Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទស​ចិន​

spot_img

​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ដែល​ជា​មន្ត្រីជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ រួម​និង​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​។

​យោង​តាម​កម្មវិធី នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​៖ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ នៅ​ថ្ងៃ​បន្ទាប់​នៅ​ក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ «​ការជំរុញ​ការតភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​»​។​

បន្ទាប់​ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ផ្សេង​ទៀត នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាក​វប្បកម្ម​អន្តរជាតិ​២០១៩ ដែល​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល នឹង​សម្ពោធ​ពន្លា​ជាតិ​របស់​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​, លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង​, លោក វ៉ាង ហ៊ុន​នី​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​ជាមួយ លោក លី យ៉ុង អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ ព្រមទាំង​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​ចិន​មួយចំនួន​។ ក្នុង​កំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មាន​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តី​ពី​ជំនួយ​របស់​ចិន ព្រម​ទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា​ផងដែរ​។ លើសពីនេះទៅទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​នៅក្នុង​ពិធី​ជួប​ជាមួយ​និស្សិត និង​សាស្ត្រាចារ្យ នៅ​សកល​វិទ្យាល័យ​ប៉េកាំង ហើយ​ក្នុង​ឱកាស​ដ៏​ឧត្តុង​ឧត្តម​នោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ទទួលបាន​នូវ​ការប្រគល់​គោរម​ងារ «​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​» ពី​សាកលវិទ្យាល័យ​ប៉េកាំង​ផងដែរ​ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×