Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ចេះ​សាមគ្គី​គ្នា​ធ្វើ​ការងារ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​ក្រសួង​

spot_img

​តាកែវ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រាប់​អោយ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តតាកែវ​ពិនិត្យឡើងវិញ​ចំពោះ​អ្នក​ដែល​ព្យួរ​ឈ្មោះ​មិន​ធ្វើការ ត្រូវ​រក​មនុស្ស​ថ្មី​មក​ជំនួស​ការងារ​ដើម្បី​កុំអោយ​ស្ទះ​ការងារ​និង​មាន​អ្នក​ទទួលខុសត្រូវ​ជំនួស​លើ​ការងារ​នោះ ។ ថ្លែង​បែប​នេះ​ក្នុងពេល​ដែល​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ផ្សព្វផ្សាយ​អនុក្រឹត្រ​ថ្មី ដល់​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តតាកែវ នៅ​សាលប្រជុំ​របស់​មន្ទីរ នា​ព្រឹក​ថ្ងៃទី ២៥ ខែ​មេសា ២០១៩ នេះ ។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បន្តថា ការ​ឈប់សម្រាក ការ​ដើរហើរ​ដោយ​មិនមាន​ច្បាប់ គឺ​មិន​អាច​កើតមានឡើង​ទៀត​នោះទេ ។ រាល់​ការ​អនុញ្ញាត​ច្បាប់​សុំ​ឈប់​មាន​រយៈពេល​ចាប់ ពី ៣​ថ្ងៃ​ឡើង​ទៅ គឺ​ត្រូវតែ​ឆ្លង​ដល់​ប្រធាន​មន្ទីរ ទើប​អាច​មាន​សិទ្ធិ​ក្នុងការ​ឈប់សម្រាក​បាន ។

​មួយវិញទៀត យើង​សង្កេតឃើញថា ក្នុងនោះ​ក៏​មាន​បងប្អូន​មន្ត្រីរាជការ​របស់​យើង​មួយចំនួន មាន​អ្នកខ្លះ​សុំ​ដាក់​ព្យួរ​ការងារ ដើម្បី​សម្រាក​មុន​ថ្ងៃ​កំណត់ ដូច្នេះ​ប្រធាន​មន្ទីរ​ត្រូវតែ​ពិនិត្យមើល​កន្លែង​នេះ​ឡើងវិញ ដើម្បី​កុំអោយ​មាន​ចំនុច​ចន្លោះប្រហោង ដែល​ធ្វើអោយ​ការងារ​មាន​ការរាំងស្ទះ មិន​មាន​អ្នកទទួលខុសត្រូវ ម្លេះ​ហើយ​ត្រូវតែ​ធ្វើការ​ជ្រើសរើស​មនុស្ស​ថ្មី​មក​ដាក់​ដោយ​មាន​ការសម្រេច​ឯកភាព​ពី​មន្ត្រី​ថ្នាក់ក្រោម​ផងដែរ ។​

​ជា​ចុងក្រោយ​ឯកឧត្តម សាន វិសាល ក៏​បាន​សំណូមពរ​អោយ​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់ ត្រូវ​រួមគ្នា​ធ្វើ​ការងារ និង​ចេះ​សាម្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ ៕ ដោយ ៖ តាកែវ​

spot_img
×