Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ជប៉ុន​ដែល​ត្រូវគេ​បង្ខំ​ឲ្យ​ទទួលយក​ការ​ក្រៀវ ដើម្បី​ការពារ​កុំ​ឲ្យ​មានកូន នឹង​ទទួលបាន​សំណង​ពី​រដ្ឋាភិបាល​

spot_img

​ប្រជាជន​ជប៉ុន​រាប់ពាន់នាក់​ដែលជា​ជនរងគ្រោះ​ត្រូវគេ​បង្ខំ​ឲ្យ​ទទួលយក​ការវះកាត់ ដើម្បី​ការពារ​កុំ​ឲ្យ​មានកូន នឹង​ទទួលបាន​សំណង​ពី​រដ្ឋាភិបាល ក្រោយពេល​ចាប់​ថ្មី​ទើបតែ​អនុម័ត​នៅ​ថ្ងៃ​​ពុធ​ម្សិលមិញ​នេះ​។​

​បើតាម​ច្បាប់​ចាស់ ដែល​ចូល​ជា​ធរមាន​ពី​ឆ្នាំ ១៩៤៨ ដល់ ១៩៩៦ ប្រជាជន​ជប៉ុន​ជាច្រើន​ត្រូវគេ​បង្ខំ​ឲ្យ​ទទួល​ការវះកាត់​ដើម្បី​ការពារ​កុំអោយ​មានកូន ហើយ​ច្បាប់​នោះ​ចាត់ទុកថា​ការធ្វើ​បែប​នោះ​ជា​រឿង​តូចតាច​។ ជនរងគ្រោះ​ដែល​ត្រូវគេ​បង្ខំ​អោយធ្វើ​បែប​នោះ​ភាគច្រើន មាន​បញ្ហា​កាយសម្បទា បញ្ហា​ខួរក្បាល ឬ​បញ្ហា​រាងកាយ​ផ្សេងៗ​ទៀត និង​មាន​ជំងឺ​រុ​ាំ​រៃ​ជាដើម​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បានធ្វើការ​សុំទោស​ចំពោះ​ការឈឺចាប់​ដែល​ពួកគេ​បាន​ជួបប្រទះ​។​

​បើតាម​ច្បាប់​ថ្មី ជនរងគ្រោះ​ដែល​នៅ​រស់រាន​ទាំងអស់​នឹង​ទទួលបាន​សំណង​ក្នុង​ម្នាក់ៗ​ចំនួន ៣,២​លាន​យេន ឬ​ស្មើនឹង ២៨.៦០០​ដុល្លា​អា​មេ​រិច​។

​ពួកគេ​មាន​រយៈពេល ៥​ឆ្នាំ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​សំណង ហើយ​សំណើរ​របស់​ពួកគេ​នឹងត្រូវ​ធ្វើការ​យល់ព្រម ដោយ​ក្រុម​អ្នកជំនាញ​។​

​លោក Shinzo Abe ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​ក្នុងកំឡុងពេល​ច្បាប់​នៅ​ជា​ធរមាន មនុស្ស​ជាច្រើន​ត្រូវបាន​ដាក់​ឲ្យ​ទទួល​ការវះកាត់ ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​មានកូន ដោយ​ផ្អែកលើ​កាយសម្បទារ​មិន​គ្រប់លក្ខណៈ ឬ​ដោយសារ​មាន​ជំងឺ​រុ​ាំ​រៃ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​ការឈឺចាប់​យ៉ាងខ្លាំង​”​។​

“​ក្នុងនាម​ជា​រដ្ឋាភិបាល​ដែល​ធ្វើ​ច្បាប់​នេះ ក្រោយពេល​មានការ​ឆ្លុះ​ប​ញ្ជាំ​ង​យ៉ាង​ស៊ីជម្រៅ ខ្ញុំ​សូម​ធ្វើការ​សុំទោស​អស់ពីដួងចិត្ត​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×