Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ស្វាយរៀង​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ​ចំនួន ​៥​ ចំណុច​

spot_img

ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ មួយចំនួន​ដូច​ខាងក្រោម ៖

១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ ។​

២.​មន្ទីរ​-​អង្គភាព កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​បន្ត​ការសហការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ថែរក្សា​សុខភាព និង​ត្រៀមលក្ខណៈ​ជានិច្ច​ក្នុង​ការថែរក្សា​ទឹក​ប្រើប្រាស់​ទុក ស្របពេល​ដែល​អាកាសធាតុ​បច្ចុប្បន្ន​កំពង​កើនឡើង​នូវ​កម្តៅ​ក្នុង​រដូវប្រាំង​នេះ​។

៣.​មន្ទីរ​-​អង្គភាព កម្លាំង​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​តឹងរ៉ឹង​បំផុត ។​

៤- អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ជម្រុញ​ការដោះស្រាយ​ទំនាស់​នៅតាម​មូលដ្ឋាន​របស់​ខ្លួន អោយបាន​ទាន់​ពេលវេលា​ស្រប​តាម​ការ​សំណូមពរ និង​ពាក្សបណ្តឹង​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​។​

៥.​រដ្ឋបាល​ក្រុង​-​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​លក្ខណៈ រៀបចំ​វិធានការ​ពង្រឹង​ការគ្រប់គ្រង និង​ថែរក្សា​ការពារ​ដី​រដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មេសា និង​លើក​ទិសដៅ​ការងារ​ខែ​ឧសភា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ស្វាយរៀង លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ៕ ដោយ ៖ វ៉ៃកូ​

spot_img
×