Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់​ការផ្សាយ​នានា លើ​ហ្វេស​ប៊ុក គឺ​ពិបាក​និង​ទប់ស្កាត់​

spot_img

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រី​ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ប្រាប់ថា ​រាល់​ការផ្សាយ​នានា លើ​ហ្វេស​ប៊ុក គឺ​ពិបាក​និង​ទប់ស្កាត់​ណាស់ ជាពិសេស​លោក មិន​ទទួលស្គាល់​ថា ការផ្សាយ​លេីប​ណ្ដា​ញ​សង្គម​ហ្វេ​ស​បុក​ថា​ជា ព័ត៌មាន នោះទេ​។​

​កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ​មេសា ឆ្នាំ ២០១៩ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​បានបើកកិច្ចប្រជុំ ជាមួយ​ប្រតិភូ​ក្រសួង​ព័ត៌មាន ដែល​ដឹកនាំ​ដោយ​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​វិមាន​សន្តិភាព ។

​បើ​តាមផេក​ហ្វេស​ប៊ុក លោក​សា​ពង្ស វឌ្ឍនា ទឹក​ឈាន​គណបក្ស​ខ្មែរ​ក្រោក​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​បាន​ថ្លែងថា ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បាន​ជំរុញ​ឲ្យក្រសួង​ព័ត៌មាន​ត្រួតពិនិត្យ បន្ថែម​និង​ជំរុញ​អោយ​បង្កេីត​ច្បាប់​គ្រប់គ្រង​តឹងរ៉ឹង ចំពោះ​បណ្ដារ​សារព័ត៌មាន​លេីប​ណ្ដា​ញ​សង្គម​ហ្វេ​ស​បុក​។ ក្នុង​កិច្ចប្រជុំ​នោះ​លោក រដ្ឋមន្ត្រី បានបញ្ជាក់​ថា រាល់​ការផ្សាយ​នានា លើហ្វេស​ប៊ុក​គឺ​ពិបាក​និង​ទប់ស្កាត់​ណាស់ ជាពិសេស​លោក​មិន​ទទួលស្គាល់​ថា​ការផ្សាយ​លេីប​ណ្ដា​ញ​សង្គម​ហ្វេ​សបុ​កថា​ជា ព័ត៌មាន​នោះ​ទេ ដែល​នេះ​ជាហេតុ​នាំ​អោយ​ការផ្សាយ​នានា មិនសូវ​មាន​ទំនួល​ខុស​ត្រូវ​និង​ជា​បញ្ហា​ចម្បង​អាច​បង្ក​បញ្ហា​ដល់​សង្គមជាតិ តាមរយៈ​ការបំពុល​ដំណឹង​លេីប​ណ្ដា​ញ​សង្គម​ហ្វេ​ស​បុក​

​លោក​បាន​បន្ថែមថា ខ្ញុំ​ក៏​បាន​ផ្ដាំផ្ញើរ​ដោយ​ខ្លី​បំផុត​ក្នុង​អង្គប្រជុំ​ថា​៖ កាលណា​អ្នក​អ្នកសារព័ត៌មាន​ក្លាយជា​ព្រះរាជអាជ្ញា ក្លាយ​ជា​ចៅក្រម ក្លាយជា​អ្នក​ចាក់រុក ក្លាយជា​អ្នកនយោបាយ ក្លាយ​ជា​អ្នកវិភាគ​អស់​ទៅ​ហើយ នោះ​អ្នកអាន​ព័ត៌មាន​មិន​យូរ​មិនឆាប់​ច្បាស់​ជា​ក្លាយជា​មនុស្ស​ឆ្កួត​ជាក់​ជាមិនខាន ព្រោះតែ​ការបំពុល​របស់​អ្នកសារព័ត៌មាន​ដែល​គ្មាន​វិជ្ជាជីវៈ​អស់នោះ ធ្វេី​អោយ​អ្នកអាន​ភ័ន្តច្រឡំ ស ជា ខ្មៅ តាម​តែ​អំណាច​នៃ​ការសរសេរ​បែប​គ្មាន​វិជ្ជាជីវៈ ។​

​ចំណែក​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មក​បញ្ជាក់ថា ” ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា ស្ថាប័ន​ព័ត៌មាន​
​ដែល​មាន​ច្បាប់​ការពារ គឺមាន​តែ​ប្រភេទ​សារព័ត៌មាន​តាម​ទូរទស្សន៍ សារព័ត៌មាន​តាម​វិទ្យុ និង​សារព័ត៌មាន​កាសែត ហើយ​ការផ្សាយ​នៅតាម​ហ្វេ​សប៊ុក មិនមែន​ជា​ការផ្សាយ​ព័ត៌មាន​នោះទេ ប៉ុន្តែ​បើ​សារព័ត៌មាន ​Online ​មានច្បាប់ គឺ នឹង​ត្រូវ​អនុវត្ត​ន៍តា​ម​ច្បាប់​របប​សារព័ត៌មាន​ជា​ធរមាន ហើយក៏​ជា​មូលដ្ឋាន​ដើម្បី​តតាំង​ទៅតាម​ផ្លូវច្បាប់ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​”​ ៕ ដោយ ​៖ ​កូឡាប​

spot_img
×