Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​មាន​ប្តី​ហើយ មក​លួច​ឡើង​ឋានសួ​គ៌​ជាមួយ​ប្រុស​ស្នេហ៍ នៅផ្ទះ​សំណាក់ ហើយ​បុរស់​នោះ​ដាច់ខ្យល់​ស្លាប់​

spot_img

​រាជធានី​ភ្នំពេញ ៖ បុរស​ស្ត្រី​២​នាក់ ដែលមាន​ប្ដី​មាន​ប្រពន្ធ​រៀងខ្លួន បានមក​លួច​លាក់ប​ង្កើ់ត​ភ្លើង​ស្នេហ៍​ថ្មី ដោយ​ខាង​ប្រុស​នឹក​ពេក ខំ​បើករថយន្ត​ស្កាត់​ពី​ពោធិ៍សាត់ មកដល់​ភ្នំពេញ ឡើង​ផ្ទះសំណាក់ ម្កុដ​មាស រួមរ័ក​ស្នេហា​ពុះកញ្ជ្រោល​យ៉ាងខ្លាំង បែរជា​ខាង​ប្រុស​មាន​អា​ការៈមិន​ស្រួលខ្លួន សង្ស័យ​ខ្យល់គរ ក៏​គាំងបេះដូង ទើប​បើ​ក​ទ្វារ​ហៅ​បុគ្គលិក​ផ្ទះសំណាក់ មកជួយ​លើក​ចុះមក​ក្រោម​ដើម្បី​ដឹក​យកទៅ​មន្ទីរពេទ្យ តែ​ដាច់ខ្យល់​ស្លាប់បាត់ កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នៅ​ក្នុងផ្ទះ​សំណាក់​ម្កុដ​មាស​នៅតាម​ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​សព​ជនរងគ្រោះ​មានឈ្មោះ អឿន ប៊ុន​ធឿ​ម អាយុ ៣៨​ឆ្នាំ មុខរបរ គ្រូបង្រៀន​ភាសា​កូរ៉េ មាន​ស្រុកកំណើត ភូមិ​កោះ​វត្ត ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជិះ​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 2B-1583 ។​

​ចំណែក​នារី​ជា​សង្សារ មានឈ្មោះ វ​.​ភ​.​ម អាយុ ៣០​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។

​តាម​សម្តី​នារី​ជា​សង​សង្សារ​បា​និយាយថា រូបនាង​និង​ជនរងគ្រោះ បាន​លួច​មាន​ទំនាក់ទំនង​គ្នា បាន​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ទោះបី​ដឹងថា បុរស​ខាងលើ​មាន​ប្រពន្ធ​និង​កូន​១​រួចមកហើយ ហើយ​រូបនាង​ក៍មាន​ប្តី​ដែរ លុះ​មកដល់​ថ្ងៃកើតហេតុ បុរស​ជា​សង្សារ ជន​ជនរងគ្រោះ​បាន​ឡើង​ពី​ខេត្ត ពោធិ៍សាត់ មក​ណាត់ជួប​គ្នា​នៅ ភ្នំពេញ ម៉ោង​៩​យប់ ជួបគ្នា​នៅផ្ទះ​សំណាក់​ម្តុំ ផ្សារ​សូរិយា​ម៉​ល ខណ្ឌដូនពេញ តែ​មកដល់​ផ្ទះសំណាក់ នៅ​ខណ្ឌដូនពេញ អត់​មាន​បន្ទប់​ភ្ញៀវ​ពេញ ទើប​ពួកនាង​ក៍បាន នាំមក​ជួល​ផ្ទះសំណាក់​កើត​ហ​តុ​ខាងលើ​ដេក ហើយ​មុន​និង​ដេក​បុរស​ជា​សង្សារ បាន​ផឹកស្រា​បៀរ ជាមួយ​មិត្ត​ភ​ក្តិផ្សេងទៀត អស់​ចំនួន​២​កំប៉ុង​រួចមកហើយ ។ ហើយ​រូបនាង ក៍បាន​រួមរក័​គ្នា​បាន​មួយដង ក៍​ដេកលក់​អស់​ទៅ ។ លុះ​មក​ម៉ោង​កើតហេតុ ​ប្រហែល​២​រំលងអធ្រាត្រ រូបនាង​ក៍​ស្រាប់តែ ឮ​បុរស​ជា​សង្សារ​មាន​អាកា​រៈ ​ដកដង្ហើម​ឮៗ ដូច​មនុស្ស​ឡើង​ស្លេស្ម៍ខុស​ប្រក្រតី ទើប​រូបនាង​ងើ​ប​មក​ហៅ​ឈ្មោះ​បុរស​ជា​សង្សារ​ដែរ និង​យកដៃ​រឹត​ទ្រូង តែ​បុរស​ជា​សង្សារ​បាន​បាត់មាត់បាត់ក ទើប​រូបនាង​បាន​ចុះ​រត់​មក​ហៅ​បុគ្គលិក​ផ្ទះសំណាក់​អោយ​ឡើង​ទៅ​ជួយ តែ​ពេល​ម្ចាស់ផ្ទះ​សំណាក់ បាន​បី​បុរស​ជា​សង្សារ ចុះមក​ដាក់ កង់​បី​ដើម្បី​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ពេលមកដល់​ជាន់​ក្រោម ម្ចាស់​កង់​បី ថា​បុរស​ជា​សង្សារ​បាន ស្លាប់​បាត់ទៅហើយ ទើ​ប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​១ ចុះ​មកពី​និត្យ​មើ​ល​ផងដែរ និង​បាន​យក​ខ្សែ​មក​រុំ​ព័ទ្ធ​កន្លែង​កើត​ហេតុ ដើម្បី​រង់ចាំ​ខាង​សមត្ថកិច្ច​ជំនាញ​ចុះមក​កោសល្យវិច័យ​។ ចំណែក​នារី​ជា​សង្សារ​ត្រូវបាន​សមត្ថកិច្ច​នាំមក​សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ។

​បច្ចុប្បន្ន​សមត្ថកិច្ច​ប​ច្ចេកទេស​កោសល្យ​វិ​ច្ឆ័​យ​ស្នងការ​រាជធានី​ភ្នំពេញ មិនទាន់​បញ្ជាក់​បុរស​រូបនោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នៅ​ឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×