Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ចៅសង្កាត់​គោករ​កា​ទទួលមរណភាព ​ក្រោយពីជួប​គ្រោះថ្នាក់​ចរាចរ

spot_img

​ភ្នំពេញ ៖ លោក​ចៅសង្កាត់​គោករ​កា​រងរបួស​ធ្ងន់ធ្ងរ ខណៈ​បើករថយន្ត​ចេញពី​ប្រជុំ​គោលបំណង​ត្រឡប់ទៅផ្ទះ ជា​អកុសល​ពេល​ត្រឡប់​មក​ដល់​ចំណុច​មុខ​រណ្តៅ​ដី​តា​កៅ​ក៏បាន​ជួប​គ្រោះថ្នាក់​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថយន្ត​ដឹក​ដី​បណ្តាល​ឲ្យ​ត្រូវ​រងរបួស​ធ្ងន់​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​ ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

បន្ទាប់​ពី​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម​បាន​រយៈ​មួយ​យប់​រួច​មក ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​ប្រទេស​វៀតណាម​បញ្ជាក់​ច្បាស់​ថា ជនរងគ្រោះ​ត្រូវ​ដាច់​សរសៃ​ក​ដែល​ជា​ប្រព័ន្ធ​បញ្ជា​យ៉ាង​សំខាន់​បើ​សង្ឃឹម​តិច​បំផុត​។​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មេសា​ឆ្នាំ​២១៩​នេះ​លោក​សាំង ស៊ិន​ចៅសង្កាត់​គោករ​កា​ត្រូវបាន​ខាង​ក្រុមគ្រូពេទ្យ​ប្រទេស​វៀតណាម​បញ្ជូន​មក​ផ្ទះ​វិញ​ហើយ​។​
នៅ​គេហដ្ឋាន​របស់​លោក ឃើញ​មាន​ក្រុមគ្រួសារ​និង​មន្ត្រី​បក្ស​សង្កាត់​ខណ្ឌ​នាំ​គ្នា​រៀបចំ​សង់រោង​ត្រៀម​ទទួល​សព​លោក​ចៅសង្កាត់​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ផង​ដែរ​។​

គួរ​រំលឹក​ផងដែរ​ថា កាល​ពី​វេល​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៤​ខែ​មេសា​ឆ្នាំ​២០១៩​ត្រង់ចំណុច​មុខ​ការដ្ឋាន​រណ្តៅ​ដី​ឧកញ៉ា​ញឹក​ផន​ហៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​កប់​ស្រូវ​តូច​សង្កាត់​គោករ​កា​ខណ្ឌ​ព្រែក​ព្នៅ ភ្នំពេញ​។​

ជនរងគ្រោះ​ជិះ​រថយន្ត​ម៉ាក​HILANDER​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-2249​ចំណែក​រថយន្ត​ដឹក​ដី​ម៉ាក HINO​ពណ៌​បៃតង​ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ PP-2236 អ្នក​បើក​រត់គេច​ខ្លួន​បាត់​។​

​ក្រោយ​ទទួលបាន​ព័ត៍មាន​ដ៏​រន្ធត់​នេះ​ភ្លាម​លោក​សុខ សម្បត្តិ​និង​មន្ត្រី​សាលាខណ្ឌ​ទាំងអស់​បាន​នាំគ្នា​ទៅ​សួ​សុខទុក្ខ​លោក​ចៅសង្កាត់​ដល់​មន្ទីរ​ពេទ្យ​ដោយ​ស្ថាន​ជម្ងឺ​ធ្ងន់ធ្ងរ​ពេក​ក៏​សម្រេច​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ជា​បន្ត​។​

បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​នគរបាល​ចុះ​មក​ស្ទួច​ទៅកាន់​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​រៀបចំ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​សព​នៅ​សង្កាត់​គោក​រកា​៕ដោយ​៖​បញ្ញា​ស័ក្តិ​​

spot_img
×