែល​បាន​ចុច​បំផ្ទុះ​ខ្លួនអែង នៅក្នុង​ការវាយប្រហារ​កាលពី​ថ្ងៃអាទិត្យ​។​

​ឪពុក​របស់​ពួកគេ​ឈ្មោះ Mohamed Ibrahim គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុននាំចេញ​គ្រឿងទេស​ដ៏​ធំ​បំផុត ក្នុងប្រទេស​ស្រីលង្កា​។ លោក​ត្រូវបាន​ចាប់ខ្លួន ជាមួយនឹង​មនុស្ស​ជាច្រើន​នាក់ ក្រោយពេល​មានការ​វាយប្រហារ​។​

​សូមបញ្ជាក់ថា ការវាយប្រហារ​ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៣៥៩​នាក់​ស្លាប់ និង​ជាង ៥០០​នាក់​រងរបួស​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ​អះអាងថា វា​គឺជា​ទំ​នួ​ស​ខុសត្រូវ​របស់​ពួកគេ ហើយ​ការវាយប្រហារ​នោះ​គឺជា​ការសង​សឹក​ទៅនឹង​ការបាញ់ប្រហារ​នៅ​វិហារ​សាសនា​អ៊ីស្លាម​កន្លងទៅ ក្នុង​ទីក្រុង Christchurch ប្រទេស​ញូ​ស៊ី​ឡែ​ន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×