Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បទល្មើស​គ្រឿងញៀន ឆ្នាំ​២០១៨ ៦១១១​ករណី ឃាត់ខ្លួន​១១៧៩៥​នាក់ គ្រឿងញៀន ៥១១​គីឡូក្រាម​

spot_img

​ភ្នំពេញ ៖ លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឆ្នាំ​២០១៨ សរុប​រួម ៦១១១​ករណី ឃាត់ខ្លួន​១១៧៩៥​នាក់ និង​២២៣​ដីកា និង​ឃាត់ខ្លួន​២១២​នាក់ មាន​១៨​ជនជាតិ វត្ថុតាង​គ្រឿងញៀន​ចាប់​យក​ទម្ងន់​សរុប ៥១១​គីឡូក្រាម​។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ផែនការ​បន្ដ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​​ជាតិ ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​

​លោក នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​លើកឡើង​ថា ឆ្នាំ​២០១៨​នេះ ទាំង​នៅក្នុង​អនុតំបន់ តំបន់ និង​អន្តរជាតិ​នៅតែ​បន្ត​ទទួលរង​​ឥទ្ធិពល​នៃ​ការផលិត ការ​ចរាចរ​គ្រឿងញៀន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​មានដូចជា តំបន់​អាមេរិក​ខាងត្បូង តំបន់​អាហ្វ្រិក តំបន់​អាហ្វ្រិក​ខាងត្បូង តំបន់​អឌ្ឍចន្ទ​មាស និង​ត្រីកោណមាស​ជាដើម​។ ដោយឡែក​សម្រាប់​សកម្ម​ភាព​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​ពាក់ព័ន្ធ​និង​កម្ពុជា ដោយ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នៅតែ​បន្ត​រង​ឥទ្ធិពល​ប្រកបដោយ​គ្រោះថ្នាក់​នៃ​ការផលិត​ការ​ចរាចរ ការជួញដូរ និង​ការរីក​រាលដាល​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ដ៏​គ្រោះថ្នាក់​នេះ​។​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​អំពាវនាវ​ដល់​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ទាំងអស់ ត្រូវ​ខិតខំ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​បន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យស្រប​ទៅ​តាមផែ​ន​ការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការលុបបំបាត់​គ្រឿងញៀន​ឲ្យអស់​ពី​កម្ពុជា ជាពិសេស​ក្នុង​នាម​យើង​ជា​មន្ត្រី​អនុវត្ត​ច្បាប់​មិន​ត្រូវ​ពាក់ព័ន្ធ​ន​នឹង​គ្រឿងញៀន​នោះឡើយ​។​

​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ថា ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ជា​លទ្ធផល​បង្ក្រាប​សរុប​រួម ៦១១១​ករណី ឃាត់ខ្លួន​១១៧៩៥​នាក់ (​ស្រី​៩៣៦​នាក់​) និង​២២៣​ដីកា ឃាត់ខ្លួន​២១២​នាក់ (​ស្រី​០៨​នាក់​) បែងចែក​ប្រភេទ​តាម​ជនជាតិ មាន​១៨​ជនជាតិ​។ វត្ថុតាង​គ្រឿងញៀន​ចាប់យក សារធាតុ​ញៀន​មាន​ទម្ងន់​សរុប ៥១១​គីឡូក្រាម ក្នុងនោះ​មាន​៖ មេតំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម (ICE) ២៨២​គីឡូក្រាម​, មេតំ​ហ្វេ​តា​មីន​គ្រាប់ (WY) ៣.៨៦​គីឡូក្រាម​, ហេ​រ៉ូ​អ៊ីន ២.៧​គីឡូក្រាម​, កូកាអ៊ីន ៣.៤​គីឡូក្រាម​, អ៊ិច​ស្តា​ស៊ី (MDMA) ១៨៨.៤​គីឡូក្រាម​, កេតា​មីន (Ketamine) ២៩.៨​គីឡូក្រាម និង​Nimetazepam ២៨៤,៥៤​ក្រាម​, ស្លឹក​ខាត ៣​តោន ២២៧​គីឡូក្រាម​, ប្រេង​ម្រះព្រៅភ្នំ ៦៣២​គីឡូក្រាម​, កញ្ឆា​ក្រៀម​៨៧.៤​គីឡូក្រាម និង​កាប់​បំផ្លាញ​ដំណាំ​កញ្ឆា ១១៣,៩៦៨​ដើម​។​

​មធ្យោបាយ សម្ភារ​ពាក់ព័ន្ធ​បទល្មើស​បាន​ចាប់យក ជញ្ជឹង​២៦៨​គ្រឿង​, អាវុធខ្លី​១៦​ដើម​, អាវុធ​វែង​០២​ដើម​, រថយន្ត​៦៤​គ្រឿង​, ម៉ូតូ​១,៨៧២​គ្រឿង​, ទូរស័ព្ទ​៤,៤៦៨​គ្រឿង​, លុយ​ខ្មែរ​៤១,៤០៣,១០០​រៀល​, លុយ​អាមេរិក​១៥,៣៨៨​ដុល្លារ​, លុយ​ថៃ​១២៥,៧២៣​បាត​, លុយ​វៀតណាម​២,៧២១,០០០​ដុង​, លុយ​ចិន ២៤,០០០​យ៉េន​, លិខិតឆ្លងដែន​១២​ក្បាល និង​ឧបករណ៍​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ​៕​ ដោយ​៖​កូឡាប​

spot_img
×